លោក អូន ឆេងប៉រ គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោកផ្តោតលើភូមិសាស្ត្រនយោបាយកម្ពុជានិងក្នុងតំបន់អាស៊ី ប្រវត្តិសាស្ត្រ ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការយោធាកម្ពុជានិងក្នុងតំបន់ ទំនាក់ទំនងការទូតរវាងកម្ពុជានិងក្នុងតំបន់។
ប្រមុខការទូតសហរដ្ឋអាមេរិក លោក Mike Pompeo បានអំពាវនាវឱ្យបណ្ដារដ្ឋក្នុងតំបន់អាស៊ីអគ្នេយ៍ងើបតទល់នឹងប្រទេសចិន ដែលត្រូវបានរាយការណ៍ថា បង្កើនសកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ អ្នកវិភាគចោទជាសំណួរអំពីប្រសិទ្ធភាពនៃការអំពាវនាវនេះ។
មន្រ្តីស៊ីវិលអំពាវនាវឱ្យមានការចាត់ចែងថវិកាប្រកបដោយតម្លាភាព និងគណនេយ្យភាព។
ខណៈកម្ពុជា ដូចប្រទេសនានានៅទូទាំងសកលលោកដែរ បាននិងកំពុងប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នោះ ចរន្តប្រកួតប្រជែងភូមិសាស្ត្រនយោបាយមិននៅស្ងៀមឡើយ។
២០ខែបន្ទាប់ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែលមានគណបក្សជាសមាជិកចូលរួមចំនួន១៦ គណបក្សមជ្ឈដ្ឋានដទៃបានសម្ដែងមតិចម្រុះគ្នាអំពីសារៈតម្លៃនៃវត្តមាន ប្រសិទ្ធភាពការងារនិងអនាគតនៃវេទិកានយោបាយផ្ដល់យោបល់នេះ។
អ្នកវិភាគបានមើលឃើញពីការលំបាករបស់អាស៊ានក្នុងការសហការគ្នា ខណៈប្រទេសជាសមាជិកនីមួយៗប្រកាន់វិធានការរៀងខ្លួនក្នុងការទប់ទល់នឹងការឆ្លងរីករាលដាលមិនធ្លាប់មាននេះ។
មជ្ឈដ្ឋាននានារួមមានសង្គមស៊ីវិល និងអ្នកនយោបាយក្រៅរដ្ឋាភិបាលបានរិះគន់សេចក្តីព្រាងច្បាប់នេះ ហើយថាវា បង្កើនការព្រួយបារម្ភថែមទៀត។
សេចក្តីព្រាងច្បាប់ «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលគណៈរដ្ឋមន្រ្តី និងលោក ហ៊ុន សែន អនុម័តនៅថ្ងៃអង្គារនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ ចំពោះអ្នកប្រឆាំងនឹងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ។
ទោះបីជាកំពុងពើបប្រទះនឹងវិបត្តិសុខភាពសាធារណៈបង្កឡើងដោយវីរុសកូរ៉ូណាយ៉ាងណាក្ដី កងទ័ពកម្ពុជានិងចិនបាននិងកំពុងអនុវត្តការធ្វើសមយុទ្ធរួមប្រចាំឆ្នាំដូចប្រក្រតីខណៈរដ្ឋាភិបាលក្រុងប៉េកាំងបានបោះដៃជួយរដ្ឋាភិបាលក្រុងភ្នំពេញជាបន្តបន្ទាប់អំឡុងពេលអាសន្នអន់ក្រនេះ។
ក្រសួងសុខាភិបាលបានបង្ហាញថា អ្នកឆ្លងទាំងនោះគឺជាខ្មែរឥស្លាម ដែលការណ៍នេះបង្កឲ្យមានការឆ្លើយឆ្លងពាក្យសម្ដី និងការរើសអើងក្នុងសហគមន៍មួយចំនួន។
អ្នកវិភាគបានលើកឡើងថា ការចេញមុខរបស់លោក Murphy ចង់បង្ហាញថា អាមេរិកមិននៅស្ងៀមចំពោះការចោទប្រកាន់មកលើរដ្ឋាភិបាលរបស់ប្រទេសខ្លួនឡើយ។
មុនដង្ហើមចុងក្រោយ អតីតចុងភៅជំនិតនិងជាអ្នកការទូតរបស់ប៉ុល ពតអស់រយៈពេល១៤ឆ្នាំនៅតែថា របបនេះស្នេហាជាតិ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា បុរសដែលឆ្លងនេះមានអាយុ៣៨ឆ្នាំ ស្ថិតក្នុងចំណោមមនុស្ស៤នាក់ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងផ្ទាល់នឹងជនជាតិជប៉ុន និងដែលត្រូវបានអញ្ជើញយកមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យតាមដាន។
ខណៈដែលសហភាពអឺរ៉ុបគ្រោងនឹងប្រកាសសេចក្ដីសម្រេចរបស់ខ្លួនលើអនាគតរបស់កម្ពុជាពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធEBA នៅសប្ដាហ៍ក្រោយនេះ គេរំពឹងថានឹងមានផលប៉ះពាល់ទៅលើនយោបាយ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
លោកកឹម សុខាបញ្ជាក់សាជាថ្មីថា ភស្តុតាងដាក់បន្ទុកទាញសេចក្ដីសន្និដ្ឋានដើម្បីចោទប្រកាន់រូបលោក មិនគ្រប់គ្រាន់នឹងយកមកដាក់ទោសរូបលោក។ លោកក៏បានអះអាងសាជាថ្មីថា លោកគ្មានទោសនោះទេ។
លោក កឹម សុខា កាលពីថ្ងៃពុធបានប្រាប់ទៅអង្គជំនុំជម្រះថា វីដេអូដែលតុលាការយកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់លោកថា «ក្បត់ជាតិ» ជាវីដេអូកាត់ត ហើយលោកបានប្រគល់វីដេអូពេញជាងមួយម៉ោង ដោយស្នើឲ្យមានការបញ្ចាំងក្នុងបន្ទប់សវនាការ។
គិតត្រឹមឆ្នាំ២០២០នេះ ទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាមេរិក មានអាយុកាល៧០ឆ្នាំមកហើយ។ ស្ថានទូតអាមេរិកនៅកម្ពុជាគ្រោងនឹងរៀបចំពិធីមួយអបអរខួបអនុស្សាវរីយ៍នេះ នៅចំពេលដែលប្រទេសទាំងពីរកំពុងព្យាយាមដោះស្រាយទំនាក់ទំនងដែលប្រេះស្រាំនាពេលកន្លងមក។
ព័ត៌មានផ្សេងទៀត