Chinese authorities use technology and a crackdown on Twitter to suppress dissent as the outlook remains dark for greater press freedoms in the nation
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចដើរចេញពីការចុះកិច្ចព្រមព្រៀងជាមួយចិន ដូចអ្វីដែលលោកបានធ្វើជាមួយកូរ៉េខាងជើង ប្រសិនបើកិច្ចព្រមព្រៀងនោះមិនល្អ។
ប្រទេសចិន បម្រុងផ្សព្វផ្សាយអំពីកំណែទម្រង់របស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះផងដែរ ប្រទេសចិន ក៏ចង់បានអត្ថប្រយោជន៍ តាមរយៈការបន្តឋានៈរបស់ខ្លួន ជាប្រទេសកំពុងអភិវឌ្ឍន៍។
ក្រសួងពាណិជ្ជកម្មចិនប្រាប់ថា ការចរចាកម្រិតខ្ពស់រវាងក្រុមមន្រ្តីមកពីប្រទេសដែលសេដ្ឋកិច្ចធំបង្អស់២ របស់ពិភពលោក បានបន្ត។
ការប្រឆាំងពីសំណាក់សាធារណជនកំពុងសាកល្បងសមត្ថភាពដោះស្រាយបញ្ហារបស់ក្រុមអាជ្ញាធរកាន់អំណាចនានាចាប់ពីរដ្ឋធានីហាណូយ ប្រទេសវៀតណាម រហូតដល់រដ្ឋធានី Lusaka ប្រទេសហ្សំប៊ីស្ថិតក្នុងទ្វីបអាហ្វ្រិកពាក់ព័ន្ធនឹងក្តីបារម្ភអំពីការវិនិយោគសាងសង់របស់ចិន។
ប្រទេសចិនបានធ្វើការសន្យាក្នុងការបើកចំហរទីផ្សារលើផ្នែកនានាជាច្រើននៅក្នុងខែមេសាប៉ុន្តែអ្នកវិភាគនិយាយថាវិធានការទាំងនេះទំនងនឹងមិនជួយរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈានដល់ការដោះស្រាយការខ្វែងគំនិតគ្នា ឬជួយឲ្យការចរចាពាណិជ្ជកម្មមានភាពប្រសើរឡើងនោះទេ។ ក៏ប៉ុន្តែ ការមិនសប្បាយចិត្តកំពុងតែកើនឡើងស្របពេលដែលសកម្មភាពការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មក៏ចេះតែកើនឡើងដែរនោះ។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើការព្រមានខ្លាំងៗទៅកាន់កោះតៃវ៉ាន់ ខណៈដែលលោកទើបតែចូលកាន់តំណែងអាណត្តិទី២របស់លោក។ ប្រទេសចិនបានអះអាងថា កោះដែលមានប្រជាជន២៤លាននាក់និងមានស្វ័យគ្រប់គ្រងមួយនេះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយលោកប្រធានាធិបតី ស៊ី ជីនពីង បានថ្លែងថា ការប៉ុនប៉ងណាមួយក្នុងការបំបែករដ្ឋនឹងប្រឈមមុខនឹង «ការដាក់ទណ្ឌកម្មប្រវត្តិសាស្ត្រ»។
កាលពីថ្ងៃទី០៤ ខែមីនា មេដឹកនាំគណបក្សកុម្មុយនិស្តចិនត្រូវបានគេរំពឹងថា នឹងអនុម័តវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដោយរលូន ដើម្បីអនុញ្ញ្ញាតឲ្យលោកប្រធានាធិបតី ស៊ី ជីនពីង ដ៏មានអំណាចម្នាក់ អាចកាន់តំណែងជាប្រធានាធិបតីរហូត ដែលប្រហែលជាអាចនឹងអស់មួយជីវិតក៏ថាបាន។
រដ្ឋាភិបាលក្រុងប៉េកាំងបានជំរុញប្រទេសទាំងពីរឲ្យជួបពិភាក្សាអស់រយៈពេលជាយូរមកហើយ ប៉ុន្តែ ការសម្រេចចិត្តភ្លាមៗដូចនេះរបស់មេដឹកនាំទាំងពីរក្នុងការជួបគ្នា បានបង្កឲ្យមានប្រតិកម្មផ្សេងៗគ្នាពីសំណាក់ប្រជាពលរដ្ឋចិន ទាំងការសប្បាយចិត្ត និងទាំងក្ដីបារម្ភ។
តើយោធារបស់ចិននឹងទទួលបានការបង្កើនថវិកាប៉ុន្មាននៅឆ្នាំនេះជាបញ្ហាមួយនៃបញ្ហាជាច្រើនដើម្បីពិនិត្យមើលនៅពេលដែលជំនួបខាងនយោបាយថ្នាក់កំពូលចាប់ផ្តើមនៅសប្តាហ៍នេះ។ ចំណុចដែលចាប់អារម្មណ៍នោះដែរគឺសំណើដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតី ស៊ី ជីនពីង កាន់អំណាចគ្មានពេលកំណត់។ ចំណាត់ការនេះបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលហើយពួកអ្នករិះគន់ជជែកឲ្យហេតុផលថា ការណ៍នេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកិត្យានុភាពរបស់គណបក្សនៅក្នុងតំបន់និងនៅឯបរទេស។ វីដេអូរឿង Glitzy ស្រដៀងគ្នានឹងរឿងភាពយន្តអាមេរិកាំងឈ្មោះ Top Gun បានបញ្ជាក់ពីសមត្ថភាពយន្តហោះចម្បាំងរបស់ចិនដែលត្រូវបានគេដាក់បញ្ចាំងកាលពីពេលថ្មីៗនេះនៅលើបណ្តាញព័ត៌មានរបស់រដ្ឋនៅមុនជំនួបនយោបាយនៅឆ្នាំនេះ។
លោក ត្រាំ បានហៅប្រទេសចិនថាជាដៃគូប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក និងបានប្រកាសពីអ្វីដែលលោកហៅថា ជាការបញ្ចប់យុគសម័យនៃការចាញ់ប្រៀបផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
នៅក្នុងឆ្នាំ ២០១៧ ប្រធានាធិបតីចិនលោក Xi Jinping បានក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ការពង្រីកយុទ្ធនាការប្រឆាំងអំពើពុករលួយដែលដឹកនាំដោយប្រធានាធិបតីស៊ី ជីងពីង នៃប្រទេសចិន បានត្រូវគេឃើញពួកមន្រ្តីជាង១លាន៥សែននាក់បានត្រូវស៊ើបអង្កេតហើយមេដឹកនាំជាន់ខ្ពស់មួយចំនួនបានធ្លាក់ចេញពីដំណែងដែរ។
បន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីលជឿនលឿនបំផុតកាលពីពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង សហរដ្ឋអាមេរិកបានជំរុញប្រទេសចិនឲ្យបង្ហាញភាពជាមេដឹកនាំហើយនិងកាត់បន្ថយការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលខ្លួនមិនមានបំណងធ្វើរហូតមកទល់ពេលនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទសន្សកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដែលចិនជាប្រទេសសំខាន់មួយក្នុងដំណើរទស្សនសកិច្ចរបស់លោកទៅកាន់តំបន់អាស៊ី។ នៅអំឡុងពេលទស្សនកិច្ចរបស់លោកក្នុងប្រទេសចិន បញ្ហាពាណិជ្ជកម្មនិង បញ្ហាកូរ៉េខាងជើង ត្រូវគេរំពឹងទុកថាស្ថិតនៅក្នុងរបៀបវារៈកំពូលរបស់លោក។ ក្រុមមន្ត្រីចិន មានការជឿទុកចិត្តយ៉ាងខ្លាំងថា ដំណើរទស្សនកិច្ចនេះ នឹងអាចផ្តល់នូវលទ្ធផលសំខាន់ៗមួយចំនួន ក៏ប៉ុន្តែក្រុមអ្នកវិភាគនៅប្រទេសចិន បានថ្លែងថា វានឹងអាស្រ័យយ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្ររបស់លោកត្រាំដែរ។
មន្ទីរពេទ្យដែលព្យាបាលសកម្មជនប្រឆាំងជនជាតិចិនលោក Liu Xiaobo បានបញ្ជាក់ថា អាការៈជំងឺរបស់លោកមានលក្ខណៈធ្ងន់ធ្ងរពេក ដែលធ្វើឲ្យលោកពិបាកក្នុងការធ្វើដំណើរទៅព្យាបាលនៅបរទេស។
ស្របពេលដែលប្រទេសចិនសាទរនឹងភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលគម្រោងខ្សែក្រវាត់ និងវិថីលើកទីមួយរបស់ខ្លួននោះ ប្រទេសមហាអំណាចផ្សេងៗទៀតកំពុងតែស្រពេចស្រពិលលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មដែលមានទឹកប្រាក់តម្លៃ ១ទ្រីលានដុល្លារអាមេរិកមួយនេះ។ ក្រុមអ្នកវិភាគបាននិយាយថា ស្របពេលដែលផែនការដ៏សម្បើមមួយនេះកំពុងបានជួយផ្ចុងផ្ដើមប្រទេសកំពុងអភិវឌ្ឍន៍នានានោះ ប្រទេសចិនភ្លេចទាញយកឱកាសក្នុងការនាំប្រទេសអភិវឌ្ឍន៍នានាមកចូលរួមក្នុងគម្រោងនេះដែរ។
ជោគវាសនានៃគម្រោងទំនប់វារីអគ្គិសនីដែលត្រូវបានពន្យារពេលជាយូរមកហើយ និងមានភាពចម្រូងចម្រាសនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងនោះ ត្រូវបានគេរំពឹងថាជាប្រធានបទចម្បងនៅក្នុងកិច្ចពិភាក្សាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី Aung San Suu Kyi ប្រធានក្រុមប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ។
វាមិនមែនជារឿងអាថ៌កំបាំងទេដែលមេដឹកនាំកុម្មុយនិស្តចិនមិនចូលចិត្តការសាកសួរអំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសចិន។ រដ្ឋមន្ត្រីការបរទេសចិននិយាយថា ការសួរសំណួរអំពីបញ្ហានេះគឺជា «ភាពក្រអឺតក្រទម រើសអើង ហើយមិនអាចទទួលយកបាន»។
Pentagon ‘concerned,’ but vows to uphold mission of ‘strengthening principal order and upholding international law’ in the region, official says
ព័ត៌មានផ្សេងទៀត