លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ការបាញ់សម្លាប់លោក កែម ឡី នៅកណ្តាលទីក្រុងភ្នំពេញនៅបន្តជាការចងចំារបស់ប្រជាពលរដ្ឋខ្មែរ តែអ្វីដែលថ្មី ក្រោយការស្លាប់របស់អ្នកវិភាគនយោបាយរូបនេះ គឺការកើតចេញជាគណបក្សនយោបាយថ្មីៗពីរ ដែលសុទ្ធតែបានផ្អែកលើវីរៈភាពរបស់លោក កែម ឡី។
តុលាការកំពូលជាថ្មីម្តងទៀត មិនព្រមទម្លាក់ចោលការកាត់ទោសសកម្មជនមាតាធម្មជាតិ៣រូបនោះទេ ហើយក្រុមសកម្មជនទាំងនោះ ត្រូវអនុវត្តសាលដីកាតុលាការខេត្តកោះកុង ដោយត្រូវសងប្រាក់១០០លានរៀលនោះ ទៅឲ្យក្រុមហ៊ុន Direct Access ដែលទទួលបានសិទ្ធិបូមខ្សាច់ក្នុងខេត្តកោះកុង កាលពីឆ្នាំ២០១៥។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលើកឡើងថា ក្រុមមន្ត្រីពាណិជ្ជកម្មរបស់សហភាពបានបញ្ចប់បេសកកម្មរបស់ពួកគេ ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារ ក្រោមក្របខណ្ឌ «អ្វីៗទាំងអស់វៀរលែងតែអាវុធ»។
តំណាងគ្រួសារនៃសពលោក កែម ឡី និយាយថា ការសម្រេចលើកលែងបទចោទប្រកាន់នេះ ជាការផ្តល់យុត្តិធម៌ដល់លោក មឿន តុលា រីឯសកម្មជនសិទ្ធិមនុស្សយល់ថា តុលាការគួរលើកលែងបទចោទលើមនុស្សពីរនាក់ទៀត ដែលមិនបានរងការប្តឹងពីក្រុមគ្រួសារនៃសពលោក កែម ឡី ក្នុងដំណើររឿងបាត់បង់បច្ច័យបុណ្យសពលោក កែម ឡី ដដែលនេះ។
ពលរដ្ឋដែលតវ៉ាក្នុងទំនាស់ដីធ្លីជាងមួយទសវត្សរ៍ជាមួយក្រុមហ៊ុនចិន Union Development Group មានមតិផ្សេងៗគ្នា នៅពេលអាជ្ញាធរចាប់ធ្វើការកំណត់អត្តសញ្ញាណដី ដើម្បីផ្តល់ដំណោះស្រាយ។ មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុងថ្លែងថា នៅមិនទាន់ប្រាកដថា ជម្លោះរវាងក្រុមហ៊ុនចិននិងពលរដ្ឋនោះនឹងត្រូវបញ្ចប់ឆាប់ៗនោះទេ ដោយសារអាជ្ញាធរមើលតែទៅលើដីកាន់កាប់ជាក់សែ្តង ដោយមិនពិនិត្យមើលដីដែលពលរដ្ឋមានឯកសារបញ្ជាក់កម្មសិទ្ធិ។
ស្របពេលដែលក្រុមមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុបបញ្ចប់បេសកកម្មស្វែងយល់ការណ៍ពិតពីដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាលើកលែងបទចោទប្រកាន់លើលោក មឿន តុលា មេដឹកនាំអង្គការដែលធ្វើការក្នុងវិស័យការងារ ពាក់ព័ន្ធនឹងបច្ច័យបុណ្យសពលោក កែម ឡី ដែលត្រូវបានគេបាញ់ស្លាប់កាលពីខែកក្កដាឆ្នាំ២០១៦។
ខណៈយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃសៅរ៍នេះ ពលរដ្ឋមួយចំនួនយល់ថា ការបោះឆ្នោតលើកនេះ ធ្វើឡើងដោយគ្មានគោលការណ៍ស្មើភាព ព្រោះបក្សប្រឆាំងមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួម។ អ្នកសង្កេតការណ៍មើលឃើញថា បរិយាកាសឃោសនាបោះឆ្នោតនាពេលនេះ គឺស្ងាត់ជាងពេលមុន។
ក្រុមសកម្មជនទាំងបីនាក់ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ បើកឱកាសឲ្យថ្លែងពីដំណើររឿង ប៉ុន្តែពួកគេមិនបានធ្វើការបកស្រាយពីដំណើររឿងទប់ស្កាត់ការបូមខ្សាច់នោះទេ ដោយបានផ្តល់ពេលវេលាដល់ស្មាក្តីរបស់ពួកគេ រ៉ាយរ៉ាប់ប្រាប់ក្រុមប្រឹក្សាជំនុំជម្រះអំពីរឿងហេតុទាំងអម្បាលម៉ាន ដែលបានធ្វើឲ្យពួកគេជាប់ឃុំរយៈពេល១០ខែនិង១៥ថ្ងៃ។
ក្រុមសកម្មជនការពារបរិស្ថានបីនាក់ដែលមានភាពសកម្មក្នុងការទប់ស្កាត់ប្រតិបតិ្តការបូមខ្សាច់ក្នុងខេត្តកោះកុងបន្តមិនសុខចិត្តនឹងការកាត់ទោសរបស់សាលាដំបូងខេត្តកោះកុង ដែលបានធ្វើឲ្យសកម្មភាពជួយសង្គមរបស់ពួកគេ ក្លាយជារឿងឧក្រិដ្ឋ ឈានដល់ការចាប់ឃុំខ្លួន។ ពួកគេបានប្តឹងទៅតុលាការកំពូល ដើម្បីស្នើសុំឲ្យស្ថាប័នតុលាការជាន់ខ្ពស់បំផុតនេះទម្លាក់ចោលការកាត់ទោសរបស់សាលាដំបូងខេត្តកោះកុង។
ក្រុមសមាជិកសភាអឺរ៉ុបបានបន្តព្រួយបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជា នៅខណៈដែលក្រុមមន្ត្រីពាណិជ្ជកម្មគណៈកម្មការសហភាពអឺរ៉ុបចាប់ផ្តើមបេសកកម្មស្វែងរកការណ៍ពិតនៅកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ ខ្សែបន្ទាត់នៃការគោរពសិទ្ធិមនុស្សរបស់កម្ពុជា ដើម្បីពិចារណាឡើងវិញលើការអនុគ្រោះពន្ធដល់ទំនិញទាំងអស់របស់កម្ពុជាលើកលែងតែអាវុធ (EBA)។
នៅមុនការបោះឆ្នោតជាតិខិតមកដល់នៅកម្ពុជានាចុងខែកក្កដាខាងមុខនេះ ក្រុមមន្ត្រីចិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ដោយសន្យាផ្តល់ថវិកាដើម្បីបម្រើដល់វិស័យការពារជាតិកម្ពុជានិងការប្រកាសចែករំលែកបទពិសោធន៍ជំនាញរបស់ខ្លួនដើម្បីភាពរីកចម្រើនរបស់កម្ពុជា។
អ្នកការពារបរិស្ថានស្វាគមន៍កិច្ចសហប្រតិបត្តិការកម្ពុជាចិនក្នុងវិស័យបរិស្ថាន ក៏ប៉ុន្តែប្រវត្តិមិនសូវល្អរបស់ចិនក្នុងការថែរក្សាបរិស្ថានប្រទេសខ្លួននោះ បានបង្កជាក្តីបារម្ភដល់សកម្មភាពអភិរក្សបរិស្ថាននៅកម្ពុជា។
អ្នកជំនាញខាងការទប់ស្កាត់អំពើឃោរឃៅនិយាយថា សិទ្ធិក្នុងការបញ្ចេញឆន្ទៈនយោបាយតាមបោះឆ្នោតនោះ មិនគួរត្រូវបានគេរឹតត្បិតនោះទេ ប្រសិនបើចង់ធានាថា មិនមានអំពើហិង្សាខាងនយោបាយណាមួយអាចកើតឡើងនោះ។
អាជ្ញាធរកោះកុងបានប្រកាសឲ្យពលរដ្ឋដែលជាប់គាំងក្នុងវិវាទដីធ្លីជាយូរឆ្នាំជាមួយក្រុមហ៊ុនស្ករអំពៅ ទៅចាប់ឆ្នោតយកដីឡូត៍និងទទួលយកថវិកាសំណងបន្ថែមនៅវត្តអារាមមួយនាថ្ងៃសៅរ៍ស្អែកនេះ។ ក៏ប៉ុន្តែក្រុមពលរដ្ឋចំនួន១៧៥គ្រួសារផ្សេងទៀត នៅបន្តតវ៉ាទាមទារប្តូរដី ដែលមិនអាស្រ័យផលខាងកសិកម្ម។
របាយការណ៍ដែលមានចំណងជើងថា «មនុស្សទុច្ចរិត១២នាក់របស់កម្ពុជា» បានឲ្យដឹងថាមានមន្ត្រីយោធា និងនគរបាលសរុបតាំងពីមុនមក១២រូប បានបង្កើតនូវអ្វីដែលហៅថា «បែបផែននៃកងអង្គរក្សស្ម័គ្រស្លាប់» ឬមានភក្តីភាពចំពោះ និងសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។
ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់សេវាទូរស័ព្ទចល័តនៅកម្ពុជាមានពេលត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបិទស៊ីមកាតទូរស័ព្ទចល័តដែលគ្មានឯកសារសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ បើមិនដូច្នេះទេ និយ័តករទូរគមនាគមន៍កម្ពុជានឹងចាត់វិធានការច្បាប់។
នៅឆ្នាំនេះ កម្ពុជាបានជ្រើសរើសពាក្យស្លោក«ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»ក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក កែរ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាគ្រឿងញៀនមានការរាលដាលកាន់តែស្មុគស្មាញឡើង។
ស្ថាប័នរៀបចំការបោះឆ្នោតជាតិនៅកម្ពុជាបានប្រឹងប្រែងកាន់តែខ្លាំង ក្នុងការចេញសារតាមប្រព័ន្ធទូរសព្ទបញ្ជាក់ប្រាប់ម្ចាស់សន្លឹកឆ្នោតអំពីការវិវត្តន៍នានាជុំវិញដំណើរនៃការរៀបចំការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ ម្ចាស់ទូរសព្ទខ្លះដែលសុំមិនបញ្ចេញឈ្មោះនិយាយការជូនដំណឹងច្រើនពេកតាមទូរសព្ទ បន្ថែមពីលើទូរទស្សន៍ វិទ្យុនេះក៏ជាការរំខានដែរ។
កាលពីខែឧសភា ធនាគារពិភពលោកប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងស្ថានភាពរឹងមាំរង្វង់៦ទៅ៧ភាគរយនៅឆ្នាំនេះនិងឆ្នាំខាងមុខ។ ជាផ្នែកមួយនៃការទ្រទ្រង់កំណើននេះបន្តទៀត ធនាគារពិភពលោកបានសម្រេចបន្ថែមជំនួយហិរញ្ញប្បទានគ្មានការប្រាក់ដើម្បីរក្សាគុណភាពផ្លូវជាតិលេខ៤ ដែលតភ្ជាប់ទីក្រុងភ្នំពេញនិងខេត្តព្រះសីហនុដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា។
ព័ត៌មានផ្សេងទៀត