គម្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សា ស្មិងស្មាធិ៍របស់គណបក្សសង្គ្រោះជាតិទំនងជាការបោះជំហានទៅរកតុចរចាជាមួយគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
មេដឹកនាំគណបក្សប្រឆាំងបានបញ្ជាក់ថា មហាបាតុកម្មគឺធ្វើឡើងដោយពិធីស្មិងស្មាធិ៍ និងបួងសួងសុំសន្តិភាពតែប៉ុណ្ណោះ មិនធ្វើអំពើហិង្សាទេ។ គណបក្សប្រជាជនកម្ពុជាក៏បានស្វាគមន៍ជំហររបស់គណបក្សប្រឆាំង។
រយៈពេលមួយថ្ងៃក្រោយពីកញ្ចប់សុវត្ថិភាព«ក»ត្រូវបានរកឃើញថា មានភាពមិនប្រក្រតីមេដឹកនាំគណបក្សសង្គ្រោះជាតិបានរិះគន់ធ្ងន់ៗថា ភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះជាទង្វើបីសាច។
កម្លាំងប៉ូលិស ប្រដាប់ដោយខែលនិងដំបងឈើ បានទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋ និងអ្នកស្រីមួរ សុខហួរ អ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិចូលរួមវេទិកាសាធារណៈ។
គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីឲ្យពិនិត្យសើរើឡើងវិញអំពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកុំខ្លាចការគំរាមកំហែងតាមរយៈការដាក់ពង្រាយកងទ័ពនិងរទេះតង់កណ្តាល និងជាយក្រុងភ្នំពេញ។
ពាក្យបណ្តឹងដែលគណបក្សសង្គ្រោះជាតិ បានដាក់មានពីរប្រភេទគឺទីមួយជាពាក្យបណ្តឹងដែលជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោត។
ក្រុមមន្ត្រីសមត្ថកិច្ច បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទិននឹងការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ដែលជាប់ពាក់ព័ន្ឋនឹងការបាញ់សកម្មជនគណបក្សសង្គ្រោះជាតិនេះទេ។
ហេតុការណ៍បាញ់សម្លាប់នេះបានកើតមានឡើងនៅវេលាម៉ោង៨យប់ថ្ងៃច័ន្ទម្សិលមិញនេះ នៅភូមិស្បែកព្រាលហៅច័ន្ទបូរី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ខណៈដែលទាហានរដ្ឋាភិបាល និងរថពាសដែកបានពង្រាយក្បែរៗជាយក្រុងភ្នំពេញ ព្រះមហាក្សត្រនិងសម្តេចម៉ែយាងចាកចេញពីប្រទេសទៅពិនិត្យព្រះរាជសុខភាព។
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលស្គាល់ថា មានការចល័តកងទ័ពចូលមកទីក្រុងភ្នំពេញ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា មានចំនួនកងទ័ពប៉ុន្មាន និងឈរនៅលើទីតាំងណាទេ។
ព្រះមហាក្សត្របានអំពាវនាវទៅគណបក្សទាំងពីរ ឲ្យបន្តពិភាក្សាគ្នា រកដំណោះស្រាយដោយសន្តិវិធីចំពោះការវិវាទ ឬបញ្ហាទាំងឡាយដែលនៅសេសសល់។
គ.ជ.ប.ប្រកាសថា ខ្លួនបានទទួលរបាយការណ៍ស្តីពីភាពមិនប្រក្រតីក្រោយពេលបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ហើយនឹងដោះស្រាយមុននិងសម្រេចប្រកាសលទ្ធផលបោះឆ្នោតលើកដំបូង។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសបិទផ្លូវចរចាជាមួយគណបក្សប្រជាជនកម្ពុជាបើគ្មានអ.ស.ប.ចូលរួមដើម្បីទម្លុះទម្លាយភាពជាប់គាំងនយោបាយ ក្រោយពីការបោះឆ្នោតដែលមានការលួចបន្លំនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជំរុញឲ្យគណបក្សសង្គ្រោះជាតិធ្វើការបន្ទន់ឥរិយាបទចូលរួមតុចរចាឡើងវិញដើម្បីដោះស្រាយភាពជាប់គាំងវិបត្តិនយោបាយ។
គណៈកម្មការនេះ នឹងមានការចូលរួមដោយគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា អង្កការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលពាក់ព័ន្ឋនឹងការបោះឆ្នោត ដើម្បីធ្វើការស៊ើបអង្កេតនិងធ្វើរបាយការណ៍អំពីភាពមិនប្រក្រតីកាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅនេះ។
មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយថា រយៈពេលនេះមានចំនួនតិចតួចពេក សម្រាប់ឲ្យខ្លួនប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ស្តីអំពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
គណបក្សសង្គ្រោះជាតិបានរកឃើញនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនិងបានទាមទារឲ្យបង្កើតគណៈកម្មការចម្រុះជាបន្ទាន់មួយដើម្បីធ្វើការស៊ើបអង្កេត។
មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទបានសន្យានឹងបញ្ចុះតម្លៃភ្លើងអគ្គិសនីពី១២០០រៀល មកនៅត្រឹម៦០០រៀលវិញនៅក្នុងខេត្តពោធិសាត់និងបញ្ហាអ្នកនេសាទវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានប្រកាសថា នឹងទាមទារយកកោះត្រល់ និងបូរណភាពទឹកដីប្រទេសកម្ពុជាមកវិញ បើសិនណាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
ព័ត៌មានផ្សេងទៀត