ភ្នំពេញ —
ក្នុងពេលដែលគណបក្សសង្គ្រោះជាតិបានព្រមានពីការដឹកនាំធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតនោះ ខេត្តបាត់ដំបងគឺជាខេត្តដំបូងគេដែលបានរាំងខ្ទប់សកម្មភាពជួបប្រជុំគ្នាមួយរវាងប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រ។
វិទ្យុសំឡេងប្រជាធិបតេយ្យដែលហៅកាត់ថា VOD បានរៀបចំវេទិកាសម្តែងមតិមួយក្រោយការបោះឆ្នោតដែលមានឈ្មោះថា «កង្វល់របស់ម្ចាស់ឆ្នោត»។
វេទិកានេះធ្វើឡើងនៅសង្កាត់អូចា ក្រុងបាត់ដំបងនៅថ្ងៃព្រហស្បតិ៍នេះនិងបានអញ្ជើញអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិនិងមានមនុស្សចូលរួមប្រមាណជិត១០០នាក់។
នៅមិនទាន់ដល់ពេលវេទិកាចាប់ផ្តើមផង កម្លាំងប៉ូលិស ប្រដាប់ដោយខែល និងដំបងឈើ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋ និងអ្នកស្រីមួរ សុខហួរ អ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិចូលរួម។
ការរាំងខ្ទប់រវាងកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងនិងក្រុមប្រជាពលរដ្ឋនោះ មិនមានប្រជាពលរដ្ឋណាម្នាក់រងរបួសធ្ងន់ទេ គ្រាន់តែមានរបួសតិចតួចតែប៉ុណ្ណោះ។ ក៏ប៉ុន្តែវេទិកានេះមិនបានអាក់ខានទេគឺបានដំណើរការទៅជាធម្មតា បើទោះបីជាមានការរារាំងពីកម្លាំងសមត្ថកិច្ចក៏ដោយ។
រូបភាពនៃការរារាំងរបស់សមត្ថកិច្ចត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដែលកំពុងពេញនិយមនៅក្នុងស្រទាប់យុវជននៅកម្ពុជា។
រូបភាពជាវីដេអូ ដែលបានបាញ់បង្ហោះតាមហ្វេសប៊ុក បានបង្ហាញឲ្យឃើញប៉ូលិសប្រដាប់ដោយខែលបានព្យាយាមរាំងខ្ទប់មិនឲ្យប្រជាពលរដ្ឋចូលរួមក្នុងវេទិកាទេ រួមទាំងអ្នកស្រីមួរ សុខហួរផងដែរ។ ក៏ប៉ុន្តែការរាំងខ្ទប់នេះត្រូវបានប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំង។
ស្រ្តីម្នាក់និយាយថា៖ «ថោកទាប ផ្តាច់ការ ប៉ូលិស ទាហានហ្នឹង។ ស៊ីប្រាក់ខែប្រជាពលរដ្ឋ វាយអ្នកតំណាងរាស្ត្រអញ្ចឹង។ អ្នកតំណាងរាស្ត្រប្រជាពលរដ្ឋរាប់ម៉ឺននាក់បោះឆ្នោតឲ្យ» .... «ប្រជាពលរដ្ឋគេហាមលើសារធារណៈ នេះបានថា។ លោកយកច្បាប់អ្វី? ច្បាប់គេហាមហើយឭទេ?»។
អ្នកស្រីមួរ សុខហួរ បេក្ខជនជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចរុញច្រានជាមួយប្រជាជនផងដែរ។ អ្នកស្រីបានបញ្ជាក់ប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទពីខេត្តបាត់ដំបងថា កម្លាំងសមត្ថកិច្ចធ្វើនេះគឺបានបំពានច្បាប់ ដែលត្រូវតែថ្កោលទោស។
អ្នកស្រីអះអាងថា៖«យើងត្រូវតែថ្កោលទោសចំពោះអ្វីដែលធ្វើឲ្យខាតនូវមុខមាត់ នៅពេលណាដែលរដ្ឋអំណាចមកសង្កត់សិទ្ធិសេរីភាពប្រជាពលរដ្ឋ ដោយមិនយកច្បាប់មកការពារប្រជាពលរដ្ឋទាល់តែសោះ»។
ខេត្តបាត់តំបងមានអាសនៈចំនួន៨។ ការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រួតត្រាប្រទេសអស់រយៈពេលជិង៣០ឆ្នាំបានទទួល៥អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន៣អាសនៈតែប៉ុណ្ណោះ។
លោកធុច រ៉ា អធិការប៉ូលិសក្រុងបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចរារាំងគឺដោយសារតែវេទិកានោះធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។
លោកនិយាយថា៖ «វេទិកាហ្នឹងដំណើរការដោយមិនមានច្បាប់អនុញ្ញាត។ប៉ុន្តែយើងក៏ទប់ស្កាត់ទៅ។ គេស្តាប់ ក៏ស្តាប់ទៅ។ គេមិនស្តាប់ក៏ធ្វើទៅ។ ធ្វើយ៉ាងម៉េច បើគេជាអ្នកធ្វើអញ្ចឹងហើយ»។
លោកចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថា ទីតាំងរៀបចំវេទិកានេះធ្វើនៅផ្ទះឯកជនតែប៉ុណ្ណោះ មិនមែននៅទីសាធារណៈដែលចាំបាច់សុំច្បាប់ពីអាជ្ញាធរទេ។
លោកបានរិះគន់ថា៖«ធ្វើអញ្ចឹងអត់ត្រឹមត្រូវទេ ត្រូវតែបើកឱកាសឲ្យគេមានសិទ្ធិសេរីភាព ដើម្បីជជែកគ្នា ដើម្បីផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក ដើម្បីលើកស្ទួយនូវការអភិវឌ្ឍ ឬក៏ការងារអ្វីផ្សេងៗទៀតសម្រាប់ពលរដ្ឋខ្មែរ។ អញ្ចឹងបើសិនជាមានការហាមឃាត់អញ្ចឹង វាជារឿងមួយដែលប៉ះពាល់ដល់សិទ្ធិសេរីភាពគេហើយ»។
ការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៥នេះគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបានអះអាងពីជ័យជំនះរបស់ខ្លួនរៀងៗខ្លួន ដែលបង្កឲ្យអាជ្ញាធររដ្ឋាភិបាលបានដាក់ពង្រាយរថពាសដែក និងកម្លាំងកងទ័ពជាច្រើននាក់ដើម្បីការពារការគំរាមធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំង។
លោកចាន់ សូវ៉េតបានបញ្ជាក់ថា ការរាំងខ្ទប់ប្រជាជនមិនឲ្យចូលរួមវេទិកានៅក្នុងខេត្តបាត់ដំបងនេះជាសញ្ញាមួយដែលបានបង្ហាញឲ្យឃើញថា អាជ្ញាធរភ័យខ្លាចការប្រមូលផ្តុំធ្វើបាតុកម្ម៕