របាយការណ៍មួយទៀតស្តីពីផ្នែកមួយនៃសមយុទ្ធក្នុងមហាសមុទ្រឥណ្ឌាដែលមានចំណងជើងថា «តើដាវរបស់យើងតម្រង់ទៅទីណា?» បានលើកពីការគាំទ្រដល់កងទ័ពជើងទឹក។
នៅពេលដែលក្រុមហ៊ុនខាងការពារប្រទេសបញ្ចុះបញ្ចូលឲ្យមានការចំណាយប្រាក់កាន់តែច្រើនឡើងហើយយោធាបញ្ចេញសាច់ដុំរបស់ខ្លួន បណ្តាញផ្សាយព័ត៌មានរដ្ឋចេញរបាយការណ៍២នៅសប្តាហ៍នេះអំពីនាវាផ្ទុកយន្តហោះ ដោយធ្វើឲ្យនាវាផ្ទុកយន្តហោះនេះកាន់តែធំឡើងនិងបំពាក់អាវុធនុយក្លែអ៊ែ។ ប្រទេសចិននៅពេលបច្ចុប្បន្ននេះមានតែនាវាផ្ទុកយន្តហោះមួយគ្រឿងគត់ដែលកំពុងដំណើរការ។
លោក Bill Ide អ្នកយកព័ត៌មានរបស់ VOA ប្រចាំនៅទីក្រុងប៉េកាំងបានថ្លែងថា៖ «មេដឹកនាំគណបក្សកុម្មុយនិស្តចិនបានរក្សាសេចក្តីលម្អិតនៃថវិកាខាងវិស័យការពារប្រទេសដោយសម្ងាត់បំផុតជាយូរយារណាស់មកហើយៗភាគរយនៃការចំណាយប្រចាំឆ្នាំដែលបានចេញផ្សាយនៅឯជំនួបរបស់សមាជជាតិរបស់ប្រជាជនគ្រាន់តែជាថវិកាមួយផ្នែកប៉ុណ្ណោះ។ ពួកអ្នកវិភាគប្រាប់ VOA ថាការបង្កើនថវិកានៅឆ្នាំនេះ អាចមានចំនួន២ខ្ទង់ គឺប្រហែល១០ភាគរយ។ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ការបង្កើនប្រាក់ចំណាយដែលបញ្ចេញឲ្យដឹងប្រហែល៧ភាគរយ»។
ក្នុងអំឡុងនៃជំនួបនៅឆ្នាំនេះ សេចក្តីលម្អិតកាន់តែច្រើនថែមទៀតអំពីប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកនេះ ក៏នឹងត្រូវចេញផ្សាយដែរ ក៏ប៉ុន្តែ មនុស្សជាច្រើននឹងពិនិត្យមើលយ៉ាងជិតដិតដល់នូវរបាយការណ៍ការងាររបស់នាយករដ្ឋមន្ត្រីដើម្បីមើលឃើញថាតើរដ្ឋាភិបាលក្រុងប៉េកាំងនឹងឆ្លើយតបដល់ការសម្រេចដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំដើម្បីយកពន្ធយ៉ាងខ្លាំងលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមយ៉ាងដូចម្តេច។
ចំណាត់ការមួយដែលមនុស្សខ្លះជឿជាក់ថា ជាការបើកឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំ២របស់ពិភពលោកនេះ។
រដ្ឋាភិបាលអន្តរជាតិនិងបណ្តាប្រទេសជិតខាងក្នុងតំបន់ក៏នឹងពិនិត្យមើលយ៉ាងដិតដល់ចំពោះការបញ្ជាក់យ៉ាងច្បាស់ស្តីពីសំណើដ៏ចម្រូងចម្រាស់ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ចិននិងការបញ្ចប់ការកំណត់ការកាន់អំណាច២អំណាចរបស់ប្រធានាធិបតីចិន។
ចំណាត់ការដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតីស៊ី ជីនពីងកាន់អំណាចគ្មានពេលកំណត់ បានបណ្តាលឲ្យមានការរិះគន់តបតនៅលើបណ្តាញប្រព័ន្ធអ៊ីនធឺណីតនៅក្នុងប្រទេស និងក្រៅប្រទេស បណ្តាលឲ្យមានការតវ៉ាប្រឆាំងនៅក្នុងទីក្រុងហុងកុង ហើយកំពុងបង្កើនការព្រួយកង្វល់ថា ការត្រួតត្រាដ៏តឹងតែងរួចទៅហើយទៅលើសង្គមនិងប្រព័ន្ធអ៊ីនធឺណិតប្រហែលកាន់តែអាក្រក់ឡើង។
បណ្តាញព័ត៌មានរដ្ឋ ច្រានចោលចំណាត់ការដែលមានន័យថា ប្រធានាធិបតីស៊ី ជីនពីង នឹងក្លាយជាប្រធានាធិបតីអស់មួយជីវិត ក៏ប៉ុន្តែ ការពិនិត្យពិច្ច័យលើប្រធានបទតាមបណ្តាញប្រព័ន្ធអ៊ីនធឺណិតបានធ្វើតិចតួចដើម្បីជួយបន្ធូរបន្ថយការព្រួយកង្វល់ទាំងនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន