លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
មេដឹកនាំអង្គការសង្គមស៊ីវិលបានស្នើឲ្យប្រមុខកងទ័ពកម្ពុជារក្សាជំហរអព្យាក្រិត ក្នុងការប្រើប្រាស់កម្លាំងទ័ពដែលត្រូវបង្កើតឡើងដើម្បីការពារប្រជាជន មិនមែនសម្រាប់តែការពារអំណាចរបស់រដ្ឋាភិបាលនោះទេ។
បែបផែននយោបាយខ្មែរដែលធ្លាប់បានកើតមានកន្លងមក អាចនឹងកើតមានម្ដងទៀត ហើយអ្នកចំណេញគឺអ្នកនយោបាយ មិនមែនជនសាមញ្ញទូទៅដែលជាម្ចាស់ឆ្នោត។
ស្ថានភាពនយោបាយកម្ពុជា ត្រូវក្រុមអ្នកតាមដាននយោបាយមើលឃើញថា កំពុងមានសភាពកាន់តែអាក្រក់ឡើង គ្រាដែលមន្ត្រីបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងបទចោទប្រកាន់ដាច់ដោយឡែកពីគ្នា។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ នឹងធ្វើឡើង តែនៅតាមការិយាល័យធ្វើការរបស់អង្គការសង្គមស៊ីវិល និងសហគមន៍ដែលមិនពេញចិត្តនឹងការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដើរចេញពីតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃពហស្បតិ៍នេះថា លោកមិនដែលធ្វើការអធិប្បាយ បំភ្លៃរឿងរ៉ាវស្នេហារបស់ លោក កឹម សុខា និងបុគ្គលណាមា្នក់នោះទេ។
លោកនាយករដ្ឋមន្ត្រីដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ បានបញ្ជាក់សារជាថ្មីពីសិទិ្ធអំណាចរបស់លោកថា ប្រសិនបើតុលាការចេញសាលក្រមដល់សំណុំរឿងការសូកប៉ាន់ និងសមគំនិតនេះ លោកអាចនឹងស្នើទៅព្រះមហាក្សត្រសុំឲ្យមានការលើកលែងទោស ឬក៏បន្ធូរបន្ថយទោស។
ក្រុមអ្នកវិភាគនយោបាយ និងអ្នកស្រាវជ្រាវសង្គម ព្រមានពីលទ្ធភាពនៃការផ្ទុះឡើងនៃកំហឹងមហាជន បន្ទាប់ពីរដ្ឋាភិបាលបើកការវាយប្រហារលើក្រុមមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ដោយកម្លាំងតែមិនប្រើអាវុធ។
បន្ទាប់ពីការចាប់ និងឃុំខ្លួនសួរចម្លើយជាង ៨ម៉ោងមក អ្នកដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរក្រុងភ្នំពេញ ត្រូវបានដោះលែងឲ្យមានសិទ្ធិសេរីភាពឡើងវិញ។
ការតវ៉ាស្លៀកពាក់ឈុតខ្មៅនេះ នឹងកើតឡើងស្របគ្នាជាមួយនឹងក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀតដែលគ្រោង នឹងស្លៀកពាក់ឈុតខ្មៅនេះផងដែរ ដើម្បីទាមទារឲ្យតុលាការផ្ដល់យុត្តិធម៌ពិតប្រាកដដល់មន្ត្រីនៃសមាគមអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងនៃគ.ជ.ប។
សកម្មជនទាំងបីនាក់នៃចលនាមាតាធម្មជាតិ ត្រូវបានព្រះរាជអាជ្ញាតុលាការដំបូងខេត្តកោះកុង ចោទប្រកាន់ពីបទគំរាមកំហែង មានចេតនាបង្កការខូចខាតក្នុងអំឡុងពេលធ្វើយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់នៅខេត្តកោះកុង និងត្រូវចាប់ដាក់ពន្ធនាគារចាប់តាំងពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៥។
ជំនួបរវាងលោក ប្រាក់ សុខុន និងមន្ត្រីទូតទាំង២៩រូបនាទីក្រុងភ្នំពេញនេះ កើតមានឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់និងឃុំខ្លួនមន្ត្រីអាដហុកបួនរូប និងអគ្គលេខាធិការរងគ.ជ.បមួយរូប។
ការថ្លែងការពារយុទ្ធសាស្ត្រនិរទេសខ្លួនរបស់លោកសម រង្ស៊ី កើតមានឡើងនៅចំពេលមេដឹកនាំសមាជិក និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកំពុងរងការវាយប្រហារមិនចេះឈប់ពីបក្សគ្រប់គ្រងប្រទេស។
លោក សុខ សំអឿន មេធាវីការពារសិទ្ធិមនុស្ស ថា លោកពិបាកសន្និដា្ឋនចំពោះការសម្រេចចោទប្រកាន់របស់តុលាការ ដែលនាំដល់ការឃុំខ្លួនអ្នកទាំងប្រាំនាក់នោះ ព្រោះលោកមិនទាន់ដឹងច្បាស់ថា តើតុលាការសំអាងលើហេតុផលអ្វីដើម្បីធ្វើការចោទនេះ។
តុលាការភ្នំពេញនៅថ្ងៃអង្គារនេះ បានសម្រេចឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូបពីបទ «សូកប៉ាន់សាក្សី» និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន១រូបពីបទ «សមគំនិតសូកប៉ាន់សាក្សី»។
កាលពីថ្ងៃសៅរិ៍កន្លងទៅ ប្រទេសអាមេនី បានរៀបចំវេទិកាពិភពលោក«ប្រឆាំងនឹងឧក្រិដ្ឋកម្មនៃអំពើប្រល័យពូជសាសន៍» ដែលបាននិយាយដល់ការស្លាប់មនុស្ស១.៥លាននាក់ នៅក្នុងអំពើប្រល័យពូជសាសន៍មួយ កើតឡើងពីឆ្នាំ១៩១៥ដល់ឆ្នាំ១៩២៣។
ការបន្តរកយុតិ្តធម៌ជូនក្រុមអតីតអ្នកបើកបររថយន្តក្រុងនេះ កើតមានឡើង នៅស្របពេលដែលក្រុមអតីតអ្នកបើកបររថយន្តក្រុងជាង២០នាក់ បានបើកការតវ៉ាសារជាថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ នៅក្បែរក្រុមហ៊ុនកាពីតូលស្ថិតក្នុងខណ្ឌ៧មករា ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកពួកគេ ឲ្យចូលបម្រើការងារវិញ។
ការឃាត់ខ្លួនលោក ស៊ាង ចែត កើតមានឡើង បន្ទាប់ពីលិខិតចំហរបស់នាង ស្រីមុំ ត្រូវបានគេចែករំលែកតគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
ការចោទប្រកាន់នេះ កើតមានឡើង នៅចំពេលដែលនាងបានដាក់ពាក្យប្តឹងទៅតុលាការដំបូងរាជធានីភ្នំពេញ ទារជំងឺចិត្តពីលោក កឹម សុខា ដែលនាងបានចោទថា បានក្បត់ពាក្យសន្យាជាច្រើនជាមួយនាង។
សមាគមអាដហុកបានបញ្ជាក់ថាកាសម្រេចនេះធ្វើឡើងបន្ទាប់ពីស្រីមុំបានផ្តល់ចម្លើយទៅសាលាដំបូងរាជធានីភ្នំពេញថា សំឡេងស្រ្តីក្នុងខ្សែអាត់ ដែលគេសង្ស័យថា ជាការសាសងស្នេហារវាងរូបនាង និងលោក កឹម សុខា នោះគឺជាសំឡេងរបស់នាង។
ព័ត៌មានផ្សេងទៀត