វៀតណាមកំពុងអនុវត្តតាមយុទ្ធសាស្ត្រគោលនយោបាយការបរទេស «រឹងមាំនិងបត់បែន» ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសមហាអំណាច ប៉ុន្តែអ្នកជំនាញបានព្រមានអំពីគោលជំហរអព្យាក្រឹត្យភាពរបស់រដ្ឋាភិបាលក្រុងហាណូយ ក្នុងពិភពលោកមួយ ដែលកាន់តែបែកបាក់គ្នា។
បញ្ហាប្រឈមធំជាងគេបង្អស់នៅក្នុងគម្រោងបោសសម្អាតគ្រឿងយុទ្ធភណ្ឌទូទៅរបស់រដ្ឋាភិបាលអាមេរិកនៅវៀតណាម ឡាវ និងកម្ពុជា គឺរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានអាកាសធាតុក្តៅជាងមុន គ្រោះទឹកជំនន់ គ្រោះបាក់ដី និងគ្រោះរាំងស្ងួត។
ខណៈពេលដែលមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកអំពាវនាវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ក្រណាត់ពេលចេញក្រៅ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19 អាជ្ញាធរវៀតណាមកំពុងតែផាកពិន័យពលរដ្ឋដែលមិនគោរពបទបញ្ជាដែលតម្រូវឲ្យគ្រប់គ្នាពាក់ម៉ាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ប្រទេសវៀតណាមទទួលបានដំណើរទស្សនកិច្ចការទូតពីរផ្សេងគ្នាពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
ប្រទេសវៀតណាមតម្រូវឲ្យធនាគាររបស់ខ្លួនពិចារណាលើហាភិន័យបរិស្ថាន សង្គម និងអភិបាលកិច្ច នៅពេលពួកគេធ្វើការវិភាគហានិភ័យឥណទាន។ ធនាគារវៀតណាមចំនួន១៧បានបង្កើតនាយកដ្ឋានដើម្បីធ្វើការវិភាគលើផលប៉ះពាល់ទៅលើបរិស្ថាននិងសង្គម ដែលកើតចេញពីការឲ្យខ្ចីប្រាក់របស់ពួកគេ។
អនុសាសន៍របស់អង្គការនេះក៏រួមមានទាំងការសហការគ្នារវាងបណ្ដាប្រទេសកំណើតនិងប្រទេសគោលដៅ ការប្ដូរពីការយកប្រាក់ដើម្បីធ្វើចំណាកស្រុកពីកម្មករទៅជាយកពីនិយោជកវិញ ហើយនិងធ្វើឲ្យការធ្វើអន្តោប្រវេសន៍ស្របច្បាប់មានតម្លៃថោកជាងមុននិងមានភាពងាយស្រួលជាងមុន។
កាលពីថ្ងៃសុក្រទីមួយ ខែវិច្ឆិកា កន្លងទៅនេះ ប្រទេសវៀតណាមបានប្រកាសអំពីការចាប់ខ្លួនជាលើកដំបូងរបស់ខ្លួននៅក្នុងរឿងក្តីដែលគេសង្ស័យថា ជាករណីជួញដូរមនុស្សឆ្លងដែននៅក្នុងទីក្រុង Essex នៃប្រទេសអង់គ្លេស។
ក្រុមហ៊ុន Grab ក្នុងប្រទេសវៀតណាមនឹងចូលរួមក្នុងការបង្ក្រាបបទល្មើស ហើយនៅពេលនោះប្រហែលជាគេមិនអាចចាត់ទុកក្រុមហ៊ុននេះថាជាក្រុមហ៊ុនផ្តល់សេវាតាក់ស៊ីតទៅទៀតនោះទេ។
ប្រសិនបើគេចង់ដឹងថា ពលដ្ឋវៀតណាមមានការផ្លាស់ប្តូរខ្លាំងប៉ុនណា គ្រាន់តែមើលអ្វីដែលពួកគេទទួលទាន ក៏គេអាចដឹងបានដែរ។ ចំពោះភេសជ្ជៈ តើពលរដ្ឋវៀតណាមទទួលទានទឹកក្រូចឬតែគជ់?
អ្នកសរសេររបាយការណ៍មួយដែលមានកម្រាស់១៣០ទំព័រផ្ដោតទៅលើការកើនឡើងឧស្សាហកម្មដឹកជញ្ជូននៅប្រទេសវៀតណាម ហើយបានផ្ដល់អនុសាសន៍ឲ្យវៀតណាមប្ដូរពីការប្រើប្រាស់យានយន្ដដឹកជញ្ជូនតាមផ្លូវគោកទៅជាផ្លូវទឹកវិញ។
ភាពទន់ភ្លន់ និងភាពសប្បុរសមិនមែនជាអ្វីដែលគេមើលឃើញជាក់ស្តែង ដើម្បីឈានមុខគេនៅក្នុងអាជីពការងារទេ។ ប៉ុន្តែវាជាជំនាញដែលគេមិនបានគិតដល់នៅក្នុងប្រវត្តិសាស្រ្ត ដោយសារតែវប្បធម៌ធ្វើការនៅតាមការិយាល័យភាគច្រើនត្រូវបានបង្កើតឡើងតាំងពីរាប់ទសវត្សរ៍មុនមកម៉្លេះ។
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងវិទ្យាសាស្ត្រអូស្ត្រាលី បានរួមគ្នាបង្កើតរបាយការណ៍មួយស្ដីអំពីសេដ្ឋកិច្ចឌីជីថលកាលពីថ្ងៃទី ១៥ ខែឧសភាកន្លងទៅនេះ ដោយបង្ហាញពីសេនារីយ៉ូ ៤ ដែលអាចទៅរួច។
កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ មិនត្រឹមតែដោយសារវាជួយសម្រួលដល់ការនាំចេញផលិតផលមួយចំនួនដូចជា ផ្លែឈើនៅតំបន់ត្រូពិចប៉ុណ្ណោះទេ ប៉ុន្តែដោយសារវាបានបង្ហាញពីការប្តេជ្ញាចិត្តចំពោះការការពារសិទ្ធិមនុស្ស សហជីពការងារ និងការការពារបរិស្ថានផងដែរ។
នៅពេលអ្នកវិនិយោគជាច្រើនកំពុងហូរចូលទៅក្នុងប្រទេសវៀតណាម ការផ្គត់ផ្គង់ និងតម្រូវការធនធានមនុស្ស កំពុងតែមានការផ្លាស់ប្តូរ។ តម្រូវការពលកម្មមានកាន់តែច្រើន។ ប៉ុន្តែការផ្គត់ផ្គង់តម្រូវការនេះជាបញ្ហាប្រឈមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មន្ត្រីសាលាក្រុងបានស្នើឲ្យមានការហាមឃាត់ការធ្វើដំណើរដោយម៉ូតូនៅតាមផ្នែកខ្លះនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ សំណើនេះត្រូវបានគេស្នើឡើងជារឿយៗ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះវាក៏បានគេស្នើឡើងម្ដងទៀត។
ប្រាក់ចំណូលជាមធ្យមសម្រាប់ស្ត្រីនៅក្នុងប្រទេសវៀតណាមមានចំនួន ២២៤ ដុល្លារអាមេរិកក្នុងមួយខែ ដែលស្មើនឹង ៥ លាន ២ សែនដុង។
ពេលខ្លះ គេនិយាយថា វៀតណាមមិនពេញចិត្តនៅពេលដែលគេនិយាយថា វៀតណាមដូចចិន ឬក៏ដូចប្អូនប្រុសរបស់ចិន។ ប៉ុន្តែ តើនឹងមានអ្វីកើតឡើង ប្រសិនបើគេនិយាយថា ចិនដូចវៀតណាមវិញ?
នៅពេលមានក្តីបារម្ភច្រើនឡើងៗជុំវិញពិភពលោកថា បំណុលច្រើនពេកអាចនាំឲ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកខាងមុខនោះ ប្រទេសវៀតណាមមានការចំណាយច្រើនហើយបំណុលក៏កើនឡើងដែរ។
ចំណាប់អារម្មណ៍កើនឡើងលើភាពយន្តវៀតណាមនេះ គឺកើតចេញពីអ្នកផលិតផង និងអ្នកទស្សនាផងនៅក្នុងប្រទេសវៀតណាម។ បណ្ដាញរោងភាពយន្ត CGV បានរាយការណ៍ថា ចំណូលរបស់ខ្លួនមានការកើនឡើងចំនួន ៣០ ភាគរយ កាលពីឆ្នាំ ២០១៧ បើប្រៀបជាមួយនឹងឆ្នាំ ២០១៦។
ល្បែងបែបសួរសំណួរនិងល្បែងបោះកងដែលត្រូវបានគេលេងកម្សាន្តនៅតាមរោងចក្រនៅទូទាំងប្រទេសវៀតណាមគឺមិនមែនធ្វើឡើងដើម្បីតែការកម្សាន្តនោះទេ។បុគ្គលិកសប្បុរសធម៌ប្រើប្រាស់ល្បែងកម្សាន្តទាំងអស់នោះដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ជាមួយនឹងជំនួយដែលបានពីរដ្ឋាភិបាលនិងស្ថាប័នបរទេស។
ព័ត៌មានផ្សេងទៀត