អង្គការ Amnesty បានបញ្ជាក់នៅក្នុងរបាយការណ៍ស្តីពីទីក្រុងធំទី២របស់អ៊ុយក្រែនថា«ការ បាញ់ផ្លោងដាក់សង្កាត់ដែលមានអ្នកស្រុករស់នៅជាច្រើនដងនៅក្នុងទីក្រុង Kharkiv ជាការវាយប្រហារមិនរើសមុខ ដែលបានសម្លាប់និងធ្វើឱ្យរបួសជនស៊ីវិលរាប់រយនាក់។
កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe និងរដ្ឋមន្ត្រីការពារអាមេរិកលោក Lloyd Austin គឺជាកិច្ចប្រជុំដំបូងរវាងមេដឹកនាំការពារជាតិនៃប្រទេសទាំង២ចាប់តាំងពីលោក Austin ចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិកមក។
កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះបានស្វាគមន៍ការយល់ព្រមរបស់អាមេរិកក្នុងការលក់ឧបករណ៍កងទ័ពជើងទឹកដែលមានតម្លៃប្រមាណ១២០លានដុល្លារឱ្យខ្លួនដែលសម្ពន្ធមិត្តទាំង២នេះនិយាយថា ជាការជំរុញឱ្យដែនកោះមួយនេះ «ត្រៀមលក្ខណៈប្រយុទ្ធរួចជាស្រេច»។
លោកបានថ្លែងបន្តទៀតថា៖ «ខ្ញុំសង្ឃឹមនឹងស្ថាបនាចំណងទាក់ទងបន្ថែមទៀត រួមទាំងការស្តារឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មរបស់យើង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធនិងថាមពលផងដែរ»។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះបានបាញ់ប្រព័ន្ធកាំជ្រួចមីស៊ីលកលយុទ្ធយោធាឬArmy Tactical Missile System ទៅលើទីដៅនៅក្នុងសមុទ្រខាងកើតឬដែលគេស្គាល់ថាជាសមុទ្រជប៉ុននោះនៅព្រឹកថ្ងៃចន្ទនេះ។
ប្រភពការទូតរុស្ស៊ីមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ថា រុស្ស៊ីគ្មានជម្រើសអ្វីផ្សេងក្រៅពីត្រូវលុបចោលដំណើរទស្សនកិច្ចនោះឡើយ។
វីរុសគ្រុនផ្តាសាយជ្រូកនេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ហើយវាបានសម្លាប់សត្វជ្រូកនៅក្នុងតំបន់អាស៊ី។ មេរោគនេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១៩។
ប៉ូលិសនិយាយថា ជនដៃដល់ដែលមានកាំភ្លើងវែងក្នុងដៃនោះត្រូវបានសម្លាប់នៅក្នុងហេតុការណ៍នោះ។ ប៉ូលិសមិនបានបញ្ជាក់ទេថា តើជនល្មើសនេះត្រូវបានបាញ់សម្លាប់ដោយទីភ្នាក់ងារពង្រឹងច្បាប់ឬក៏បានបាញ់សម្លាប់ខ្លួនឯងទេ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងរដ្ឋធានីកូឡំបូនៃប្រទេសស្រីលង្កាបានឡើងចំនួន៣៩,១ភាគរយនៅក្នុងខែឧសភានេះ។
ប្រទេសចិនកំពុងអនុវត្តយុទ្ធសាស្ត្រគ្មានជំងឺកូវីដ១៩ (សូន្យកូវីដ ឬ zero-COVID) ជាមួយនឹងការបិទខ្ទប់សកម្មភាពសង្គមដ៏ខ្លាំងរបស់ខ្លួនហើយការធ្វើតេស្តមហាជននិងនិងការធ្វើចត្តាឡីស័ករយៈពេលយូរ នឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយធំប្រសិនបើរកឃើញមានអ្នកឆ្លងនោះ។
ការធ្វើសមយុទ្ធបស់ចិននេះកើតមានឡើង ស្របពេលដែលអាមេរិកបានធ្វើការព្រមានពីវត្តមានផ្នែកសេដ្ឋកិច្ចនិងយោធារបស់ចិនដែលកំពុងតែរីកខ្លាំងឡើងនៅក្នុងតំបន់ដែលនៅជិតគ្នារវាងសមុទ្រចិនខាងត្បូងនិងតំបន់កោះប៉ាស៊ីហ្វិក។
ការបាញ់សាកល្បងរបស់កូរ៉េខាងជើងនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាកចេញពីតំបន់អាស៊ី។
ដោយអំពាវនាវរកជំនួយ«ដោយគ្មានកំណត់» ជាពិសេសការដឹកជញ្ជូនអាវុធធុនធ្ងន់ លោក Zelensky ក៏បានស្តីបន្ទោសការស្នើកាលពីពេលថ្មីៗនេះឱ្យមានការចរចាសន្តិភាពមួយដែលអាចរួមបញ្ចូលទាំងការផ្តល់សម្បទានទឹកដីផង។
ចិនបានកាត់ផ្តាច់ទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយអូស្ត្រាលីនៅក្នុងសកម្មភាពនៃការខឹងសម្បាមួយកាលពីខែឧសភាឆ្នាំទៅ បន្ទាប់ពីមានការប៉ះទង្គិចគ្នាលើបញ្ហាមួយចំនួន ដែលរួមមានបញ្ហាសិទ្ធិមនុស្ស ចារកម្មនិងបញ្ហាប្រភពដើមនៃជំងឺកូវីដ១៩។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនថ្លែងប្រាប់ក្រុមប្រទេសនៅក្នុងកិច្ចប្រជុំនេះពីស្ថានភាពសង្រ្គាមនៅពេលបច្ចុប្បន្ន ភាគីជម្លោះទាំងពីរកំពុងបន្តប្រយុទ្ធគ្នានៅក្នុងសមរភូមិជុំវិញទឹកដីដែលរុស្ស៊ីបានដណ្តើមកាន់កាប់នៅភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត