យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធម្សិលមិញថាខ្លួនបានធ្វើការវាយប្រហារដៅលើពួកសកម្មប្រយុទ្ធ Hezbollah នៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់បន្ទាប់ពីគ្រាប់រ៉ុក្កែតរាប់សិបគ្រាប់បានបាញ់ដាក់ប្រទេសអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបាននិយាយថាប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលបានបាញ់ស្ទាក់គ្រាប់រ៉ុក្កែត៦៥គ្រាប់ ខណៈដែលគ្រាប់រ៉ុក្កែតផ្សេងទៀតបានធ្លាក់នៅកណ្តាលវាល។
ការប្រយុទ្ធនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែលនិងលីបង់បានបង្កើនការភ័យខ្លាចនៃការរាលដាលជម្លោះកាន់តែធំឡើងនៅក្នុងតំបន់នៅពេលមានសង្គ្រាមរវាងអ៊ីស្រ អែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ Gaza Strip។
សមាជិកក្រុមគ្រួសាររបស់ចំណាប់ខ្មាំងខ្លះដែលនៅក្នុងការឃុំឃាំងរបស់ពួកហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សានៅឡើយបានតវ៉ាប្រឆាំងកាលពីថ្ងៃពុធនៅខាងក្រៅទីស្នាក់ការរបស់គណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅក្នុងទីក្រុង Tel Aviv។
សមាជិកក្រុមគ្រួសារបានស្រែកពាក្យស្លោកដែលគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែលដែលបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយក្រុមហាម៉ាស់ដែលរួមមានការដោះលែងចំណាប់ខ្មាំងផង។
បាតុកម្មបានកើតមានឡើងបន្ទាប់ពីការដាក់សម្ពាធកាលពីថ្ងៃអង្គារដោយសហរដ្ឋអាមេរិកដែលអំពាវនាវឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់យល់ព្រមដល់ការឈប់បាញ់គ្នា។
«មានចំណាប់ខ្មាំងរាប់សិបនាក់ទៀតស្ថិតនៅក្នុងតំបន់ហ្កាហ្សាដែលកំពុងរង់ចាំកិច្ច ព្រមព្រៀងមួយដែលនឹងនាំពួកគេត្រឡប់មកផ្ទះវិញ។ វាជាពេលវេលាដើម្បីធ្វើឱ្យកិច្ច ព្រមព្រៀងនោះចប់សព្វគ្រប់»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីកងទ័ពអ៊ីស្រា អែលបានរកឃើញចំណាប់ខ្មាំង៦នាក់កាលពីចុងសប្តាហ៍ថាក្រុមហាម៉ាស់បានបាញ់សម្លាប់ពួកគេនៅក្នុងរូងក្រោមដីនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា៕
វេទិកាបញ្ចេញមតិ