តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចកាលពីថ្ងៃពុធរំលាយគណបក្សប្រឆាំង«ឆ្ពោះទៅមុខ» (Move Forward) និងហាមប្រាមនាយកប្រតិបត្តិរបស់គណបក្សនេះ រួមទាំងសមាជិកសភាដែលទើបជាប់ឆ្នោតគឺលោក Pita Limjaroenrat ពីនយោបាយរយៈពេលមួយទសវត្សរ៍។
គណបក្សនយោបាយ Move Forward ដ៏មានប្រជាប្រិយបំផុតនៅក្នុងប្រទេសថៃកំពុងប្រឈមនឹងការគំរាមកំហែងនៃការរំលាយចោលដោយបទបញ្ជារបស់តុលាការ
គណបក្សនយោបាយឆ្ពោះទៅមុខ Move Forwardមានប្រជាប្រិយភាពបំផុតនៃប្រ ទេសថៃកំពុងប្រឈមនឹងការគំរាមកំហែងរំលាយដោយបទបញ្ជាតុលាការ តែពួកសមាជិកជាន់ខ្ពស់នៃបក្សនេះនិយាយថាមានផែនការរួចស្រេចហើយដើម្បីវិលមកវិញប្រសិនបើបក្សពួកគេត្រូវរំលាយ
ការប្រកាសរបស់អាជ្ញាធរថៃអំពីការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ត្រូវអ្នកវិភាគមើលឃើញថា នេះគឺជាសញ្ញាមួយនៃការតម្រែតម្រង់អំណាចថ្មីនៅក្នុងប្រទេសថៃ ដោយបញ្ចប់ជម្លោះជិតពីរទសវត្សរ៍កន្លងមករវាងបក្ខពួករបស់លោក Thaksin និងក្រុមវរជនកាន់អំណាចខណៈ មានជម្លោះថ្មីមួយកំពុងកើតឡើង។
តុលាការធម្មនុញ្ញថៃមិនបានរំលាយគណបក្សឆ្ពោះទៅមុខទេ ដោយបានបញ្ចៀសមិនឱ្យមានវិបត្តិនយោបាយកើតឡើងក្រោយនោះភ្លាមៗ។
តារាចម្រៀងរ៉ែប និង អ្នកចម្រៀងដែលប្រឆាំងរដ្ឋាភិបាល បានរងការចោទប្រកាន់ដោយបទចោទជាច្រើនពាក់ព័ន្ធនឹងការបះបោរ និង ការប្រមាថព្រះមហាក្សត្រ ខណៈដែលអ្នកផលិតខ្សែភាពយន្ត និងសិល្បករវិញ បានស្ថិតក្រោមការឃ្លាំមើល និងបៀតបៀន ពីសំណាក់អាជ្ញាធរ ឬ ត្រូវរឹតត្បិតខ្លួនឯង។
លោកចៅក្រម Punya Udchachon បាននិយាយថា iTV «មិនបានធ្វើប្រតិបត្តិការជាក្រុមហ៊ុនបណ្តាញសារព័ត៌មានទេ» នៅពេលលោក Pita ឈរឈ្មោះសម្រាប់ការបោះឆ្នោត ហើយ«មានភាគហ៊ុន មិនមែនជាការរំលោភច្បាប់ទេ ... ដូច្នេះឋានៈលោកជាសមាជិករដ្ឋសភាមិនត្រូវបានបញ្ឈប់ឡើយ»។
សំណើផ្លូវឆ្លងកាត់នេះត្រូវបាននាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin អួតសរសើររួចហើយនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិននិងទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។ សំណើនេះមានបំណងចង់ឃើញកប៉ាល់ដឹកទំនិញទម្លាក់កុងតឺន័រចុះនៅតាមកំពង់ផែនានានៅជ្រុងសងខាងនៃផ្លូវគោកនិងផ្លូវដែកដែលមានប្រវែងជិត ៩០ គីឡូម៉ែត្រដែលស្នើឡើងនេះ។
ប៉ុន្តែជាមួយនឹងប្រាក់ឈ្នួលទាបនៅស្រុកកំណើតនៅជនបទរបស់ពួកគេ អ្នកខ្លះត្រៀមខ្លួនត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ បើទោះបីជាពួកគេជួបទុក្ខលំបាកក៏ដោយ
ពីទីក្រុងបាងកក៖សាច់ញាតិពលរដ្ឋថៃដែលត្រូវបានចាប់ពង្រត់ឬសម្លាប់ដោយជនសកម្មប្រយុទ្ធហា ម៉ាសបានចំណាយពេលជាច្រើនដើម្បីប្រមូលព័ត៌មានលម្អិតតាមបណ្ដាញសង្គមអំពីអ្វីដែលបានកើតឡើងចំពោះមនុស្សជាទីស្រឡាញ់របស់ពួកគេចាប់តាំងពីមានការវាយប្រហារលើប្រទេសអ៊ីស្រាអែល។
នៅក្នុងការប្រជុំសាធារណៈកាលពីពេលថ្មីៗនេះ សមាជិកគណបក្សនេះមានអារម្មណ៍ជម្នះ ដោយនិយាយថាលទ្ធិប្រជាធិបតេយ្យនឹងឈ្នះនៅទីបំផុត។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា មូលដ្ឋានឧក្រិដ្ឋកម្មចម្បងបានរីកដូចផ្សិតនៅទូទាំងតំបន់ Myawaddy ដែលជាតំបន់នៅដាច់ឆ្ងាយពីក្រុង Mae Sot នៃព្រំដែនភាគខាងលិចរបស់ប្រទេសថៃដោយសារទន្លេដ៏តូចមួយ។
ភាពមិនប្រាកដប្រជាខាងនយោបាយនេះកើតឡើង ៣ខែ ក្រោយពីគណបក្សឆ្ពោះទៅមុខបានឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតដែលសាធារណជនបានបដិសេធដាច់អហង្ការនូវរដ្ឋាភិបាលចងសម្ព័ន្ធជាមួយយោធារបស់អតីតឧត្តមសេនីយ៍ Prayuth Chan-ocha។
បាតុករបាននាំគ្នាចេញធ្វើបាតុកម្មតាមផ្លូវ ខណៈដែលបណ្តាគណបក្សនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ មិនអាចបង្កើតរដ្ឋាភិបាលថ្មីមួយបាន ទោះជាបានឈ្នះសំឡេងឆ្នោតជិត៣ភាគ៤ នៅក្នុងការបោះឆ្នោតជាតិកាលពីខែឧសភាក៏ដោយ។
ប្រជាជនថៃបានបោះឆ្នោតឱ្យគណបក្ស Move Forward ដែលមានទស្សនៈវឌ្ឍនភាពដើម្បីដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ពួកគេ។ ប៉ុន្តែ គូបដិបក្ខនយោបាយដ៏មានអំណាចកំពុងរារាំងការបោះជំហានទៅមុខរបស់គណបក្សនេះ និងបង្ខំឱ្យបន្ទន់ជំហរពាក់ព័ន្ធច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏ចម្រូងចម្រាស។
ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា នៅប្រទេសថៃនឹងមានការប្រកួតប្រជែងរវាងគណបក្សប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យប្រឆាំងជាមួយនឹងក្រុមមេដឹកនាំយោធាអភិរក្សនិយមនិងសម្ព័ន្ធមិត្តពួកគេដែលដឹកនាំប្រទេសជិតមួយទសវត្សរ៍មកហើយ។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេងបានធ្វើឲ្យកក្រើកនយោបាយក្នុងប្រទេសថៃកាលពីឆ្នាំ ២០២០ ដោយបានធ្វើការអំពាវនាវដ៏ខ្លាំងក្លាឱ្យកងទ័ពលះបង់អំណាច ហើយឱ្យរបបរាជានិយមដំណើរការតាមរដ្ឋធម្មនុញ្ញ។
អ្នកស្រី Paetongtarn Shinawatra បានបញ្ជាក់ពីការឈរឈ្មោះជាបេក្ខជននាយករដ្ឋ មន្រ្តីកាលពីថ្ងៃទី៥ ខែមេសា ដោយប្តេជ្ញាបង្កើនប្រាក់ឈ្នួលប្រចាំថ្ងៃ និងផ្តល់ជាសាច់ ប្រាក់ទៅដល់ពលរដ្ឋថៃគ្រប់រូប ប្រសិនបើអ្នកស្រីជាប់ឆ្នោត
ប្រទេសថៃគ្រប់គ្រងដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប៉ុន្តែព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានព្រះជន្ម ៧០ វស្សា មានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។
អ្នកជំនួញចិនរូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមន្ត្រីប៉ូលិសថៃម្នាក់ ហើយក្រោយមកក៏បានទទួលសញ្ជាតិថៃតាមរយៈប្រពន្ធរបស់គាត់នឹងបានដូរឈ្មោះទៅជាឈ្មោះថៃថាជា Chaiyanat Kornchayanant។
ព័ត៌មានផ្សេងទៀត