កញ្ចប់ជំនួយលើកនេះមានដូចជាគ្រាប់កាំភ្លើងធំបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS គ្រាប់មីស៊ីល Javelin ចំនួន ១.០០០ គ្រាប់សម្រាប់បាញ់រថក្រោះ គ្រាប់កាំភ្លើងធំ និងរថយន្តពេទ្យពាសដែកចំនួន ៥០ គ្រឿង។
លោក Biden កាលពីថ្ងៃពុធម្សិលមិញបានសរសើរអ្វីដែលលោកបានហៅថា ជា«ការសម្រេចចិត្តដ៏សំខាន់» មួយរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ បន្ទាប់ពីប្រទេសទាំង២នេះ បានដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិកអូតង់ ដើម្បីឆ្លើយតបដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបានប្រកាសយ៉ាងប្រយ័តប្រយែងនូវអ្វីដែលលោកបានហៅថា«ព័ត៌មានល្អ»នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារ ដោយនិយាយថា «ពួកអ្នកឈ្លានពានកំពុងត្រូវបានរុញចេញជាបណ្តើរៗហើយ»។
ប្រធានអគ្គសេនាធិការចម្រុះកងទ័ពអាមេរិកលោកឧត្តមសេនីយ Mark Milley បានហៅការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនថា ជាការគំរាមកំហែងដ៏ខ្លាំងមួយដល់សន្តិភាពនិងសន្តិសុខរបស់សហភាពអឺរ៉ុប ហើយអាចប្រហែលដល់ពិភពលោកទាំងមូលផងដែរ។
យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារនៅក្នុងការចរចាសន្តិភាពនៅប្រទេសតួកគីថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុងកៀវនិងទីក្រុង Chernihiv។
លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅថ្ងៃចន្ទម្សិលមិញថា៖ «មនុស្សដូចនេះ មិនគួរដឹកនាំប្រទេសនោះឡើយ ប៉ុន្តែគេនៅតែដឹកនាំ។ ក៏ប៉ុន្តែ ពាក្យទាំងនេះ មិនមែនមានន័យថា ខ្ញុំមិនអាចបញ្ចេញកំហឹងលើរឿងនឹងនោះបានទេ»។
មុនជំនួបនោះ លោក Zelenskyy បានប្រើសារតាមវីដេអូថ្លែងជាភាសាអង់គ្លេសសុំឲ្យសមាជិកអង្គការអូតង់ផ្តល់ការគាំទ្រដែលមាន «ប្រសិទ្ធិភាព និងគ្មានកំណត់» រួមទាំងអាវុធដល់កងទ័ពអ៊ុយក្រែនផងដែរ។
រុស្ស៊ី បាននិយាយថា ការឈប់បាញ់គ្នានៅថ្ងៃពុធនេះ នឹងអនុញ្ញាតឲ្យមនុស្សចាកចេញពីទីក្រុងកៀវ Chernihiv, Sumy, Kharkiv និងទីក្រុងMariupol។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងរដ្ឋធានីវ៉ាសូវីកាលពីថ្ងៃសុក្រថា លោក និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងដល់សភាអំពីបំណងនៃការលក់រថក្រោះនេះហើយ។
ទោះជាយ៉ាងណាក៏ដោយ លោក Biden នៅតែជឿថា អាចមានលទ្ធភាពស្វែងរកដំណោះស្រាយខាងការទូតដែលនឹងបន្ធូរបន្ថយការព្រួយបារម្ភរបស់រុស្ស៊ីអំពីកាំជ្រួចមីស៊ីលរបស់អង្គការអូតង់ និងសមយុទ្ធហ្វឹកហាត់ខាងយោធានៅក្នុងតំបន់អឺរ៉ុបខាងកើត។
យោធាសហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មដល់បុគ្គលិកយោធាណាមួយដែលបានទាក់ទិននៅក្នុងការវាយប្រហារខុសគោលដៅរបស់យន្តហោះគ្មានមនុស្សបើកដ្រូននៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានដែលបានសម្លាប់ជនស៊ីវិល១០នាក់នោះទេ បន្ទាប់ពីលោករដ្ឋមន្ត្រីការពារប្រទេស Lloyd Austin បា
Joint Chiefs vice chairman says Beijing's weapons technology 'probably should create a sense of urgency' in US.
ឧទ្ធម្ភាគចក្ររបស់កងនាវាអ៊ីរ៉ង់ បានហោះចម្ងាយ ២៣ ម៉ែត្រប៉ុណ្ណោះពីនាវារបស់សហរដ្ឋអាមេរិកសម្រាប់វាយប្រហារទាំងក្នុងទឹក និងលើគោក ខណៈនាវានោះ បានធ្វើដំណើរនៅក្នុងសមុទ្រអូម៉ង់កាលពីសប្តាហ៍មុន។ នេះ បើតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក។
របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានព្រមានថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនដែលរីកចម្រើនយ៉ាងឆាប់រហ័ស កំពុងពង្រីកលឿនជាងការប៉ាន់ស្មានកាលពីឆ្នាំមុន ខណៈគោលដៅទំនើបកម្មយោធាចិនថ្មី អាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង កាន់តែអាចធ្វើ«ប្រតិបត្តិការយោធាបន្ថែមទៀតនៅតៃវ៉ាន់»។
មន្រ្តីមន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថា យោធាមានបំណងដឹកជម្លៀសមនុស្សរៀងរាល់ម៉ោងចាប់ផ្តើមនៅថ្ងៃពុធដែលអាចមានលទ្ធភាពជម្លៀសមនុស្សពី៥.០០០ទៅ៩.០០០នាក់ពីអាហ្វហ្គានីស្ថានក្នុងមួយថ្ងៃ។
មន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូអេថា អាចមានមនុស្សផ្សេងទៀតលើសពីម្នាក់តោងកង់យន្តហោះ C-17 មុនយន្តហោះហោះឡើងកាលពីថ្ងៃច័ន្ទ។
លោកស្រី Harris នឹងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមអំពីបញ្ហាមួយចំនួនដែលមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដែលរួមមានសន្តិសុខតំបន់ការឆ្លើយតបរបស់ពិភពលោកចំពោះការរាតត្បាតជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងកិច្ចប្រឹងប្រែងរួមរវាងសហរដ្ឋអាមេរិកនិងប្រទេសវៀតណាម។
លោក Kirby បានបញ្ជាក់ថា យោធាអាមេរិកមិនប្រាប់សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានអំពីពេលវេលាជាក់លាក់នៃការដកចេញនេះទាំងស្រុងទេ ដោយលោកលើកឡើងពីហេតុផល«សន្តិសុខប្រតិបត្តិការ» ក៏ប៉ុន្តែបាននិយាយថា ការចាកចេញនេះ«មិនបានធ្វើជាការសម្ងាត់នោះទេ»។
ព័ត៌មានផ្សេងទៀត