គណបក្ស Move Forward នៅថៃរៀបចំក្រុមឡើងវិញជាបក្សប្រឆាំង
គណបក្ស Move Forward នៅប្រទេសថៃបានឈ្នះការបោះឆ្នោតកាលពីខែឧសភា ប៉ុន្តែត្រូវបានរុញឱ្យក្លាយទៅជាគណបក្សប្រឆាំងវិញ។ លោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សនេះ បានចុះចេញពីតំណែងនៅក្រោមសម្ពាធផ្លូវច្បាប់ ហើយគណបក្សនេះប្រឈមនឹងហានិភ័យនៃការរំលាយចោល។ ប៉ុន្តែ នៅក្នុងការប្រជុំសាធារណៈកាលពីពេលថ្មីៗនេះ សមាជិកគណបក្សនេះមានអារម្មណ៍ជម្នះ ដោយនិយាយថាលទ្ធិប្រជាធិបតេយ្យនឹងឈ្នះនៅទីបំផុត។ អ្នកនាង Vijitra Daungdee រាយការណ៍រឿងនេះពីទីក្រុងបាងកក ប្រទេសថៃ។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល៕