លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
គម្រោងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកជប៉ុនមកកម្ពុជានេះកើតមានឡើងជិតមួយខែ បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចរបស់នាវាចម្បាំងបីគ្រឿងនៃកងទ័ពជើងទឹកចិន ដែលបានចូលចតនៅខេត្តព្រះសីហនុ កាលពីខែមករា។
អគ្គនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្រមព្រៀងជាមួយក្រុមអង្គការសង្គមស៊ីវិលបង្កើតក្រុមការងារចម្រុះមួយ ដើម្បីសម្រួលនីតិវិធីនៃការបង់ពន្ធរបស់ក្រុមអង្គការសង្គមស៊ីវិល។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងជាង១០នាក់ បានដាក់លិខិតទៅកាន់មេដឹកនាំគោលនយោបាយ និងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប រៀបរាប់ពីហេតុការណ៍វាយបង្ក្រាបមួយនៅខេត្តព្រះសីហនុ ដែលបានធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់។
ស្របពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននាំមុខក្នុងការទទួលស្គាល់មេដឹកនាំក្រុមប្រឆាំងនៅប្រទេសវ៉េណេស៊ុយអេឡាឲ្យធ្វើជាប្រធានាធិបតីស្តីទីនោះ លោកសម រង្ស៊ី បានអំពាវនាវឲ្យសហគមន៍ប្រជាធិបតេយ្យទាំងពីរនេះមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកហ៊ុន សែន។
នៅឯការប្រជុំពិនិត្យរបាយការណ៍ជាសាកល (UPR) ដែលបានរៀបចំឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃពុធ ក្រុមមន្ត្រីកម្ពុជាបានថ្លែងតទល់នឹងការរិះគន់របស់សហគមន៍ប្រជាធិបតេយ្យចំពោះការរំលោភលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ VOA ថ្លែងថា ខាងភាគីសហជីពលោក កំពុងធ្វើយ៉ាងណា ឲ្យថៅកែរោងចក្រទទួលកម្មករ ដោយមានកិច្ចព្រមព្រៀងច្បាស់លាស់ ពោលគឺត្រូវដាក់កម្មករឲ្យស្ថិតក្នុងមុខនាទីរបស់ពួកគេដដែល។
អង្គការតម្លាភាពអន្តរជាតិ Transparency International បានចាត់ថ្នាក់ប្រទេសកម្ពុជាលេខ១៦១ ក្នុងចំណោម១៨០ប្រទេសក្នុងឆ្នាំ២០១៨ ដែលដូចគ្នានឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៧។
រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចនៅសប្តាហ៍នេះលុបចោលគម្រោងការកសាងផ្លូវដែកតម្លៃរាប់សិបពាន់លានដុល្លារដោយហេតុថា គម្រោងដែលផ្តល់លុយដោយចិននេះថ្លៃពេក។ ក៏ប៉ុន្តែ កម្ពុជានៅបន្តជឿជាក់លើការរកស៊ីជាមួយចិនដដែល ពីព្រោះគម្រោងរបស់ចិននឹងអាចជួយលើកស្ទួយកំណើនសេដ្ឋកិច្ចបន្តទៀត។
នៅពេលដែលអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានបន្តបង្ហាញការបារម្ភរបស់ពួកគេចំពោះការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្សនៅកម្ពុជា មេដឹកនាំស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា គ្រោងនឹងទៅធ្វើសេចក្ដីរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ នៅចុងខែមករា ឆ្នាំ២០១៩
ទោះប្រទេសមួយចំនួនលុបចោលគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មជាមួយចិនក្តី មេដឹកនាំកម្ពុជាបានព្រមព្រៀងជាមួយចិនដើម្បីពន្លឿនការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ពាណិជ្ជកម្មនេះដើម្បីកសាងក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។
នាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុន សែនបានប្រកាសភ្លាមៗថា កម្ពុជានិងចិនគឺគោរពស្រឡាញ់គ្នាដូចជាបងប្អូន។
ប្រមុខការទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាមិនទាន់មានដំណឹងជាក់លាក់ណាមួយទាក់ទិនការផ្តើមដកប្រព័ន្ធអនុគ្រោះពន្ធ ដែលផ្តល់ឲ្យកម្ពុជាតាំងពីឆ្នាំ២០០២មកនោះទេ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានស្នើឲ្យអាជ្ញាធរខ្មែរដោះលែងសមាជិកបក្សប្រឆាំង លោក គង់ ម៉ាស់ ជាបន្ទាន់ ព្រោះអត្ថាធិប្បាយនោះមិនបានបង្កចលាចលដល់សង្គមកម្ពុជានោះទេ។
ក្រុមអ្នកការពារសិទ្ធិពលករនៅប្រទេសកម្ពុជាបានសាទរចំពោះការខិតខំរបស់សភាពាណិជ្ជកម្មកម្ពុជាដែលបានចូលរួមជាមួយក្រុមអ្នកតំណាងវិស័យឯកជនចំនួន៣៨ផ្សេងទៀតសើ្នសុំឲ្យសហភាពអឺរ៉ុបពិចារណារក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA។
ប្រទេសចិនកាន់កាប់ជិតពាក់កណ្តាលនៃបំណុលបរទេសចំនួន ៦ពាន់លានដុល្លាររបស់កម្ពុជា ហើយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់មួយរបស់កម្ពុជាផងដែរ។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានប្រាប់ VOA ថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចុងក្រោយស្តីពីការប្រើប្រាស់ពាក្យរបបនោះ គឺមានលក្ខណ:បិទសិទ្ធិសេរីភាពរបស់អ្នកកាសែត។
បន្ទាប់ពីមានប្រតិកម្មទៅលើការសម្រេចយកពន្ធគយរបស់សហភាពអឺរ៉ុបចំពោះការនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារដ៏ធំរបស់សហភាពមួយនេះ រដ្ឋាភិបាលខ្មែរក៏បានប្រកាសថា នឹងបន្តតវ៉ាប្រឆាំងនឹងការសម្រេច ដែលរដ្ឋាភិបាលខ្មែរយល់ថា ជាការធ្វើឃាតចំណូលកសិករក្រីក្ររបស់កម្ពុជា។
រដ្ឋាភិបាលខ្មែរនៅថ្ងៃព្រហស្បតិ៍នេះបានលុបចោលសន្និសីទព័ត៌មានស្តីអំពីការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការយកពន្ធគយលើការនាំចេញអង្ករកម្ពុជា ដោយត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យឯកសាររាប់សិបទំព័រទាក់ទិននឹងការយកពន្ធនេះ។
រដ្ឋាភិបាលថៃបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កម្ពុជាយល់ពីសុខទុក្ខរបស់ខ្លួន ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំមួយឲ្យមានការលុបចោលលិខិតឆ្លងដែនការទូតរបស់កម្ពុជា ដែលចេញជូនជនបរទេសដែលគ្មានសញ្ជាតិខ្មែរ។
ព័ត៌មានផ្សេងទៀត