គណបក្សនយោបាយឆ្ពោះទៅមុខ Move Forward មានប្រជាប្រិយភាពបំផុតនៃប្រ ទេសថៃកំពុងប្រឈមនឹងការគំរាមកំហែងរំលាយដោយបទបញ្ជាតុលាការ តែពួកសមាជិកជាន់ខ្ពស់នៃបក្សនេះនិយាយថាមានផែនការរួចស្រេចហើយដើម្បីវិលមកវិញប្រសិនបើបក្សពួកគេត្រូវរំលាយ ដោយប្រកែកមិនព្រមឱ្យចលនាកែទម្រង់ពួកគេរលាយឡើយ។
គណបក្សឆ្ពោះទៅមុខ MFP បានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតក្នុងប្រទេសថៃកាលពីខែឧសភា២០២៣ដោយមានសន្លឹកឆ្នោតគាំទ្រ១៤លាននិងបានទទួលអាសនៈ១៥១ ដោយបញ្ចប់រយៈពេល៩ឆ្នាំនៃរដ្ឋាភិបាលគ្របដណ្តប់ដោយពួកយោធា។
គណបក្សនេះបានឈ្នះឆ្នោតជាមួយការកែទម្រង់មួយចំនួនដើម្បីឱ្យមានអភិបាលកិច្ចដោយស្មើភាព- ដោយកាត់ផ្តាច់ក្រុមយោធាពីអំណាច បំបែកភាពផ្តាច់មុខខាងសេដ្ឋ កិច្ចនិងកែប្រែច្បាប់ស្តីពីការប្រមាថព្រះចេស្តាដែលចាត់ទុកការរិះគន់របបរាជានិយមមានអំណាចថាជាបទព្រហ្មទណ្ឌ។
តែលោក Pita Limjaroenrat បេក្ខជនរបស់គណបក្សនេះសម្រាប់តំណែងនាយករដ្ឋ មន្ត្រីត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលដោយពួកអភិរក្សនិយមជ្រុលត្រូវតែងតាំងក្នុងព្រឹទ្ធសភាដែលជាសម្ព័ន្ធមិត្តរបស់ពួកឧត្តមសេនីយ៍ដែលបានក្តាប់អំណាចក្នុងរដ្ឋប្រហារមួយកាលពីជិតមួយទសវត្សរ៍មុននេះ។
ដោយត្រូវបានបង្ខំឱ្យទៅជាក្រុមប្រឆាំង គណបក្ស MFP បានប្រឈមនឹងឧបសគ្គផ្លូវច្បាប់ដាក់ឱ្យមានដោយពួកគូប្រជែងដែលបានប្តេជ្ញារំលាយរបៀបវារៈកែទម្រង់របស់បក្សនេះ។
គេរំពឹងថាតុលាការធម្មនុញ្ញនៃប្រទេសថៃនឹងសម្រេចក្នុងពេលប៉ុន្មានអាទិត្យទៀតនេះថាតើផ្នែកសំខាន់នៃរបៀបវារៈរបស់គណបក្សMFP-គឺសំណើកែប្រែច្បាប់ស្តីពីការប្រ មាថព្រះចេស្តា-មានន័យដូចគ្នានឹងការធ្វើវិទ្ធង្សនាឬទេ។
តុលាការនេះបានរំលាយបក្សមួយមុនគណបក្ស MFP គឺគណបក្សអនាគតឆ្ពោះទៅមុខ Future Forward កាលពីឆ្នាំ២០២០ បណ្តាលឱ្យមានបាតុកម្មតាមដងផ្លូវដោយក្រុមសកម្មជនលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យ៕
វេទិកាបញ្ចេញមតិ