ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សិទ្ធិ​មនុស្ស​អ.ស.ប.ថា ការ​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា​គឺជា​«អាទិភាព​បន្ទាន់»


រូបឯកសារ៖ ពលរដ្ឋធ្វើដំណើរកាត់សំណង់អគារដែលរងការបំផ្លិចបំផ្លាញដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុង Jabalia ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋធ្វើដំណើរកាត់សំណង់អគារដែលរងការបំផ្លិចបំផ្លាញដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុង Jabalia ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Turk បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា «និង​ការ​បញ្ចៀស​កុំឱ្យ​មាន​ជម្លោះ​ក្នុង​តំបន់​ទាំងមូល ​គឺ​ជា​អាទិភាព​បន្ទាន់​និង​ដាច់ខាត»។

លោក Turk បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស​ថា៖ «យើង​ដឹង​ថា​ សង្គ្រាម​ហៀរ​ធ្លាយ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដោយ​បង្ក​ជា​វដ្ត​នៃ​សម្អប់​បើ​គេ​មិន​ដោះស្រាយ​បុព្វហេតុ​នៃ​សង្គ្រាម​នេះ។ សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា​គឺជា​ឧទាហរណ៍​ដ៏​ប្រចក្ស​មួយ»។

លោក Turk បាន​គូសបញ្ជាក់​អំពី​ការ​វាយប្រហារ «ដ៏​រន្ធត់» របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល ការ​ភៀសខ្លួន​ដោយ​បង្ខំ​របស់​ពលរដ្ឋ​តំបន់​ហ្កាហ្សា ១ លាន ៩ សែន​នាក់ ការ​ជាប់​ឃុំ​របស់​ជនជាតិ​អ៊ីស្រាអែល ១០១ នាក់​ជា​ចំណាប់ខ្មាំង​ក្នុង​តំបន់​ហ្កាហ្សា និង «ប្រតិបត្តិការ​ដ៏​បំផ្លិចបំផ្លាញ​និង​ផ្តាច់ផ្តិល​ជីវិត» ក្នុង​តំបន់ West Bank ដែល «កំពុង​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​មាន​ភយន្តរាយ»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​អាទិត្យ​ថា​នឹង​បន្ត​សង្គ្រាម​ប្រឆាំង​នឹង​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅក្នុង​តំបន់​ហ្កាហ្សា ស្របពេល​សង្គ្រាម​នេះ​ឈាន​ចូល​ដល់​ខែ​ទី ១២។ លោក​បាន​និយាយ​ថា​ប្រទេស​របស់​លោក «ហ៊ុមព័ទ្ធ​ដោយ​មនោគមវិជ្ជា​ឃោរឃៅ​ដែល​ដឹកនាំ​ដោយ​ក្រុម​បិសាច​អ៊ីរ៉ង់»។

សហរដ្ឋ​អាមេរិក កាតា និង​អេហ្ស៊ីប​បាន​ចំណាយ​ពេល​រាប់​ខែ​មក​ហើយ​ដើម្បី​ព្យាយាម​សម្រុះសម្រួល​ឱ្យ​មាន​បទឈប់បាញ់​និង​ការ​ដោះលែង​ចំណាប់ខ្មាំង តែ​ការ​ចរចា​បាន​ជាប់គាំង​ម្តងហើយ​ម្តងទៀត៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG