អង្គការសហប្រជាជាតិបានសម្តែងនូវការព្រួយកង្វល់កាលពីថ្ងៃអង្គារអំពីបរិយាកាសតានតឹងនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែកក្កដានៅក្នុងប្រទេសនោះដែលមានការឈ្នះប្រកែក។
អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនមិនមានចំណាប់អារម្មណ៍នៅក្នុងការកាន់កាប់ទឹកដីដែលខ្លួនបានដណ្តើមនៅតំបន់ Kurskរបស់រុស្ស៊ីក្នុងរយៈពេលយូរទេ ក៏ប៉ុន្តែ នៅក្នុងពេលនេះ វាអាចធ្វើឱ្យមានការស្មុគ្រស្មាញដល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងមូស្គូ
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គេហទំព័រមួយក្នុងចំណោមគេហទំព័រយុទ្ធនាការរកសំឡេងឆ្នោតមួយចំនួន ត្រូវបានគេលួចចូល។
នៅក្នុងរដូវកាលបោះឆ្នោតសហរដ្ឋអាមេរិកមួយដែលពោរពេញទៅដោយការផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើល អ្នកប្រើប្រាស់បណ្តាញសង្គមបានឆ្លើយតបដោយរូបកំប្លែងដើមដូងនិងម្ចាស់ឆ្មារ។ អ្នកស្រី Tina Trinh នៃវីអូអេជូនសេចក្តីពន្យល់។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអឺរ៉ុបទាំងនេះសរសេរថា៖ «ការប្រយុទ្ធគ្នាត្រូវតែបញ្ចប់ឥឡូវនេះ ហើយចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់នៅឃុំឃាំងត្រូវតែដោះលែងវិញ។ ពលរដ្ឋនៅតំបន់ហ្កាហ្សាត្រូវការការផ្តល់និងការចែកចាយជំនួយជាបន្ទាន់ដោយគ្មានឧបសគ្គរារាំង»។
ក្នុងវ័យ៨៤ឆ្នាំ លោក Yunus បានធ្វើសច្ចាប្រណិធាន ក្នុងពិធីមួយរៀបចំកាលពីយប់ថ្ងៃព្រហស្បតិ៍នៅវិមានប្រធានាធិបតីក្នុងក្រុងដាកា។
មនុស្សរាប់ពាន់នាក់បានរត់គេចខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយបាននាំយកទៅជាមួយនួវរបស់របរចាំបាច់ដូចជាកំប៉ុងហ្គាសតូចៗ ពូក តង់ សាក់កាដូស្ពាយនិងភួយ។
បេក្ខជនអនុប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យ មានចំណងទាក់ទងរាប់ទសវត្សរ៍មកហើយជាមួយចិន ដែលអ្នកវិភាគថាអាចជួយភ្ជាប់គម្លាតក្នុងការជជែកដេញដោលគ្នាខាងគោលនយោបាយការបរទេសនៅសហរដ្ឋអាមេរិក។
ជ័យលាភីរង្វាន់ណូបែលលោក Muhammad Yunus បានវិលត្រឡប់មកប្រទេសបង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នមួយ បន្ទាប់ពីការលាលែងពីតំណែង និងការចាកចេញពីប្រទេសរបស់នាយករដ្ឋមន្ត្រីអ្នកស្រី Sheikh Hasina។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាកងទ័ពរបស់ខ្លួនបានវាយប្រហារតាមអាកាសប្រឆាំងនឹងទីដៅនានារបស់ក្រុមHezbollah នៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។
កងទ័ពរុស្ស៊ីនិងអ៊ុយក្រែនកំពុងប៉ះទង្គិចគ្នានៅក្នុងតំបន់ Kurskនៃប្រទេសរុស្ស៊ីនៅថ្ងៃទី៣ជាប់ៗគ្នា។ នេះបើតាមក្រសួងការពារជាតិរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានអំពាវនាវឱ្យមានមរណភាពរបស់លោក Yahya Sinwar ដែលជាមេដឹកនាំថ្មីនៃក្រុមហាម៉ាស់ ខណៈដែលអ៊ីស្រាអែលត្រៀមរង់ចាំការសងសឹកពីអ៊ីរ៉ង់បន្ទាប់ពីការសម្លាប់មេបញ្ជាការក្រុមហេសបូឡា
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានថ្លែងកាលពីថ្ងៃពុធថា អ៊ុយក្រែនបានចាប់ផ្តើមការបង្កហេតុទ្រង់ទ្រាយធំមួយ ចូលក្នុងតំបន់ Kursk របស់រុស្ស៊ី ប៉ុន្តែគេមិនបានដឹងច្បាស់ថាការប្រយុទ្ធគ្នាមានច្រើនដល់កម្រិតណាទេ។
លោក Vance បានរៀននៅសាលាច្បាប់នៅសាកលវិទ្យាល័យ Yale ទីដែលលោកបានជួបភរិយារបស់លោកគឺលោកស្រី Usha។ លោកស្រី Usha គឺជាកូនស្រីជំនាន់ទីមួយរបស់ជនអន្តោប្រវេសន៍ឥណ្ឌាដែលថ្មីៗនេះទើបលាលែងពីការងាររបស់លោកស្រីនៅក្នុងការិយាល័យច្បាប់កំពូលក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងរដ្ឋ California។
ក្រសួងការពារជាតិរុស្ស៊ី បានកាឡៃព្រឹត្តិការណ៍ដោយអះអាងថាយន្តហោះចម្បាំងទ័ពអាកាសរបស់ខ្លួន បានរារាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រពីរគ្រឿងរបស់អាមេរិក មិនឲ្យហោះចូលដែនអាកាសរុស្ស៊ីលើសមុទ្រBarents។ តែការអះអាងនេះ មិនពិតទេ។
អ្នកស្រី Harris ដែលសន្មតថាជាបេក្ខជនប្រធានាធិបតីរូបនេះ មិនមែនស្ថិតនៅទីក្រុង Philadelphia ក្នុងរដ្ឋ Pennsylvania ភាគឦសាន ដើម្បីឃោសនាបោះឆ្នោតតែម្នាក់ឯងនោះទេ។ បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋក៏បានឃោសនាបោះឆ្នោតនៅទីនោះក្នុងថ្ងៃតែមួយដែរ។
ព្យុះត្រូពិក Debby បោកបក់ទៅរដ្ឋ Florida កាលពីថ្ងៃចន្ទដោយនាំយកភ្លៀងនិងខ្យល់ខ្លាំងទៅជាមួយផង និងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់។ អ្នកស្រីអនុប្រធានាធិបតី Kamala Harris ទទួលបានប្រតិភូគ្រប់គ្រាន់ដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ។
ការប្រកាសផ្លូវការត្រូវគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារនេះ នៅមុនព្រឹត្តិការណ៍យុទ្ធនាការឃោសនានៅក្រុង Philadelphia ដែលនឹងបង្ហាញបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ។
ក្នុងការប្រញាប់លក់ហ៊ុនចេញភ្លាមៗនៅតាមទីផ្សារភាគហ៊ុនទូទាំងតំបន់អាស៊ី ផ្សារ Nikkei បានបិទដោយភាគហ៊ុនធ្លាក់ចុះ១២,៤% ដូចទៅនឹងការដាំក្បាលចុះនៃផ្សារភាគហ៊ុនក្នុងព្រឹត្តិការណ៍«Black Monday»នៅឆ្នាំ១៩៨៧ដែរ។
ព័ត៌មានផ្សេងទៀត