តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចកាលពីថ្ងៃពុធរំលាយគណបក្សប្រឆាំង«ឆ្ពោះទៅមុខ» (Move Forward) និងហាមប្រាមនាយកប្រតិបត្តិរបស់គណបក្សនេះ រួមទាំងសមាជិកសភាដែលទើបជាប់ឆ្នោតគឺលោក Pita Limjaroenrat ពីនយោបាយរយៈពេលមួយទសវត្សរ៍។
ក្រុមអ្នកតស៊ូមតិកំណែទម្រង់បាននិយាយថា ការសម្រេចចិត្តរបស់តុលាការគឺជាការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យដោយក្រុមអភិរក្សនិយមថៃ ដែលបដិសេធមិនប្រគល់អំណាចទៅឱ្យចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យទេ។
ចៅក្រមទាំងប្រាំបួនរូបបានសម្រេចថា គណបក្សដ៏ធំបំផុតនៅសភារបស់ប្រទេសថៃគួរតែត្រូវរំលាយ ហើយនាយកប្រតិបត្តិរបស់បក្សត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេលឆ្នាំចំពោះការរំលោភលើការការពាររដ្ឋធម្មនុញ្ញនៃរាជាធិបតេយ្យ ដោយសារតែយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣របស់ពួកគេដែលអំពាវនាវឱ្យធ្វើកំណែទម្រង់ច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ ដែលចាត់ទុកជាបទឧក្រិដ្ឋចំពោះការរិះគន់ស្ថាប័នរាជានិយម។
គណបក្សមុនរបស់គណបក្សឆ្ពោះទៅមុខគឺគណបក្សអនាគតទៅមុខ (Future Forward) ត្រូវ បាន រំលាយដោយតុលាការនេះដែរក្នុងឆ្នាំ២០២០។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយមក លោក Pita បានបដិសេធដោយទឹកមុខក្រៀមក្រំ ថា គណបក្សនេះ មិនមានគោលបំណងប្រឆាំងរបបរាជានិយមនោះទេ៕
វេទិកាបញ្ចេញមតិ