លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
នៅក្នុងដំណើរទស្សនកិច្ចមួយមកកាន់កម្ពុជា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វឹមីអូ គីស៊ីដា (Fumio Kishida) បានពិភាក្សាជាមួយមេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបញ្ហាជាច្រើនពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វិបត្តិមួយចំនួនក្នុងតំបន់អឺរ៉ុប និងអាស៊ីគ្នេយ៍។
នាវាស្វ័យការពារជប៉ុនឈ្មោះ URAGA និង HIRADO បានចូលមកដល់ដែនសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមីនា។
វត្តមានរបស់នាវាជប៉ុនទាំងពីរគ្រឿងនៅកម្ពុជា គឺជាផ្នែកមួយនៃការពង្រឹងចំណងមិត្តភាពប្រទេសកម្ពុជា និងជប៉ុន ក្នុងវិស័យការពារជាតិ និងជាការរំឭកឡើងវិញនូវបេសកកម្មកងថែរក្សាសន្តិភាពរបស់ជប៉ុននៅកម្ពុជាកាលពី៣០ឆ្នាំមុន។
រដ្ឋាភិបាលទីក្រុងភ្នំពេញបានប្រកែកមិនទទួលស្គាល់សេចក្តីរាយការណ៍របស់កាសែតថៃមួយដែលថា មានស្ត្រីជនជាតិថៃមួយរូបបានប្រឈមមុខនឹងការប៉ុនប៉ងវះកាត់យកសរីរាង្គ។
ខេត្តព្រះសីហនុនិងខេត្តមួយចំនួនទៀតរបស់កម្ពុជាត្រូវបានកំណត់ថាជាទីតាំងនៃការបង្ខាំងមនុស្សប្រើប្រាស់ក្នុងការងារដែលជាញឹកញាប់ទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណិតដែលដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា។នេះជាការរកឃើញរបស់សង្គមស៊ីវិល
អ្នកទាំង៨ ដែលជាថ្នាក់ដឹកនាំ និងសមាជិកសហជីពត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលផ្តើមចេញពីការធ្វើកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។
កម្មករនិយោជិត ឬអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានចេញធ្វើកូដកម្មនៅមុខអគារកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើលដ៍តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០២១ ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេហៅថា ជាការរំលោភសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុន។
ការដាក់បញ្ចាំង ឬផលិតខ្សែភាពយន្តមួយចំនួននៅប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានភាពចម្រូងចម្រាសនៅពេលដែលខ្សែភាពយន្តនោះ ធ្វើឡើងដោយមិនបានសុំសិទ្ធិស្របច្បាប់សម្រាប់ការផលិតពីអាជ្ញាធរកម្ពុជា។
មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ លោកហ៊ុន សែន កាលពីព្រឹកថ្ងៃចន្ទបានថ្លែងគាំទ្រជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលចង់ឃើញការដោះស្រាយជម្លោះរស្ស៊ី អ៊ុយក្រែនតាមផ្លូវការទូត។
អតីតអនុប្រធានទីមួយនៃរដ្ឋសភាគឺលោក កឹម សុខា កំពុងរងការចោទប្រកាន់អំពីការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ កន្លងមក ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នោះ ។
អ្នកវិភាគនយោបាយមួយចំនួននៅប្រទេសកម្ពុជា មិនមានសុទិដ្ឋិនិយមថា ការចរចាដែលអាចឈានទៅបន្ថយភាពតានតឹងនៅអ៊ុយក្រែន អាចធ្វើទៅរួចនោះទេ នៅពេលមេដឹកនាំរុស្ស៊ីគ្មានចេតនាបន្ធូរដៃក្នុងការវាយប្រហារទៅលើប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះ។
ក្រុមអតីតកម្មករនិយោជិត ឬបុគ្គលិកនៅក្រុមហ៊ុនណហ្គាវើលដ៍បានចេញតវ៉ាកាលពីពាក់កណ្តាល ខែធ្នូ ឆ្នាំ២០២១ ដើម្បីជំទាស់នឹងអ្វីដែលពួកគេហៅថា ជាការរំលោភសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុន ពាក់ព័ន្ធនឹងការបណ្តេញបុគ្គលិកចំនួនជាង១៣០០នាក់ចេញពីការងារទាំងបង្ខំកាលឆ្នាំ២០២១។
ស្មាក្តីសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ១៣ រូប បានស្នើនៅក្នុងសាលសវនាការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ នៅមុនការប្រកាសសាលក្រមដែលគ្រោងធ្វើនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២២ នេះ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ហៅវិធានការសុខាភិបាលរបស់អាជ្ញាធររាជធានីថា មានស្តង់ដាពីរចំពោះការប្រមូលផ្តុំរបស់ក្រុមកូដករ ណាហ្គាវើលដ៍ និងក្រុមឯកជនផ្សេងទៀត។
អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា កំពុងរងការចោទប្រកាន់អំពីការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។
លោក ហ៊ុន សែន បានរិះគន់ខ្លាំងៗថា ក្រុមអ្នកវិភាគប្រតិដ្ឋបំប៉ោងសភាពការណ៍ដោយវិភាគថា ការអភិវឌ្ឍនានានៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុអាចធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលចិន ដូចអ្វីដែលបានកើតឡើងនៅប្រទេសស្រីលង្កា។
ប្រទេសកម្ពុជាកំពុងមានការឆ្លងវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងដែលអាចបង្កជំងឺកូវីដ១៩ ហើយនៅក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាកន្លងមកនេះ មានមនុស្ស៧នាក់បានស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើមនេះ។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្សនិងការងារបានបន្តតាមដានសំណុំរឿងកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលរហូតមកដល់ពេលនេះមិនមានភាពចម្រើនទៅមុខក្នុងការដោះស្រាយវិវាទរវាងក្រុមហ៊ុននិងអតីតបុគ្គលិកឬបុគ្គលិកក្រុមហ៊ុនទេហើយមានការចាប់ខ្លួននិងនាំខ្លួនកូដករ
រដ្ឋមន្ត្រីការបរទេសជប៉ុន និងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាគ្នាក្នុងទីក្រុងតូក្យូ ហើយបានព្រមព្រៀងធ្វើសហប្រតិបត្តិការដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា ខណៈកម្ពុជាកំពុងធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។
ក្នុងសវនាការជុំទី៣០នេះ លោក កឹម សុខានៅបន្តច្រានចោលការចោទប្រកាន់ពីបទក្បត់ជាតិ ហើយលោកបានបញ្ជាក់ឲ្យដឹងក្នុងសប្តាហ៍នេះថា លទ្ធភាពនៃការវិលមកចូលរួមឆាកនយោបាយរបស់លោកកំពុងស្ថិតក្រោមការតាមដានរបស់ប្រទេសលោកសេរី។
ព័ត៌មានផ្សេងទៀត