លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក អ៊ុក សារិទ្ធ គ្រូបង្រៀននៅវិទ្យាល័យស្រុកឯកភ្នំ បានប្រាប់ VOA ថា អ្នកនិពន្ធ ឬអ្នកចម្រៀងបច្ចុប្បន្ននេះ គួរបន្តរក្សាចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ហើយត្រូវចៀសវាងការកែច្នៃចម្រៀងរបស់អ្នកនិពន្ធរូបនេះ។
លោក ហេង លុយ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានប្រាប់ VOA ថា ជនរងគ្រោះពុំទាន់បានដាក់ពាក្យបណ្ដឹង សុំឲ្យតុលាការអនុវត្តសាលក្រម ដើម្បីទូទាត់សំណងនេះទេ។
ការត្រៀមធ្វើពិធីបុណ្យសាសនានេះ កើតមានឡើងបន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង បានប្រឈមមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់ពីតុលាការកម្ពុជា។
មេដឹកនាំសហជីពកម្មករឯករាជ្យបានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការត្រៀមពិភាក្សាប្រាក់ឈ្នួលនេះ គឺត្រូវបានគ្រោងធ្វើជារៀងរាល់ឆ្នាំ ហើយក្រុមសហជីពគ្រោងនឹងជួបគ្នាចាប់ពីខែកក្កដាខាងមុខនេះ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រកាន់គោលជំហរមិនចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួនពីតុលាការក្រុងភ្នំពេញ ដោយលោកនៅមានអភ័យឯកសិទ្ធិក្នុងតួនាទីជាអ្នកតំណាងរាស្ត្រ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សប្រឆាំង ដែលបានថ្វាយជូនព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
លោក ឡេង ប៉េងឡុង បានបន្តថា ប្រសិនបើចង់ឲ្យស្ថាប័នតុលាការផ្អាកការចោទ លោក កឹម សុខា លុះត្រាតែលោក កឹម សុខា ទទួលបានសំឡេង បីភាគបួននៅក្នុងសភា គឺស្មើនឹងអ្នកតំណាងរាស្ត្រ ៩៣រូប។
ប្រជាពលរដ្ឋ២២គ្រួសារនេះ បានទទួលលុយជាសំណងពី១៥,០០០ដុល្លារ ទៅ៧,០០០ដុលា្លរ និងបានដីទំហំ៥ហិកតាក្នុងមួយគ្រួសារ ដែលជាចំនួនមួយច្រើនជាងក្រុមប្រជាពលរដ្ឋលោកបានទទួល។
សភាជាតិដែលមានតែអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានបោះឆ្នោតផ្តល់ការយល់ព្រមឲ្យស្ថាប័នតុលាការបន្តនីតិវិធីចាត់ការសំណុំរឿងលោក កឹម សុខា ដែលតុលាការក្រុងភ្នំពេញបានចោទថា មានការជាប់ពាក់ព័ន្ធនឹងអំពើសញ្ចរកម្ម។
ក្រុមតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា (CPP)បើកផ្លូវឲ្យតុលាការចាត់ការរឿងក្ដីលោក កឹម សុខា ខណៈក្រុមតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ (CNRP) ហែញត្តិសុំអន្តរាគមន៍ពីព្រះមហាក្សត្រ។
សកម្មជនគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ប្រាប់ VOA ថា លោកនិងសកម្មជនផ្សេងទៀត មិនព្រមឲ្យមានការចាប់ខ្លួនលោក កឹម សុខា នោះឡើយ ព្រោះលោក កឹម សុខា មិនបានប្រព្រឹត្តខុសដូចអ្វីដែលតុលាការក្រុងភ្នំពេញ បានធ្វើការចោទប្រកាន់មកលើរូបលោក។
ក្រុមអ្នកសិក្សាស្រាវជ្រាវសង្គម និងនយោបាយ ដោយទទូចស្នើឲ្យអ្នកនយោបាយនៃគណបក្សទាំងពីរជួបចរចាគ្នា ដើម្បីពន្លត់ភ្លើងជម្លោះនយោបាយដែលកំពុងឆាបឆេះឡើងសន្សឹមៗ ហើយអាចរីកធំ ដែលនាំឲ្យអន្តរាយដល់សង្គមកម្ពុជា ដែលទទួលបានសន្តិភាពពេញលេញមិនទាន់បាន២០ឆ្នាំផងនោះ។
ប្រតិបត្តិការតាមចាប់ខ្លួននេះកើតមានឡើងនៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក នៅលើផ្លូវព្រះនរោត្តម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺនៅពេលដែលរថយន្តលោក កឹម សុខា ត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចឃាត់ តែមិនឃើញលោក កឹម សុខា ហើយក្នុងរថយន្តនោះមានតែភរិយារបស់លោក កឹម សុខា ប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវសង្គម និងនយោបាយមានក្តីបារម្ភកាន់តែខ្លាំងឡើងពីទំនាក់ទំនងកម្ពុជា និងចិន ដែលពួកគេយល់ឃើញថា អាចនាំគ្រោះថ្នាក់ដល់ប្រទេស ប្រសិនបើកម្ពុជា នៅតែស្អិតរមួតជាមួយប្រទេសកុម្មុយនិស្តនេះ។
នៅមុនពេលតុលាការធ្វើការចោទប្រកាន់រូបលោក លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងការរិះគន់រដ្ឋាភិបាលទាក់ទងនឹងការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម។
ខណៈដែលកម្មករនៅត្អូញត្អែរពីការទទួលបានប្រាក់ឈ្នួលទាប ថៅកែរោងចក្រប្រាប់ឲ្យកម្មករបង្កើនផលិតភាព ដើម្បីយកប្រៀបលើដៃគូប្រជែងក្នុងតំបន់។ ប៉ុន្តែអ្នកធ្វើការខាងសិទ្ធិកម្មករនិយាយថា ថៅកែមិនត្រូវបន្ទោសតែលើកម្មករប៉ុណ្ណោះទេ។
លោក សម គន្ធាម៉ី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វ៊ិក ថ្លែងបា្រប់ VOA ថា រយៈពេលនេះ គឺមានភាពសមស្របសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលមានដូចជាការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ដើម្បីឈានទៅដល់ការបោះឆ្នោតនៅឆ្នាំ២០១៧។
ស្របពេលដែលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាកំពុងមានភាពតានតឹងខ្លាំង គណបក្សប្រឆាំងបានប្រកាសពីជំហរក្នុងការបន្តប្រើប្រាស់វប្បធម៌សន្ទនា នៅមុនការមកដល់នៃការបោះឆ្នោតនាពេលខាងមុខ។
កម្មករបម្រើការនៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា កំពុងប្រឈមនឹងការកេងប្រវ័ញ្ចពីថៅកែរោងចក្រតាមការប្រើកិច្ចសន្យាខ្លីៗដែលមានរយៈពេលបីខែ។ ប្រាក់ឈ្នួលដែលនៅមានកម្រិត បានធ្វើឲ្យកម្មករប្រឈមនឹងការខូចសុខភាព និងធ្លាក់ខ្លួនជាកូនបំណុល។
ព័ត៌មានផ្សេងទៀត