លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
នៅក្នុងការជួបជុំមួយជាមួយមេដឹកនាំសមាគមខ្មែរអូស្រ្តាលីដែលធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍នៅរដ្ឋវិកតូរីយ៉ា លោក ហុង លីម បានថ្លែងថា លោកចង់ឃើញការជជែកដោះស្រាយបញ្ហានយោបាយ ដោយសន្តិវិធី ជាជាងការប្រើប្រាស់សកម្មភាពហិង្សា ដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនអនុវត្តនោះទេ។
សកម្មជនការពារដីធ្លីរូបនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០១៦ ក្រោយពីអ្នកស្រីបានចូលរួម និងដឹកនាំការធ្វើ «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ» យ៉ាងសកម្ម ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ចំនួនបួនរូប អគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារយុត្តិធម៌ជូនលោក កែម ឡី ដែលត្រូវគេបាញ់ស្លាប់កាលពីខែកក្កដា ឆ្នាំ ២០១៦ នៅកណ្តាលទីក្រុងភ្នំពេញ។
សកម្មជនការពារបរិស្ថានបីរូបនោះរបស់ចលនាមាតាធម្មជាតិ បានចាកចេញពីប្រទេសកម្ពុជា ដោយបារម្ភអំពីបញ្ហាសន្តិសុខផ្ទាល់ខ្លួន ខណៈដែលសាលាឧទ្ធរណ៍គ្រោងបើកសវនការលើបណ្តឹងជំទាស់របស់ពួកគេ ពាក់ព័ន្ធនឹងការផ្តន្ទាទោសរបស់តុលាការខេត្តកោះកុង ក្នុងសំណុំរឿងទប់ស្កាត់ការបូមខ្សាច់។ នេះបើយោងទៅតាមការបញ្ជាក់ពីសកម្មជនការពារបរិស្ថានម្នាក់ក្នុងចំណោមអ្នកទាំងបីនាក់ និងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
លោក ជា មុន្នី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា ដែលត្រូវបានឃាតករបាញ់សម្លាប់នោះ បានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ន នៅតែបើកឱកាសឲ្យមានការបាញ់សម្លាប់ អ្នកដែលមានទស្សនៈផ្ទុយនឹងរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរនឹងមិនផ្ដល់អំណាចឲ្យរដ្ឋាភិបាលនេះបន្តគ្រប់គ្រងប្រទេសទៀតនោះឡើយ។
រយៈពេលជិត១០ឆ្នាំ មកនេះ សមយុទ្ធយោធារវាងកងទ័ពសហរដ្ឋអាមេរិក និងកម្ពុជា ដែលមានឈ្មោះថា ឆ្មាំអង្គរ ជារឿយៗត្រូវបានធ្វើឡើងរៀងរាល់ចុងឆ្នាំ។
នៅពេលក្រុមសន្តិសុខនាំអ្នកស្រី ទេព វន្នី ឡើងរថយន្តដឹកអ្នកទោស ដើម្បីចាកចេញពីតុលាការកំពូល សកម្មជនការពារដីធ្លីរូបនេះ ស្រែកប្រាប់ក្រុមសារព័ត៌មានថា អ្នកស្រីមិនភ័យខ្លាចចំពោះការចោទប្រកាន់របស់តុលាការនោះទេ។ អ្នកស្រីនិយាយថា អ្នកស្រីមិនបានប្រព្រឹត្តខុស ដូចអ្នកក្តោបក្តាប់អំណាចសព្វថ្ងៃ ដែលបង្កកំហុសជាច្រើន តែខ្លាចមិនហ៊ានទទួលស្គាល់ថា ខ្លួនខុសនោះឡើយ។
របាយការណ៍ដែលត្រូវបានចងក្រងចាប់ពីថ្ងៃទី១ ខែកញ្ញា មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា បញ្ជីឈ្មោះបោះឆ្នោតដែលពេញលេញត្រូវការអ្នកចុះឈ្មោះបោះឆ្នោតយ៉ាងតិចណាស់ក៏៩៥ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោត។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលមានបំណងទាមទារឲ្យដោះលែងអ្នកស្រីទេព វន្នីដែលជាអ្នកតំណាងរបស់ពួកគេ មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ព្រមទាំងស្វែងរកយុត្តិធម៌ដល់ការបាញ់សម្លាប់លោកកែម ឡី អ្នកវិភាគដ៏សំខាន់របស់កម្ពុជានោះ បានឈានចូលដល់សប្តាហ៍ទី៣៧ហើយ នៅថ្ងៃច័ន្ទនេះ។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍បាន ប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង នៅក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងថា គណបក្សនេះនឹងជ្រើសរើសបេក្ខជនបម្រុង និងពេញសិទ្ធិចំនួនជាង២៣០០០នាក់សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្រុមប្រជាពលរដ្ឋទាំងអស់នេះ ភាគច្រើនជាអតីតទាហានខ្មែរក្រហម និងប្រជាពលរដ្ឋដែលត្រូវបានមន្ត្រីរដ្ឋាភិបាល ស្នើឲ្យប្តូរទីលំនៅពីខេត្តពោធិ៍សាត់ មកខេត្តកោះកុងកាលពីឆ្នាំ២០០៧។
របាយការណ៍ដែលមានចំណងជើងថា ការរំពឹងទុកនានាទៅលើសេដ្ឋកិច្ចពិភពលោកស្តីពី«ការវិនិយោគទន់ខ្សោយនៅក្នុងពេលមិនប្រាកដប្រជា» បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែបន្តមានភាពខ្លាំងក្លាដដែល។
នៅក្នុងការតវ៉ាដែលធ្វើឡើង នៅព្រឹកថ្ងៃអង្គារនេះ ក្រុមប្រជាពលរដ្ឋ បានទាមទារឲ្យមានការផ្ដល់ដំណោះស្រាយលើទំនាស់ដីធ្លីនានា ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញអស់ជាច្រើនឆ្នាំមកហើយនោះ។
ការបន់ស្រន់នេះ កើតមានឡើង ក្រោយពីប្រជាពលរដ្ឋទាំងនេះចាប់ផ្តើមយុទ្ធនាការតវ៉ា តាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ ដោយពួកគេបានដាក់សំណើទៅខុទ្ទកាល័យ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានទៅជួបមន្ត្រីនៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីទាមទារឲ្យជួយរកដំណោះស្រាយចំពោះបញ្ហាដីធ្លីនោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ថា រយៈពេលដែលបានផ្ដល់ជូនសម្រាប់ការពិនិត្យសេចក្ដីព្រាង មុនពេលដាក់ឲ្យមានការពិភាក្សានេះមានភាពសមស្រប។
សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលមានសញ្ជាតិបារាំង ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ចំពោះបទល្មើសចំនួនបីពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈ។
អ្នកស្រី ផាវ ញ៉ឺង ឲ្យដឹងបន្តថា ប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ កំពុងទាមទារដោះស្រាយទំនាស់ដីធ្លីដែលមានចំនួនសរុបជាង៧៨២ហិកតា។
ការវាយដំនោះ បានកើតឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ គឺមុនមួយថ្ងៃនៃការបើកការបង្ក្រាបដ៏ហិង្សាពីកម្លាំងមានសមត្ថកិច្ចទៅលើក្រុមកម្មករ ដែលបានធ្វើបាតុកម្មទាមទារការដំឡើងប្រាក់ឈ្នួលនៅក្នុងឧស្សាហកម្មកាត់ដេរ។
លោកស ខេង បានលើកឡើងថា រដ្ឋមន្ត្រីបីរូបបានចុះទៅបំពេញបេសកកម្មការងារនៅខេត្តរតនគិរី រួមមានលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏ប៉ុន្តែបែរជាលោក ថង សាវុន មិនបានទទួលជួបរដ្ឋមន្ត្រីទាំងបីរូបនោះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិប្រាប់ VOA ថា ក្រុមមន្ត្រីនៃគណបក្សប្រឆាំងបានព្យាយាមទាក់ទងទៅក្រុមមន្ត្រីនៃគណបក្សកាន់អំណាច ដើម្បីឲ្យមានការជួបជជែកគ្នា ក៏ប៉ុន្តែពុំមានការឆ្លើយតប។
លោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលិសច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានរងការរិះគន់យ៉ាងខ្លាំងពីមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគ ក្រោយពីវីដេអូឃ្លីបចំនួនបីដែលត្រូវបានគេចែករំលែក បង្ហាញថា មន្ត្រីប៉ូលិសព្រំដែនរូបនេះ បានចាកចេញពីផ្ទះសំណាក់មួយក្នុងប្រទេសថៃ។
ព័ត៌មានផ្សេងទៀត