លោកសម រង្ស៊ី និងលោកកឹម សុខានៅថ្ងៃសៅរ៍នេះបានចាប់យកខេត្តកំពង់ស្ពឺ និងខេត្តតាកែវជាថ្ងៃបើកឆាកយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
លោកសម រង្ស៊ីត្រូវបានមន្ត្រីគ.ជ.ប.ថា លោកមិនអាចឈរឈ្មោះជាអ្នកតំណាងរាស្ត្រឲ្យគេបោះឆ្នោតបានទេ បើទោះបីជា លោកវិលមកកាន់កម្ពុជានៅក្នុងពេលនេះក៏ដោយ។
ទោះជាព្រះមហាក្សត្រលើកលែងទោសក៏ដោយ ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថាគ.ជ.បបាននិយាយថា លោក សម រង្ស៊ី នៅតែមិនអាចចូលរួមបោះឆ្នោតនិងឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ។
ក្នុងរបាយការណ៍សវនកម្មរបស់គ.ជ.ប បានឱ្យដឹងថា អ្នកដែលអះអាងថា បានចុះឈ្មោះបោះឆ្នោតមានចំនួន៩១% ហើយអ្នកដែលអះអាងថាមិនបានចុះឈ្មោះបោះឆ្នោតមានចំនួនតែ៩%តែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៅថ្ងៃពុធនេះបានបញ្ចេញប្រតិកម្មទៅនឹងការព្រមានកាត់ជំនួយពីសហរដ្ឋអាមេរិក។ លោកថ្លែងថា កម្ពុជាមិនខ្វល់នឹងការកាត់ជំនួយរបស់សហរដ្ឋអាមេរិកទេ ដោយសារតែកម្ពុជាជារដ្ឋអធិបតេយ្យ។
ស្ថាប័នចំនួនបួនសំខាន់ៗគឺ តុលាការ នគរបាល មន្ត្រីសាធារណៈនិងគណបក្សនយោបាយ បានជាប់ពាក់ព័ន្ឋនឹងការប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ។
កាលពីសប្តាហ៍មុន លោកសម រង្ស៊ីបានប្រកាសតាមរយៈបណ្តាញសង្គមFacebook របស់លោកថា លោកនឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅមុនការបោះឆ្នោត ក៏ប៉ុន្តែពេលវេលាពិតប្រាកដមិនទាន់ត្រូវបានកំណត់ឲ្យបានជាក់លាក់ទេ។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចមិនបានប្រារព្ធខួបរដ្ឋប្រហារថ្ងៃទី៥-៦ ខែកក្កដាទេ ដោយលើកហេតុផលថា សមាជិករបស់ខ្លួនកំពុងជាប់រវល់ឃោសនារកសំឡេងឆ្នោត។
អ្នកធ្វើយុទ្ធនាការបោះឆ្នោតគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមានគ្រោះថ្នាក់ចរាចរណ៍ រងរបួសស្រាល។
លោកកឹម សុខា បានថ្លែងសារចំនួន៥ចំណុចដែលរួមមានបញ្ហាជាតិជាបញ្ហាចម្បង ដើម្បីវាយបកទៅលើគណបក្សគ្រប់គ្រងអំណាច។
ក្រសួងមហាផ្ទៃបានប្រកាសថា នឹងប្រើប្រាស់កម្លាំងប្រមាណ២ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាពអ្នកចូលរួមឃោសនាបោះឆ្នោត។
តុលាការខេត្តស្វាយរៀងបានសម្រេចផ្តន្ទាទោសលោក ឈូក បណ្ឌិតឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែពីបទហិង្សាដោយអចេតនានិងពិន័យជាប្រាក់សរុបជិត៤០លានរៀល។
តុលាការក្រុងភ្នំពេញបើកការស៊ើបអង្កេតសំណុំរឿងរបស់លោកជុំ ម៉ី ដែលបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកកឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
សវនាការករណីលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានបញ្ចប់ តែតុលាការមិនទាន់បានប្រកាសសាលក្រមទេ។
សាក្សីជាច្រើនបាននិយាយថា លោកឈូក បណ្ឌិតគឺជាជនសង្ស័យតែម្នាក់គត់ដែលជាប់ពាក់ព័ន្ធនឹងការបាញ់កម្មការិនីចំនួនបីនាក់ឲ្យរងរបួស។
ការជួបជុំសំណេះសំណាលរបស់គណបក្សប្រឆាំងបានរងនូវការរំខានពីក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចនៅខេត្តកណ្តាលនាថ្ងៃអង្គារ៍នេះ។
អ្នកតំណាងរាស្រ្តគណបក្សកាន់អំណាចគឺលោកឈាង វ៉ុននៅថ្ងៃច័ន្ទនេះបានព្រមានសហរដ្ឋអាមេរិកកុំឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
ចលនាមហាបាតុកម្មលើកដំបូងមួយបានកើតមានឡើងមែននៅព្រឹកថ្ងៃអាទិត្យនេះ ដូចការប្រកាសរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន។
សភាជាតិកម្ពុជាបានអនុម័តច្បាប់ដាក់ទោសជនទាំងឡាយណាដែលថា គ្មានឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមនិងដែលរិះគន់ងថា ច្បាប់នេះធ្វើតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អង្គការសង្គមស៊ីវិលក្នុងស្រុកបានរៀបចំវេទិការស្តីពីទស្សនៈរបស់គណបក្សនយោបាយអំពីបញ្ហាសេដ្ឋកិច្ច ដីធ្លី និងបរិស្ថាន។
ព័ត៌មានផ្សេងទៀត