លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោកសម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង បន្តមិនចុះញ៉មនឹងការព្រមានរបស់លោកហ៊ុន សែន ដែលថា នឹងកម្ទេចគណបក្សប្រឆាំងឲ្យខ្ទេចថែមទៀត បើប្រទេសកម្ពុជាបាត់បង់ការគាំទ្រខាងពាណិជ្ជកម្មពីសហភាពអឺរ៉ុប។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខ្មែរទទួលបន្ទុកខាងសាងសង់ បានបញ្ជាក់ពីការបន្តកើនឡើងនៃទុនវិនិយោគក្នុងវិស័យសំណង់។ គ្រាន់តែនៅ២០១៨ ទុនវិនិយោគក្នុងវិស័យនេះមានដល់ទៅ៥៧៥៥លានដុល្លារ។
ក្រុមកម្មករជាច្រើននាក់នៅរោងចក្រ W&D ដែលបានធ្វើកូដកម្មទាមទារប្រាក់អតីតភាពប្រចាំឆ្នាំមុនឆ្នាំ២០១៩ប្រឈមនឹងការរើសអើង និងមិនត្រូវបានអនុញ្ញាតឲ្យចូលធ្វើការវិញ ហើយកម្មករឯទៀតប្រមាណ១០០០នាក់បានសម្រេចមិនចូលធ្វើការ ដើម្បីបង្ហាញសាមគ្គីភាពប្រឆាំងការរើសអើង។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចេញបញ្ជាឲ្យមន្ត្រីលោកប្រមូលមកវិញនូវលិខិតឆ្លងដែនរបស់កម្ពុជា ដែលចេញជូនជនបរទេសដែលគ្មានសញ្ជាតិខ្មែរ។
តំណាងអ្នកផលិតសម្លៀកបំពាក់នៅកម្ពុជាបានអរគុណមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះសារព្រមានធ្ងន់ៗរបស់លោកថា រោងចក្រកាត់ដេររាប់រយនឹងប្រឈមការក្ស័យធន ប្រសិនបើកម្មករចង់បានប្រាក់បំណាច់អតីតភាពការងារសរុបពីឆ្នាំមុនៗ មុនឆ្នាំ២០១៩។
របាយការណ៍ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់លើកទី៧របស់ក្រុមការពារព្រៃឈើទាំងនោះបានឲ្យដឹងពីការរឹតបន្តឹងសំណើសុំសេរីភាពដើម្បីចូលទៅឃ្លាំមើលព្រៃដែលអាចជួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការកាប់ឈើខុសច្បាប់។
ជាងមួយសប្តាហ៍ ក្រោយតុលាការក្រុងភ្នំពេញកោះហៅលោក គង់ គាំ អតីតសមាជិកគណបក្សសង្គ្រោះជាតិឲ្យចូលខ្លួនបំភ្លឺសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា លោក សម រង្ស៊ី បានអំពាវនាវឲ្យតុលាការក្នុងទីក្រុងភ្នំពេញកោះហៅលោក និងសួរលោកតាមប្រព័ន្ធទំនាក់ទំនង Skype។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ថៅកែរោងចក្រក៏មិនទាន់ធ្លាប់បើកប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំកាលពីពេលមុនមកដែរ លុះត្រាតែមានការបញ្ឈប់កម្មករពីការងារ។
ទោះបីជារដ្ឋាភិបាលខ្មែរបានប្រែក្លាយតំបន់ព្រៃឡង់ជាដែនជម្រកសត្វព្រៃ «ព្រៃឡង់»តាមអនុក្រឹត្យមួយចេញនៅឆ្នាំ២០១៦ក្តី ក៏សកម្មភាពចូលកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ក្នុងតំបន់នេះ បានកើនឡើង៧០ភាគរយ បើធៀបរវាងឆ្នាំ២០១៧ទៅនឹងឆ្នាំ២០១៨។
កូដកម្មរបស់កម្មករនៅរោងចក្រ W&D Cambodia Co., LTD បានឈានដល់ការបិទកំណាត់ ផ្លូវច្រមុះជ្រូក ត្រង់ចំណុច ភូមិ ឬស្សីក្នុងសង្កាត់ស្ទឹងមានជ័យឆ្ពោះទៅសង្កាត់ជើងឯកដើម្បីទាមទារឲ្យថៅកែរោងចក្រផ្តល់ប្រាក់អតីតភាពការងារប្រចាំឆ្នាំនិងប្រឆាំងនឹងការបណ្តេញកម្មករប្រមាណ១៦០០នាក់។
លោក ហ៊ុន សែន ថ្លែងថា ពលរដ្ឋកម្ពុជាមិនត្រូវការអ្នកនយោបាយប្រឆាំងទេ ព្រោះមានអ្នកបោះឆ្នោតជាង៨០ភាគរយបានចេញទៅបោះឆ្នោត ហើយភាគច្រើនលើសលប់បានបោះឆ្នោតឲ្យគណបក្សរបស់លោក។ លោកក៏បានសំដែងមោទនភាពចំពោះនយោបាយឈ្នះ ឈ្នះរបស់លោកដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។
ស្នូរវាយដំ និងស្នូរគ្រាប់កាំភ្លើងបានលាន់ឮក្នុងតំបន់ឧស្សាហកម្មមួយចំនួននៅទីក្រុងភ្នំពេញ កាលពីប្រាំឆ្នាំមុន ដើម្បីបង្រ្កាបក្រុមបាតុករ ដែលតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលក្នុងឧស្សាហកម្មកាត់ដេរ។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកការពារសិទ្ធិកម្មករ និងមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងទៀត នឹងប្រារព្ធឡើងវិញថ្ងៃបង្ក្រាបយ៉ាងហិង្សាមកលើកម្មករនៅលើកំណាត់ផ្លូវវេង ស្រេង និងទីតាំងឧស្សហកម្មផ្សេងទៀតក្នុងទីក្រុងភ្នំពេញ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
ក្រោយការវាយប្រហាររបស់លោក សម រង្ស៊ី អំពីការបែកបាក់រវាងលោកហ៊ុន សែន និងលោកស ខេង នោះ ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាមន្ត្រីរដ្ឋាភិបាលផងនោះ បានថ្លែងការពារពីភាពរឹងមាំនៃសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
កញ្ញា គឹម បញ្ញា វ័យ២៧ ឆ្នាំ បានប្រាប់ VOA កាលពីថ្ងៃសៅរ៍ថា ខាងក្រុមកម្មករបានផ្តើមធ្វើកូដកម្មតាំងពីថ្ងៃព្រហស្បតិ៍ ដើម្បីស្នើឲ្យថៅកែរោងចក្របង់ប្រាក់បំណាច់អតីតភាពការងារទាំងអស់សម្រាប់ឆ្នាំនីមួយៗ។
នៅពេលដែលការប្រារព្ធខួបលើកទី៤០ឆ្នាំនៃការវាយផ្តួលរំលំរបបខ្មែរក្រហមកំពុងតែខិតជិតចូលមកដល់នោះ សារព័ត៌មានវៀតណាមមួយ បានចេញរបាយការណ៍ រំឮកពីការចួលរួមរបស់ទាហានវៀតណាមក្នុងការជួយរំដោះប្រជាជនខ្មែរពីរបបប្រល័យពូជសាសន៍ដែលគេចោទថា បង្កឡើងដោយក្រុមខ្មែរក្រហមនោះ។
បន្ទាប់ពីមានការចោទប្រកាន់ថា គ្រឹះស្ថានអប់រំ Zaman មានទំនាក់ទំនងជាមួយក្រុមភេរវករFETO ដឹកនាំដោយលោក Fethullah Gulen មក ក្រុមហ៊ុនក្នុងស្រុកមួយដែលជារបស់កូនស្រីបង្កើតម្នាក់របស់លោក ជា សុផារ៉ា បានទិញយកគ្រឹះស្ថានអប់រំនេះ។
ព្រឹទ្ធសភាកម្ពុជាដែលមានសមាជិកទាំងអស់មកពីគណបក្សកាន់អំណាចនឹងពិនិត្យសេចក្តីព្រាងច្បាប់នេះនៅសប្តាហ៍ក្រោយ។ អ្នកនាំពាក្យព្រឹទ្ធសភាថ្លែងថា ការធ្វើវិសោធនកម្មនេះជាការបំបែកភាពទាល់ច្រកមួយឲ្យអ្នកនយោបាយ ដែលគោរពច្បាប់អាចមានសិទ្ធិធ្វើនយោបាយឡើងវិញ។
ព័ត៌មានផ្សេងទៀត