ភ្នំពេញ —
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកុំខ្លាចការគំរាមកំហែងតាមរយៈការដាក់ពង្រាយកងទ័ពនិងរទេះតង់កណ្តាល និងជាយក្រុងភ្នំពេញដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកមានប្រសាសន៍ដូច្នេះប្រាប់ក្រុមអ្នកគាំទ្រនៅឯទីសា្នក់ការគណបក្សសង្គ្រោះជាតិ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានវិលមកកាន់ប្រទេសកម្ពុជាវិញ ក្រោយពីចូលរួមពិធីមង្គលការកូនស្រីនៅសហរដ្ឋអាមេរិក។
លោកសម រង្ស៊ីបានប្រកាសថា គណបក្សប្រជាជនកម្ពុជាបានចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិ ហើយបានយកកងទ័ពនិងរទេះតង់មកគំរាមកំហែងប្រជាពលរដ្ឋទៀត។
លោកមានប្រសាសន៍ថា គួរតែរដ្ឋាភិបាលយកកងទ័ពនិងរថពាសដែកទៅដាក់ពង្រាយការពារព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាងដូចជាប្រទេសថៃ និងប្រទេសវៀតណាម ប្រសើរជាងការយកមកគំរាមកំហែងប្រជាជន។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំ បានយកកងទ័ព រថពាសដែក ព្រមទាំងរថយន្តបាញ់ទឹកជាច្រើនគ្រឿងមកដាក់ពង្រាយនៅក្នុង និងជាយក្រុងភ្នំពេញ។ ការដាក់ពង្រាយនេះត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបកស្រាយថា គឺដើម្បីការពារសន្តិសុខនៃមហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា បានអះអាងរួចហើយថា នឹងដឹកនាំប្រជាពលរដ្ឋដើម្បីធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដោយសារតែគណបក្សនេះបានអះអាងថា ខ្លួនបានទទួលជ័យជំនះលើគណបក្សប្រជាជនកម្ពុជា។
លោកសម រង្ស៊ីបានចាកចេញទៅសហរដ្ឋអាមេរិកចំនួន១០ថ្ងៃដើម្បីទៅចូលរួមពិធីមង្គលការកូនស្រីរបស់លោក។
លោកបានវិលត្រឡប់មកកាន់មាតុប្រទេសនៅថ្ងៃសុក្រនេះ ដោយមានប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ចូលរួមស្វាគមន៍លោកនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោកសម រង្ស៊ីមិនបានឡើងជិះរថយន្តភា្លមៗទេ។ លោកបានដើរចម្ងាយប្រមាណជាង១០០០ពាន់ម៉ែត្រតាមដងផ្លូវដើម្បីចាប់ដៃប្រជាពលរដ្ឋដោយគ្មានការគ្រោងទុក។
លោកសម រង្ស៊ីបាននិយាយប្រាប់ក្រុមអ្នកកាសែតថា ក្នុងពេលដែលលោកស្នាក់នៅសហរដ្ឋអាមេរិក លោកបានជួបមន្ត្រីអង្គការសហប្រជាជាតិនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា ពួកគេមានជំនឿថាគណបក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោត។
លោកបាននិយាយថា៖ «ជួបជាមួយនឹងមន្ត្រីអង្គការសហប្រជាជាតិនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលគេមានជំនាញខាងស៊ើបអង្កេតការបោះឆ្នោត»។
ដំណើរវិលត្រឡប់មកកាន់មាតុប្រទេសរបស់លោកសម រង្ស៊ីលើកនេះមិនមានអ្នកទៅទទួលស្វាគមន៍ដូចកាលពីថ្ងៃពីពាក់កណ្តាលខែកក្កដាទេ ដោយសារតែមិនមានការព្រាងទុក។ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណបក្ស។
«ជយោ!!»។
ស្រី្តម្នាក់មកពីខេត្តកំពង់ចាម ដែលបានមកទទួលលោកសម រង្ស៊ីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនិយាយរិះគន់ខ្លាំងៗដោយមិនចំឈ្នោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគ.ជ.ប.ថា បានឃុបឃិតគ្នាលួចបន្លំសន្លឹកឆ្នោត។
អ្នកស្រីមានប្រសាសន៍ថា៖«ល្មមហើយ! ៣៣ឆ្នាំហើយ! ល្មមចុះចេញពីមុខតំណែងហើយ! អាណិតប្រជាជនផង! គ.ជ.ប.ជាមហាចោរ! គ្មានអ្នកណាមហាចោរ! គ.ជ.ប.ជាមហាចោរតែម្តង។ ខ្ញុំប្រាប់ ខ្ញុំអត់ខ្លាចទេ! អ្វីដែលខ្ញុំហ៊ាននិយាយ បាញ់ខ្ញុំមួយគ្រាប់ងាប់ ក៏ខ្ញុំអត់ស្តាយទេ។ ប៉ុន្តែស្តាយ អាណិតកូនចៅជំនាន់ក្រោយដែលយួនយកទឹកដី»។
វីអូអេបានព្យាយាមទាក់ទងលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីសុំការឆ្លើយតបតែមិនអាចទាក់ទងបាន។ ទោះជាយ៉ាងណាក្តី លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីធ្លាប់បានទាត់ចោលការចោទប្រកាន់និងការបដិសេធលទ្ធផលបោះឆ្នោតដោយគណបក្សប្រឆាំងនេះ។
ការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី៥នេះបានពើបប្រទះនឹងវិបត្តិដ៏ធ្ងន់ធ្ងរដែលនៅមិនទាន់បានដោះស្រាយរួចនៅឡើយ ដោយសារតែគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានអះអាងពីជ័យជម្នះរបស់ខ្លួនរៀងៗខ្លួន៕