លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ប្រាក់ សុខុន ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ពុំមានប្រតិកម្មអ្វីទៅលើការថ្លែងរបស់លោក វ៉ាង យី អំពីជំហររបស់ប្រទេសហ្វីលីពីនប្រឆាំងនឹងប្រទេសចិនទេ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនបណ្តឹងរបស់ក្រុមហ៊ុនកាត់ដេរ Southland (Cambodia) Co.Ltd, ដែលចោទលោកពីបទ «ក្លែងលិខិត និងផ្តល់ព័ត៌មានមិនពិត»។
ក្រុមហ៊ុន ភ្នំពេញអេសអ៊ីហ្សិត នឹងក្លាយជាក្រុមហ៊ុនទីបួននៅក្នុងផ្សារមូលប័ត្រកម្ពុជា ហើយក៏ជាក្រុមហ៊ុនទីពីរដែលចេញពីវិស័យឯកជន។
បន្ទាប់ពីការសាកសួរនោះ ស្រីមុំ ពុំបានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា នាងបានទទួលស្គាល់ថា ខ្សែអាត់សំឡេងឆ្លើយឆ្លងនោះពិត ឬយ៉ាងណានោះទេ។
ការទទួលមរណភាពរបស់លោក គង្គ ប៊ុនឈឿន នៅក្នុងប្រទេសន័រវេ័ស កើតមានឡើងមួយថ្ងៃ ក្រោយពីការបញ្ចប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលមានរយៈពេលបីថ្ងៃ។
ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលក្រុមកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហម បានឡើងកាន់អំណាចក្នុងប្រទេសកម្ពុជា។ របបដែលគេតែងហៅថារបប ប៉ុល ពត នោះ បានដួលរលំទៅវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ក្រុមអ្នកតំណាងប្រជាពលរដ្ឋដែលជាប់គាំងក្នុងវិបត្តិដីធ្លីនៅក្នុងខេត្តកោះកុង ពុំមានក្តីសប្បាយរីករាយនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំវកនេះទេ ពីព្រោះអាជ្ញាធរខេត្តបានព្រងើយកន្តើយមិនផ្តល់ដំណឹងអំពីដំណើរការរកដំណោះស្រាយដល់ពួកគេតាំងពីមុនពេលចូលឆ្នាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះ នៅពេលចូលរួមពិធីបុណ្យអង្គរសង្ក្រាន្តក្នុងខេត្តសៀមរាប នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃទីពីរនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយលោកបានថ្លែងថា សន្តិភាពនៅកម្ពុជាគឺជាស្នាដៃរបស់លោក។
ស្ថាបនិក និងជានាយកអង្គការ«មាតាធម្មជាតិ» លោកAlejandro Gonzalez-Davdisonបានស្នើឲ្យមានកិច្ចអន្តរាគមន៍ពីមន្ត្រីនៃអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការធ្វើបាបដោយអំណាចតុលាការមកលើសកម្មជនការពារសម្បត្តិធម្មជាតិក្នុងខេត្តកោះកុង។
ព្រឹទ្ធសភាគ្រប់គ្រងប្រទេសបានអនុម័តសេចក្តីព្រាងច្បាប់សហជីពកាលពីថ្ងៃអង្គារ នៅគ្រាដែលក្រុមសហជីពឯករាជ្យនឹងបន្តធ្វើយុទ្ធនាការតស៊ូមតិឲ្យមានការកែប្រែសេចក្តីព្រាងច្បាប់នេះ។
នេះគឺជាលើកទីបី ដែលរដ្ឋាភិបាលចិនព្រមបន្តបង្ហូរទឹកមកក្នុងប្រទេសស្ថិតតំបន់ទន្លេមេគង្គ។
ខណៈដែលប្រជាពលរដ្ឋខ្មែរកំពុងត្រៀមខ្លួនស្វាគមន៍ពិធីបុណ្យប្រពៃណីជាតិនេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និយាយថា លោកតែងមានការបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ក្រុមមេដឹកនាំអង្គការសង្គមស៊ីវិលមានក្តីបារម្ភ ចំពោះបទចោទប្រកាន់មកលើនាង ស្រីមុំដែលថា នាងបានផ្តល់សក្ខីកម្មក្លែងក្លាយ និងអាចមានអំពើពេស្យាចារ ដែលធ្វើឡើងដោយអង្គភាពប្រឆាំងភេរវកម្ម។
ប្រាក់រៀលនៅតែមិនទាន់អាចត្រូវបានប្រើសម្រាប់ការចុះកិច្ចសន្យានាំចេញទំនិញធំៗទៅក្រៅប្រទេស។
ការចាកចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា ទៅកាន់ប្រទេសថៃ ក៏បានកើតឡើង នៅខណៈដែលរដ្ឋសភាជាតិគ្រោងបើកសម័យប្រជុំពេញអង្គនៅព្រឹកថ្ងៃច័ន្ទនេះ។
ក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះថា៖«តាមការសន្និដ្ឋានបឋម ការកើនឡើងនៃកម្រិតស្លែនៅក្នុងទឹកសមុទ្រ គឺបណ្ដាលមកពីការកើនឡើងនូវសីតុណ្ហភាព ពន្លឺ និងការប្រែប្រួលនូវជីវជាតិចិញ្ចឹមនៅក្នុងទឹកសមុទ្រ»។
កង្វះការស្រាវជ្រាវ បានធ្វើឲ្យសង្គមខ្មែរមើលបំណាំគ្នា ដោយគ្មានអំណះអំណាងត្រឹមត្រូវ ហើយវិបត្តិសង្គមជាច្រើនមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។
ទឹកសមុទ្រនៅខេត្តកែប បានប្រែទៅជាពណ៌បៃតង ចាប់តាំងពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយសារការកើនឡើងនៃកម្រិតជាតិស្លែខុសពីប្រក្រតី។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លោក អ៊ា សែ វ័យ៤២ឆ្នាំ ដែលជាប្រធានការិយាល័យអូស្ត្រាលី នូវែលហ្សេឡង់ នៅនាយកដ្ឋានអាស៊ី២នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីបទ«វីតិក្រម»តាមក្រមព្រហ្មទណ្ឌ។
នៅមុនការទទួលមរណភាព លោកស្រី Zaha Hadid បានប្រាប់ពលរដ្ឋខ្មែរដែលកំពុងធ្វើការកសាងប្រទេសកម្ពុជាពីសោកនាដកម្មសង្គ្រាមថា លោកស្រីមានក្តីប្រាថ្នាផ្តល់ឲ្យរាជធានីភ្នំពេញនូវប្លង់មេស្ថាបត្យកម្មមួយ សម្រាប់ការរចនារាជធានីនេះឡើងវិញ។
ព័ត៌មានផ្សេងទៀត