ភ្នំពេញ —
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា ខ្លួនបានទទួលរបាយការណ៍ស្តីពីភាពមិនប្រក្រតីក្រោយពេលបោះឆ្នោតនិងរាប់សន្លឹកឆ្នោតចំនួនប្រមាណជាង១០ករណីហើយគ.ជ.ប.បានសន្យាថានិងប្រើពេលវេលាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី៨និងទី៩ខាងមុខនេះដើម្បីដោះស្រាយបញ្ចប់ចំពោះរបាយការណ៍នេះមុននិងសម្រេចប្រកាសលទ្ធផលបោះឆ្នោតលើកដំបូង។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយនៅថ្ងៃពុធនេះថា គណបក្សប្រជាជនកម្ពុជាបានផ្ញើរបាយការណ៍ចំនួន៤ គណបក្សសង្គ្រោះជាតិចំនួន៧ គណបក្សហ៊្វុនស៊ិនប៉ិចចំនួន២ និងអាជ្ញាធរចំនួន១។ ឯកសារទាំងនេះផ្ញើមកគ.ជ.ប.និយាយថា អំពីភាពមិនប្រក្រតីក្រោយពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោ។
លោកបានបញ្ជាក់ថា គណបក្សគ្រប់គ្រងអំណាចបានរៀបរាប់អំពីការងារដែលបានកើតឡើងនៅការិយាល័យបោះឆ្នោត ការរំខានការបោះឆ្នោត ការឃោសនាក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ចំណែកគណបក្សសង្គ្រោះជាតិបានផ្ញើមកគ.ជ.ប.ជាបញ្ជីឯកសារដែលមានករណីប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជាដែរ។
លោកបានអះអាងថា អនុគណៈកម្មការរបស់គ.ជ.ប.នឹងប្រឹងប្រែងដោះស្រាយករណីនេះប្រកបដោយតម្លាភាព។
លោកបញ្ជាក់ថា៖ «តាមពិត មិនទាន់សម្រេចទេ គ្រាន់តែថា គណៈកម្មការហ្នឹងនឹងពិនិត្យមើលថា បញ្ហាហ្នឹងនឹងត្រូវដោះស្រាយយ៉ាងម៉េច ហើយបន្ទាប់មកនឹងដាក់ជូនទៅគ.ជ.ប.។ គ.ជ.ប.នឹងសម្រេចថា នឹងត្រូវដោះស្រាយយ៉ាងម៉េច»។
គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា ក្រោយពីការបោះឆ្នោត បានបើកយុទ្ធនាការប្រមូលភស្តុតាងស្តីពីភាពមិនប្រក្រតីក្រោយពីការបោះឆ្នោត។ យ៉ាងតិចមានបណ្តឹងជាង១ម៉ឺនករណី ដែលប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងមកកាន់ទីស្នាក់ការគណបក្ស។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា គ.ជ.ប.ត្រូវតែដោះស្រាយអំពីភាពមិនប្រក្រតីទាំងនេះ បើមិនដោះស្រាយទេនឹងមានកើតបញ្ហាអ្វីផ្សេងទៀត។
លោកបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនចង់ដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងភាពមិនប្រក្រតីនេះទេ តែយើងទទូចឲ្យគ.ជ.ប.ត្រូវតែផ្តល់យុត្តិធម៌សម្រាប់ការបោះឆ្នោត។
លោកនិយាយថា៖ «យើងទាមទារឲ្យមានដំណោះស្រាយដោយសន្តិវិធី អង្គុយនៅក្នុងតុចរចាដើម្បីជជែករកមធ្យោបាយ។ បញ្ហាអ្វីក៏មានដំណោះស្រាយដែរ ឲ្យតែមានឆន្ទៈល្អ ឲ្យតែមានឆន្ទៈនយោបាយ ឲ្យតែគោរពនូវឆន្ទៈរាស្ត្រ នោះយើងប្រាកដជាដោះស្រាយបានហើយ។ ហើយយើងខ្ញុំកំពុងតែរិះរកមធ្យោបាយចៀសវាងបំផុតអំពីរឿងបាតុកម្ម»។
ប្រទេសកម្ពុជាបានបញ្ចប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៥កាលពីថ្ងៃទី២៨ខែកក្កដា។
មានគណបក្សតែពីរប៉ុណ្ណោះបានប្រកាសថា ខ្លួនបានទទួលជ័យជំនះរៀងៗខ្លួនក្នុងចំណោមគណបក្សចំនួន៨ ដែលបានចូលរួមបោះឆ្នោត។
ក៏ប៉ុន្តែមិនទាន់ដល់ពេលប្រកាសលទ្ធផលជាផ្លូវការពីគ.ជ.ប.ផងនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបង្ហាញពីការមិនចុះសម្រុងគ្នាក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។
គណបក្សសង្គ្រោះជាតិបានប្រកាសថា នឹងដឹកនាំធ្វើមហាបាតុកម្មនៅទូទាំងប្រទេសក្នុងពេលតែមួយ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីមុខតំណែង បន្ទាប់ពីលោកបានកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំ ដែលបង្កឲ្យមានការរិះគន់ថា លោកជាមេដឹកនាំយូរជាងគេបំផុតដ៏កម្រម្នាក់នៅក្នុងពិភពលោក៕