លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ឆ្លើយតបទៅហ្នឹងការចេញផ្សាយរបាយការណ៍របស់អង្គការ Global Witness កូនប្រុសស្រីរបស់លោកហ៊ុន សែនបានថ្លែងបដិសេធរបាយការណ៍នោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគេ។
សេចក្តីសម្រេចរបស់តុលាការអន្តរជាតិមួយនេះត្រូវគេរំពឹងថា អាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នាក្នុងកម្រិតស្រួចស្រាវមួយនៃការអនុវត្តនយោបាយភូមិសាស្ត្រនៅក្នុងទ្វីបអាស៊ី។
ក្រុមអ្នកស្រាវជ្រាវសង្គមនៅក្នុងប្រទេសកម្ពុជា បានមើលឃើញពីដំណើរដើរថយក្រោយយ៉ាងធ្ងន់ធ្ងរនៃការអនុវត្តនៃលទ្ធិប្រជាធិបតេយ្យកម្ពុជា នៅគ្រាដែលគ្រឹះស្ថានអប់កម្រិតឧត្ដមសិក្សាមួយចំនួនបានហាមឃាត់មិនឲ្យមានសកម្មភាពនយោបាយ។
ក្តីក្តាំទាំងអស់នេះគឺផ្តើមចេញពីរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខាមានជាមួយនារីម្នាក់គឺនាងខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេនៅមានមន្ទិលនៅឡើយ។
លោកអ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង បន្ថែមថា ប្រាក់សងជំងឺចិត្តសម្រាប់ក្រុមហ៊ុនគឺច្រើនហួសហេតុ បើពិនិត្យទៅលើមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោក Jeremy Chea ដែលបានរស់នៅក្នុងចក្រភពអង់គ្លេសអស់រយៈពេល២៩ឆ្នាំ បានសម្តែងការសោកស្តាយចំពោះប្រជាជនអង់គ្លេស ដែលបានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប។
តុលាការខេត្តកោះកុងបានបញ្ចប់អង្គសវនាការរបស់ខ្លួនក្នុងការជម្រះក្តីសកម្មជនបរិស្ថានបីនាក់ កាលពីល្ងាចថ្ងៃអង្គារ ហើយត្រៀមប្រកាសសាលក្រមនៅថ្ងៃទីមួយខែកក្កដាខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសរំឭកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជាលើកទី៦៥នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសជាច្រើនដងពីការបេ្តជា្ញរបស់លោកក្នុងការនាំមកឲ្យកម្ពុជានូវការផ្លាស់ប្តូរពិតប្រាកដ និងបានបេ្តជ្ញាទប់ស្កាត់មិនឲ្យមានការផ្ទុះឡើងនៃចលនាបដិវត្តន៍ពណ៌។
សកម្មជនទាំងបីនាក់នៃចលនាមាតាធម្មជាតិ រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង។
សេចក្តីប្រកាសព័ត៌មានរបស់សភាបានសរសេរថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនមកបំពេញការងារ ប៉ុន្តែនៅតែមកបើកប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗយ៉ាងពេញលេញ។
លោកហ៊ុន សែនព្រមានជាថ្មីម្តងទៀតអំពីបដិវត្តន៍ពណ៌។ លោកថ្លែងថាបដិវត្តន៍នេះ គឺជាការចង់បានរបស់ក្រុមអ្នកនយោបាយដែលមិនពេញចិត្តនឹងរដ្ឋាភិបាលរបស់លោក។
ស្ថិតក្នុងស្ថានភាពនេះ សកម្មជនសិទ្ធិមនុស្ស និងអ្នកវិភាគសង្គមខ្មែរយល់ឃើញខុសៗគ្នាថា ការដោះលែងអាចធ្វើទៅបាន ល្គឹកណាមានការសម្របសម្រួលខាងផ្លូវនយោបាយ ឬក៏តុលាការត្រូវបង្ហាញពីឯករាជ្យភាពរបស់ខ្លួននៅក្នុងការកាត់ក្តីសំណុំរឿងនេះ។
ការប្រើប្រាស់ថង់ប្លាសិ្ទកនៅរាជធានីភ្នំពេញ មានចំនួនច្រើនលើសលុប ដែលទាមទារឲ្យមានការកំណត់ទំហំថង់ប្លាស្ទិក និងការយកពន្ធលើការនាំចូលថង់ប្លាស្ទិក ដើម្បីកាត់បន្ថយចំនួនថង់ប្លាស្ទិកនៅក្នុងរាជធានីភ្នំពេញ មុននឹងឈានដល់ការកាត់បន្ថយការប្រើប្រាស់ថង់បា្លសិ្ទកនៅតាមបណ្តាខេត្តក្រុងផ្សេងទៀត។
លោក ហុង សុខហួរត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនតាំងពីខែសីហា ឆ្នាំ២០១៥ ក្នុងសំណុំរឿងផែនទី និងបញ្ហាព្រំដែនកម្ពុជាវៀតណាម ហើយសាលាឧទ្ធរណ៍ក៏បានច្រានចោលការសុំឲ្យស្ថិតនៅក្រៅឃុំរបស់លោកសមាជិកព្រឹទ្ធសភារូបនេះតាំងពីខែមីនាឆ្នាំកន្លងមកនេះដែរ។
លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃបន្តប្រកាន់ឥរិយាបថមនុស្សធម៌តទៅទៀត ដោយចាត់ការតាមផ្លូវច្បាប់ ជំនួសការប្រើប្រាស់អាវុធចំពោះជនល្មើសទាំងឡាយ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយខ្មែរយល់ថា អ្នកនយោបាយគណបក្សប្រឆាំងកំពុងដើរដល់ផ្លូវទាល់ ស្របពេលដែលអ្នកនយោបាយគណបក្សកាន់អំណាចកំពុងគិតថា ខ្លួនមានប្រៀប តែក៏បារម្ភខ្លាំងណាស់ដែរចំពោះស្ថានភាពវឹកវរផ្នែកនយោបាយ។
ខណៈដែលក្រុមមន្ត្រីនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានចុះទៅពិនិត្យ អគារប៊ូលឌីល ឬ អគារស (White Building) នោះ ប្រជាពលរដ្ឋប្រកាន់ជំហរមិនព្រមចាកចេញពីអគារដ៏ចំណាស់នេះទេ ប្រសិនបើមិនមានការផ្តល់សំណងសមស្រប។
ព័ត៌មានផ្សេងទៀត