ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

២៣ឆ្នាំ​ក្រោយមក​សហរដ្ឋ​អាមេរិក​រំលឹក​ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​ក្រុម​អាល់កៃដា​ថ្ងៃ​ទី១១ ខែ​កញ្ញា


ប្រធានាធិបតី លោក Joe Biden អនុប្រធានាធិបតី អ្នកស្រី Kamala Harris ​ធ្វើ​ការស្មឹងស្មាធ​មួយ​សន្ទុះ​និង​ធ្វើការ​សម្តែង​នូវ​ការរំលឹក​កាលពី​ថ្ងៃ​ពុធ​នៃ​ខួប​លើកទី២៣ឆ្នាំ​នៃ​ការវាយ​ប្រហារភេរវកម្ម​របស់​ក្រុម​អាល់កៃដា​លើ​សហរដ្ឋ​អាមេរិក​ កាលពីថ្ងៃទី​១១ កញ្ញា​ ឆ្នាំ២០២៤។
ប្រធានាធិបតី លោក Joe Biden អនុប្រធានាធិបតី អ្នកស្រី Kamala Harris ​ធ្វើ​ការស្មឹងស្មាធ​មួយ​សន្ទុះ​និង​ធ្វើការ​សម្តែង​នូវ​ការរំលឹក​កាលពី​ថ្ងៃ​ពុធ​នៃ​ខួប​លើកទី២៣ឆ្នាំ​នៃ​ការវាយ​ប្រហារភេរវកម្ម​របស់​ក្រុម​អាល់កៃដា​លើ​សហរដ្ឋ​អាមេរិក​ កាលពីថ្ងៃទី​១១ កញ្ញា​ ឆ្នាំ២០២៤។

សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការស្មឹងស្មាធ​មួយ​សន្ទុះ​និង​ធ្វើការ​សម្តែង​នូវ​ការរំលឹក​កាលពី​ថ្ងៃ​ពុធ​នៃ​ខួប​លើកទី២៣ឆ្នាំ​នៃ​ការវាយ​ប្រហារភេរវកម្ម​របស់​ក្រុម​អាល់កៃដា​លើ​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​មនុស្ស​ជិត៣ពាន់​នាក់។

សាច់ញាតិ​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់នៅពេល​ដែល​យន្តហោះ​ដែល​ត្រូវ​បាន​គេ​ប្លន់​បាន​បើកបុក​អាគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ញូវយ៉ក​បាន​ប្រមូលផ្តុំ​គ្នា​នៅ​វិមាន Ground Zero នៅ​ពេលព្រឹក​បើក​ថ្ងៃ​ស្រឡះ​នៃ​ខែ​កញ្ញា​នេះ​ដែល​ដូច​ជា​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១។

លោក​ប្រធានាធិបតី Joe Biden អម​ដោយ​អ្នកស្រី​អនុប្រធានាធិបតី Kamala Harris បាន​មើល​ពិធី​នោះ ដូចជា​អតីត​ប្រធានាធិបតី​លោក Donald Trump រួម​ជាមួយ​អតីត​អភិបាល​ក្រុង​ញូវយ៉ក​លោក Michael Bloomberg ដែល​បាន​ឈរ​នៅ​ចន្លោះ​គូប្រជែង​នយោបាយ​នេះ។

មិន​ដល់១២ម៉ោង​ផង បន្ទាប់ពី​លោក​ស្រី Harrisនិង​លោក Trump បាន​បញ្ចប់​ការជ ជែក​ដេញដោល​ប្រធានាធិបតី​នៅ​ក្នុង​ទីក្រុង Philadelphia បេក្ខជន​ទាំង២នេះដែល​បាន​ជំទាស់​ប្រឆាំង​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា​បាន​ចាប់ដៃ​គ្នា​ហើយ​ហាក់ដូច​ជាសម្តែងនូវ​ភាព​រាក់ទាក់​ដ៏​ឆាប់​រហ័ស។

លោក Biden និង​លោកស្រី Harris ក្រោយមក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង Shanksville សហគមន៍​ដាច់​ស្រយាល​មួយ​នៃ​រដ្ឋ Pennsylvania ជា​ទីកន្លែង​ដែល​យន្តហោះ​មួយ​គ្រឿង​ទៀត​ដែល​ត្រូវ​បាន​ប្លន់​ដោយ​ពួក​អាល់កៃដា​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​បានហោះ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ធ្លាក់ បន្ទាប់ពី​ពួក​អ្នក​ដំណើរ​បាន​រឹបអូស​បន្ទប់​បើកបរ​ពី​ពួក​ចោរប្លន់​យន្តហោះ។

បន្ទាប់មក លោក Biden និង​លោក​ស្រី Harris បាន​ធ្វើ​ដំណើរ​ទៅកាន់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក នៅ​ខាង​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ទីកន្លែង​ដែល​យន្តហោះ​ទី៤​ដែល​ត្រូវ​គេ​ប្លន់​បាន​បុក​ជញ្ជាំងទីបញ្ជាការ​ដែល​មាន​ប្រាំ​ជ្រុង​របស់​ក្រសួង​ការពារ​ជាតិ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG