លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ប្រាប់កម្ពុជាថា លោកទាំងពីរនឹងមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា។
អង្គការសង្គមស៊ីវិលនិងសហគមន៍ក្នុងស្រុកជាង១០០បានស្នើរួមគ្នាឲ្យទម្លាក់បទចោទប្រកាន់លើសកម្មជនការពារព្រៃឈើលោក ឆន ផល្លា នៅខេត្តរតនគិរីបន្ទាប់ពីសកម្មជនរូបនោះត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំកាលពីចុងឆ្នាំ២០២១។
ការដាក់ញត្តិនេះ ធ្វើឡើងស្របពេលតុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់សកម្មជនសហជីពចំនួន៣នាក់ផ្សេងទៀតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ពីបទរារាំងដល់ការអនុវត្តវិធានការបង្ការការឆ្លងរាតត្បាតជំងឺកូវីដ១៩។
ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធមានព្រះបន្ទូលទៅកាន់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សថា ព្រះអង្គប្តេជ្ញាការពារការរស់រានមានជីវិតរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនៅក្នុងប្រទេស។
ធនាគារពិភពលោកបានធ្វើការវាយតម្លៃចុងក្រោយមួយថា សេដ្ឋកិច្ចប្រទេសកម្ពុជាបានរងការវាយប្រហារយ៉ាងដំណំដោយសារការឆ្លងរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែប្រទេសនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនបានតាមការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ និងពង្រីកពិពិធភាពផ្នែកនាំចេញ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានប្រកាសជាសាធារណៈគាំទ្រ«គណបក្សភ្លើងទៀន» ដែលត្រូវបានគេមើលឃើញថា កំពុងមានភាពសកម្មក្នុងការលើកស្លាកគណបក្ស និងការជួបប្រជុំគ្នានៅតាមរាជធានីខេត្តក្រុង ស្រុកខណ្ឌមុនការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ឆ្នាំ ២០២២ នេះ។
តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់ការបង្ហាញភស្តុតាងពាក់ព័ន្ធនឹងសំណុំរឿងញុះញង់និងរួមគំនិតក្បត់របស់អតីតសកម្មជនបក្សប្រឆាំងចំនួន១៣នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារហើយគ្រោងនឹងចេញសេចក្តីសន្និដ្ឋានមួយនៅចុងខែកុម្ភៈ ឆ្នាំ២០២២។
មន្ត្រីសិទ្ធិមនុស្សមួយចំនួននៅប្រទេសកម្ពុជាបានបង្ហាញក្តីបារម្ភ នៅពេលមានព័ត៌មាននៃការបង្កើតច្បាប់ស្តីពីការជ្រៀតជ្រែកពីបរទេស ដោយថា ច្បាប់នេះអាចនឹងរារាំងការចូលរួមចំណែករបស់សហគមន៍អន្តរជាតិក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេស។
ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា បានប្រាប់សន្និសីទព័ត៌មានមួយនៅក្រៅសាលាដំបូងរាជធានីភ្នំពេញថា តំណាងអយ្យការបានព្យាយាមប្រើប្រាស់ភស្តុតាង«ច្រំដែល» និងធ្លាប់ត្រូវជជែកសួរដេញដោលគ្នារួចមកហើយ។
លទ្ធផលអង្កេតរបស់មជ្ឈមណ្ឌលនេះឱ្យដឹងថា មានការប្រើប្រាស់សាឡង់ធំៗពីរ ដែលអាចធ្វើឱ្យជម្រៅទឹកនៅកំពង់ផែនៃមូលដ្ឋានកងទ័ពជើងទឹករាមជ្រៅល្មមអាចទទួលឱ្យនាវាយោធាធំៗចូលចត។
មេធាវីជនជាតិអាមេរិកាំងលោក Jared Genser ជាមិត្តភក្តិរបស់សកម្មជនការពារសិទ្ធិមនុស្សកញ្ញាសេង ធារីប្រតិកម្មទៅនឹងបម្រាមរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញដែលហាមមិនឱ្យគាត់ចូលប្រទេសកម្ពុជាពេញមួយជីវិតនោះថា ជារឿងគួរឱ្យក្រៀមក្រំក្រោមហេតុផលថាលោកមិនបានបង្ហាញកាយវិការមិនស
ឃ្លីបវីដេអូមានរយៈពេលជាង៣ម៉ោងនោះ ត្រូវតុលាការចាក់បញ្ចាំងតាមប្រព័ន្ធកុំព្យូទ័រនៅចំពោះមុខជនជាប់ចោទទាំង១៣នាក់ ដែលបានមកបង្ហាញខ្លួនក្នុងសាលសវនាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាសរបស់លោក កឹម សុខា ក្រោយការអាក់ខានអស់ពេលជិតពីរឆ្នាំ។ នៅក្នុងសាលសវនាការកាលពីព្រឹកថ្ងៃពុធ លោក កឹម សុខា ទទូចសុំឱ្យតុលាការកាត់ក្តីដោយភាពត្រឹមត្រូវ និងឱ្យបានលឿនដើម្បីបើកផ្លូវឱ្យលោកវិលមកប្រឡូកនយោបាយវិញ។
អ្នកវិភាគនយោបាយលោកសេង សារី យល់ថា ការអធិប្បាយរបស់លោកហ៊ុន សែន អំពីដំណើរដើមទងនៃការកសាងប្រទេសក្រោយសម័យខ្មែរក្រហមនិងការឡើងកាន់អំណាចរបស់មេដឹកនាំខ្មែរនាសម័យគំាទ្រដោយប្រទេសកុម្មុយនីស្តនោះ ជាទម្រង់នៃការព្យាយាមតាក់តែងប្រវត្តិសាស្ត្រឡើងវិញក្នុងនាមជាអ្នកឈ្នះ។
តុលាការក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ បានបន្ថែមភស្តុតាងជាង១០ ក្នុងនោះមានទាំងឃ្លីបវីដេអូចំនួន៣ ការសន្ទនាតាមប្រព័ន្ធទូរស័ព្ទ និងការបង្ហោះសារនានារបស់សកម្មជនបក្សជំទាស់តាមបណ្តាញសង្គមហ្វេសប៊ុក។
ក្រៅពីផ្តោតលើបញ្ហាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជាអ្នកស្រី Milling បានពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាផងដែរអំពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញទំនាក់ទំនងនិងធ្វើការជាមួយកម្ពុជាដែលជាប្រធានសមាគមអាស៊ានក្នុងឆ្នាំ២០២២នេះ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនណាហ្គាវើលដ៍ទំនងជាបានដាក់លិខិតស្នើសុំអន្តរាគមន៍ពីនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងការងារ ដើម្បីបានភ្លើងខៀវលុបបំបាត់សហជីព។
ការមកដាក់ញត្តិនេះធ្វើឡើងបន្ទាប់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីសប្តាហ៍មុនបានចេញលិខិតអញ្ជើញតំណាងឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
មេដឹកនាំសហជីព និងថ្នាក់ដឹកនាំ២នាក់ទៀតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន រង់ចំាការជំនុំជម្រះទោសចំពោះការធ្វើកូដកម្មដែលអាជ្ញាធរចោទថា ខុសច្បាប់។ អ្នកជំនាញអ.ស.ប. បានរិះគន់ការចាប់ឃុំខ្លួនអ្នកតស៊ូមតិរឿងការងារ ហើយថា នេះជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេ។
ព័ត៌មានផ្សេងទៀត