លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព លើកឡើងនូវមន្ទិលថា ហេតុអ្វីបានជាតុលាការយល់យោគឲ្យជនដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានចេញពីពន្ធនាគារលឿន មុនកាលកំណត់នៃការអនុវត្តទោស ខណៈសកម្មជននិងមេដឹកនាំសហជីពមួយចំនួនត្រូវបានតុលាការបន្តឃុំខ្លួន។
ក្រុមមន្ត្រីគយនៅទីក្រុងហុងកុងបានរាយការណ៍ថា ខ្លួនបានរឹបអូសកំណាត់ឈើដែលជិតផុតពូជនៅប្រទេសកម្ពុជាជាង២០០តោនកាលពីសប្តាហ៍មុន។ សកម្មជនបរិស្ថាននៅកម្ពុជាបានទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធស្វែងរកឈ្មួញ ឬបុគ្គលដែលនៅពីក្រោយការនាំឈើនេះទៅហុងកុង។
កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MyTV ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមហេតុផលដែលមេធាវីអះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់។ ពិធីការិនីរូបនេះ ត្រូវបានចាប់ឃុំខ្លួនតាមបណ្តឹងរបស់ឧកញ៉ាម្នាក់ ឈ្មោះ ហេង សៀ ដែលចោទនាងថា បានលួចយកទូរស័ព្ទនិងចាក់លោកឲ្យមានរបួស។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់ VOA នៅថ្ងៃពុធនេះថា មន្ត្រីអនុវត្តច្បាប់ត្រូវចាត់ការរឿងនេះ ឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។
អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា រដ្ឋាភិបាលនៅពេលនេះ គួរត្រៀមទុកជាមុននូវវិធានការសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលអាចមានការផ្ទុះឡើងនៃការឆ្លងសហគមន៍ជាបន្តបន្ទាប់ទៀតនៅតាមបណ្តាខេត្ត។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញភាពងឿងឆ្ងល់អំពីភាពយឺតយ៉ាវរបស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលប្រឈមនឹងការខ្វះខាតម្ហូបអាហារ ក្នុងពេលមានវិធានការបិទខ្ទប់។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ៦ ខែឧសភា រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានឲ្យដឹងថាមន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានអាចចេញចូលនៅក្នុងភូមិសាស្ត្របិទខ្ទប់នៃភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅ បើមានលិខិតអនុញ្ញាតដែលមានសុពលភាពនិងចេញដោយក្រសួងព័ត៌មាន។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បានទទូចឲ្យពលរដ្ឋបន្តអនុវត្តឲ្យបានជាប់លាប់វិធានការសុខាភិបាល និងរដ្ឋបាលដែលកំណត់ដោយអាជ្ញាធរ ដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ ឲ្យបានឆាប់ ហើយបានស្នើឲ្យពលរដ្ឋរស់ក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ អត់ធ្មត់។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថាការដាក់ឲ្យមានសេវាព្យាបាលអ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យឯកជន ជាការសម្រួលបន្ទុករបស់រដ្ឋាភិបាលក្នុងការរ៉ាប់រងទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
គិតចាប់តាំងពីមានការវាយប្រហារលើរូបលោកមក កម្លាំងនគរបាលក្នុងខេត្តព្រះវិហារនិងសៀមរាបមិនទាន់ចាប់ជនដៃដល់បាននៅឡើយទេ។ លោក ប្រន ស៊ាន ស្នើឲ្យអាជ្ញាធរបន្តស្វែងរកជនល្មើស ដែលបានបង្ករបួសស្នាមមកលើរូបលោក។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាជ្ញាធរកម្ពុជាគួរផ្តល់កិច្ចគាំពារសុវត្ថិភាពអ្នកសារព័ត៌មានបន្ថែមទៀត ក្នុងពេលបំពេញការងារ និងសម្រួលលក្ខខណ្ឌមិនចាំបាច់មួយចំនួនដូចជាការជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានអំពីការចុះយកព័ត៌មានរបស់អ្នកកាសែត។
សម្រាប់លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់គួរបញ្ឈប់ការបញ្ចេញអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ១៩បន្តទៀត ប្រសិនបើការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសស្ថិតក្នុងស្ថានការណ៍ដែលអាចគ្រប់គ្រងបាននៅឡើយ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជាប្រាប់វីអូអេនៅថ្ងៃពុធនេះថាសម្តីអំពាវនាវរបស់មេបក្សប្រឆាំងរូបនេះ មិនមានសម្ពាធលើប្រជាពលរដ្ឋឲ្យធ្វើតាមទេ គ្រាលោកមិនស្ថិតក្នុងប្រទេស។
ពលរដ្ឋនិយាយថាពួកគាត់កំពុងជួបផលវិបាកកាន់តែខ្លាំង ទាំងការទទួលបានអាហារហូបចុកប្រចាំថ្ងៃនិងសម្ពាធឲ្យសងបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។
ក្រុមសិទ្ធិមនុស្សបានលើកឡើងថា អាជ្ញាធរគួរបើកតំបន់ខ្លះនៅភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរកស៊ីរបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារការបិទខ្ទប់ទីក្រុងជិតពីរសប្តាហ៍មកហើយ។
រដ្ឋាភិបាលទីក្រុងហាណូយ នឹងផ្តល់ជំនួយបរិក្ខាពេទ្យរួមមានឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន ៨០០ គ្រឿង និងម៉ាស់ពេទ្យប្រមាណ ២,៣ លាន ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតខ្លាំងក្នុងប្រទេសកម្ពុជា។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាការបកស្រាយរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនអាចទទួលយកបានទេ បើយោងទៅលើរូបភាពនិងវីដេអូដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចែកតៗគ្នាកាលពីពេលថ្មីៗនេះ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការប្តឹងផ្តល់ប្រឆាំងអ្នកកាសែតទៅតុលាការ និងការធ្វើទុក្ខបុកម្នេញតាមរូបភាពគំរាមកំហែងលើអ្នកកាសែតជាដើមចមសំខាន់មួយ។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធIDEAប្រាប់វីអូអេថាកិច្ចអន្តរាគមន៍កាលពីថ្ងៃសៅរិ៍របស់អាជ្ញាធររាជធានីភ្នំពេញ អាចជួយបានក្នុងគ្រាបិទទីក្រុង១៤ថ្ងៃ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមមនុស្សទាំង២នាក់ដែលបានស្លាប់កាលពីថ្ងៃព្រហស្សតិ៍នោះ មានរដ្ឋលេខាធិការក្រសួងព័ត៌មានមួយរូប ដែលជាផលិតករភាពយន្តល្បីឈ្មោះម្នាក់ដែរ។
ព័ត៌មានផ្សេងទៀត