លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ការអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ បានបង្កឲ្យមានក្ដីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលប្រទេសកាណាដា ដែលចង់ឃើញការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ២០១៧និង២០១៨ ប្រព្រឹត្តទៅដោយសេរី និងត្រឹមត្រូវ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ស្ថានទូតកាណាដាប្រចាំនៅកម្ពុជា ដែលចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ។
ក្នុងថ្ងៃនៃការបើកសវនាការកាត់ទោសអ្នកស្រី ទេព វន្នី ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អំពើហិង្សាក៏បានកើតឡើង នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងនៅក្នុងផ្សារទំនើបមួយនៅជាប់ពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈអ្នកតវ៉ាជាង៥០នាក់ បានមកប្រមូលផ្ដុំគ្នានៅខាងក្រៅតុលាការ។ អ្នកតវ៉ាប្រមាណបួននាក់ ក្នុងនោះមានសកម្មជនដីធ្លី អ្នកស្រី បូវ សោភា បានរងការវាយដំយ៉ាងដំណំពីកងសន្តិសុខខ័ណ្ឌ ៧មករា។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា កង្វះថវិកា បានតម្រូវឲ្យសហចៅក្រមស៊ើបអង្កេត ប្រើពេលវេលាច្រើនបន្ថែមទៀត ដើម្បីចេញដីកាដំណោះស្រាយពេញលេញពេលក្រោយ។
របាយការណ៍របស់អង្គការ ខុមហ្វ្រែល ត្រូវបានចេញផ្សាយ នៅចំពេលដែលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពតានតឹង ក្រោយសភាជាតិខ្មែរដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា អនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និយាយថា ការអនុម័តលើការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក នឹងក្ដាប់អំណាចពេញទី ហើយក៏ជាជោគជ័យរបស់របបអំណាចផ្ដាច់ការ។
លោក គឹម សុខ ដែលត្រូវបានលោកលោក ហ៊ុន សែន ចោទថាបានអធិប្បាយធ្វើឲ្យប៉ះពាល់កិត្តិយស និងកិត្តិសព្ទរបស់គណបក្សកាន់អំណាចនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនទាន់ទទួលបានមេធាវីដើម្បីការពារក្ដីឲ្យលោកនៅឡើយទេ។
លោក ប្រាក់ សុខុន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះនៅក្នុងជំនួបមួយជាមួយលោកស្រី Wan-Hea Lee តំណាងការិយាល័យ OHCHR ប្រចាំប្រទេសកម្ពុជា ដែលធ្វើឡើងនៅក្រសួងការបរទេសកាលពីថ្ងៃអង្គារកន្លងទៅនេះ។
អ្នកឃ្លាំមើលសិទិ្ធមនុស្សនៅក្នុងតំបន់អាស៊ីហៅចំណាត់ការខាងច្បាប់របស់លោកហ៊ុន សែនថា ជាការធ្វើឲ្យអ្នកដែលមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាល មានការភ័យខ្លាចចំពោះការនិយាយរិះគន់រដ្ឋាភិបាល ហើយថា ការទារលុយរបស់លោកនាយករដ្ឋមន្ត្រីគឺជារឿងគួរឲ្យអស់សំណើច។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប.បានបញ្ជាក់ថា បញ្ជីឈ្មោះបោះឆ្នោតផ្លូវការនេះនឹងបិទផ្សាយជាសាធារណៈ មួយខែមុនការបោះឆ្នោតឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅក្នុងរយៈពេលប្រមាណ៤ខែទៀត។
«ស្អី! អ្នកឯងបញ្ចេញមតិ មកចោទគណបក្សប្រជាជនកម្ពុជាសម្លាប់មនុស្ស! អត់ទេ! ទារកន្លះលានដុល្លារ! ហើយបើអ្នកឯងមិនចង់ឲ្យរឹបអូសទ្រព្យសម្បតិ្តដើម្បីលក់ឡៃឡុងទេ អ្នកឯងយកលុយមកសងមក»។ លោកហ៊ុន សែនមានប្រសាសន៍បែបនេះទាំងតុលាការមិនទាន់បានដំណើរការកាត់ក្តីរឿងនេះផង។
គណបក្សកាន់អំណាចនឹងដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេលមិនយូរជាងពីរថ្ងៃ ដើម្បីប្តឹងលោកគឹម សុខចំពោះការអធិប្បាយរបស់លោកដែលបានថ្លែងនៅក្នុងការសន្ទនាតាមវិទ្យុក្នុងស្រុកមួយកាលពីរាត្រីថ្ងៃសៅរ៍ថា គណបក្សកាន់អំណាចបានប្លន់អំណាច និងថា ការស្លាប់លោកកែម ឡីមានជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាចផងដែរ។ នេះបើយោងទៅតាមលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា ក្រសួងកិច្ចការនារី កំពុងដឹកនាំលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា ក្រសួងកិច្ចការនារី កំពុងដឹកនាំការតាក់តែងច្បាប់គ្រប់គ្រងសេវាពពោះកូនជំនួសឲ្យគេនេះ។
ក្រុមអ្នកលេងភ្លេង និងអ្នកចម្រៀងពិការប្រមាណ២០០នាក់បានចុះកិច្ចសន្យាដែលហាមឃាត់ពួកគេមិនឲ្យប្រគំតន្ត្រីនៅតាមផ្លូវសាធារណៈ ក្រោយពីកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ ២០១៧។
សាលារាជធានីភ្នំពេញ ថ្មីៗនេះ បានចាប់ផ្តើមសាងសង់ទីលានប្រជាធិបតេយ្យថ្មី ដែលស្ថិតនៅចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជំនួសឲ្យទីតាំងចាស់ដែលរដ្ឋាភិបាលយល់ថា ជាតំបន់ពាណិជ្ជកម្ម ការទូត និងទេសចរណ៍។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ និងលោក ចាន់ ពុទ្ធិស័ក្ត សកម្មជនការពារសិទ្ធិលំនៅដ្ឋាននៅតំបន់បឹងកក់ បានចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃ ពុធនេះ ក្នុងនាមជាជនសង្ស័យ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងអំពើហិង្សាមួយដែលបានកើតឡើងកាលពីឆ្នាំមុន។
សកម្មជនសិទ្ធមនុស្សពីររូបត្រូវបានតុលាការរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួន ក្នុងនាមជាជនសង្ស័យពាក់ព័ន្ធនឹងអំពើហិង្សា ដែលបានកើតឡើងនៅក្នុងថ្ងៃប្រារព្ធទិវាលំនៅដ្ឋានពិភពលោក ធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦។
បើគិតចាប់តាំងពីឆ្នាំ ២០០២ មក មានប្រជាពលរដ្ឋកម្ពុជាជាង៦០០នាក់ដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ត្រូវបានចរចាតាំងពីឆ្នាំ២០០៩ ក្នុងអាណត្តិរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែសភាស.រ.អា.មិនបានផ្តល់សច្ចានុម័តទេ ដោយសារសមាជិកសភាជាច្រើនជំទាស់ ឬមានមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងនោះ។
ក្រុមសកម្មជនទាំងបីដែលរួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង លោក ស៊ីម សំណាង បានចាកចេញពីប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ដើម្បីគេចពីការចាប់ខ្លួនរបស់តុលាការខេត្តកោះកុង។ លោក សាន់ ម៉ាឡា ប្រាប់ VOA តាមការសន្ទនាលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃពុធនេះថា លោក និងសកម្មជនពីរនាក់ផ្សេងទៀត នឹងមិនវិលត្រឡប់ចូលមកមាតុប្រទេសវិញនោះឡើយ។លោកថា ក្រុមលោកត្រូវរង់ចាំរហូតដល់ពេលសាលាឧទ្ធរណ៍ប្រកាសសាលដីកាលើបណ្តឹងរបស់ពួកគេនោថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។
ទំនាស់ដីធ្លីដែលផ្តើមចេញពីឧស្សាហកម្មអំពៅនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ទំនាស់នេះបានអូសបន្លាយពេលជាច្រើនឆ្នាំនៅក្នុងសហគមន៍មួយចំនួនដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ កោះកុង ព្រះវិហារ និងឧត្តរមានជ័យ។
ព័ត៌មានផ្សេងទៀត