ភ្នំពេញ —
លទ្ធផលជាបណ្តោះអាសន្ននៃការបោះឆ្នោតបានបង្ហាញឲ្យឃើញថា គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំនោះ នៅតែឈ្នះឆ្នោតនៅក្នុងអាណត្តិទី៥នេះ។
តែគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទនេះ បានប្រកាសទាត់ចោល មិនទទួលយកលទ្ធផលនេះទេ។ ការច្រានចោលលទ្ធផលបោះឆ្នោតនេះធ្វើឡើងដោយសំអាងថា គណបក្សសង្គ្រោះជាតិបានរកឃើញនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនិងបានទាមទារឲ្យបង្កើតគណៈកម្មការចម្រុះជាបន្ទាន់មួយដើម្បីធ្វើការស៊ើបអង្កេតនិងធ្វើរបាយការណ៍ចុងក្រោយអំពីភាពមិនប្រក្រតីទាំងនេះមិនឲ្យហួសថ្ងៃទី៣១ខែសីហានេះ។
គណៈកម្មការចម្រុះអាចមានសមាសភាពចូលរួមពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជន គ.ជ.ប. តំណាងអង្គការសហប្រជាជាតិ និងតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងអង្គសន្និសីទកាសែតនៅថ្ងៃច័ន្ទនេះថា លទ្ធផលនេះគណបក្សសង្គ្រោះជាតិមិនអាចទទួលយកបានទេ។
លោកមានប្រសាសន៍ថា៖ «គឺលទ្ធផលនៃការបោះឆ្នោតដែលយើងឭមកទល់នឹងពេលនេះ គណបក្សសង្គ្រោះជាតិអត់ទទួលយកទេ មិនអាចទទួលយកបានទេ ពីព្រោះមានភាពស្រពិចស្រពិល មានភាព មានការសង្ស័យ ច្រើនថា មិនឆ្លុះបញ្ចាំងឆន្ទះប្រជារាស្ត្រខ្មែរ ហើយបំភ្លៃយ៉ាងធ្ងន់ធ្ងរលើឆន្ទៈប្រជារាស្ត្រខ្មែរ»។
យោងតាមលទ្ធផលក្រៅផ្លូវការជាបណ្តោះអាសន្នបានបង្ហាញឲ្យឃើញថា គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីជិតផុតអាណត្តិគឺលោកហ៊ុន សែនបានទទួល៦៨អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ក៏ប៉ុន្តែបើតាមគណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា Comfrel បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៧អាសនៈ ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥៦អាសនៈ។
លោកសម រង្ស៊ីបាននិយាយថា មានឈ្មោះប្រជាពលរដ្ឋប្រមាណជាង១លាន២សែននាក់ត្រូវបានលុបឈ្មោះចេញពីបញ្ជី និងមានឈ្មោះស្ទួនជាងពីរសែននាក់ ព្រមទាំងឈ្មោះខ្មោចមួយចំនួនមិនត្រូវបានលុបចោលចេញពីបញ្ជី ហើយនិងការបិទទ្វារការិយាល័យរាប់សន្លឹកឆ្នោត និងការចេញទម្រង់១០-១៨ខុសប្រក្រតី។ លោកបានបញ្ជាក់ថា ភាពមិនប្រក្រតីទាំងនេះបានធ្វើឲ្យគណបក្សប្រឆាំងបាត់សំឡេងនិងបានកើនសំឡេងទៅគណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា៖ «វិធានការជាក់ស្តែងត្រូវតែបញ្ចូលឈ្មោះ បញ្ចូលក្នុងបញ្ជីបោះឆ្នោតរួចទៅចាំគិតពីរឿងត្រូវបោះឆ្នោតឡើងវិញ បោះឆ្នោតនៅខេត្តណាខ្លះ ដែលមានអ្នកបាត់ឈ្មោះច្រើន។ បើបាត់ឈ្មោះទូទាំងប្រទេសនិងត្រូវបោះឆ្នោតទូទាំងប្រទេសដែរ»។
វីអូអេបានព្យាយាមទាក់ទងសុំសេចក្តីអត្ថាធិប្បាយពីលោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត តែមិនអាចទាក់ទងបានទេ។ ក៏ប៉ុន្តែលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានច្រានចោលការលើកឡើងរបស់គណបក្សប្រឆាំង។
លោកផៃ ស៊ីផាននិយាយថា៖ «ការបដិសេធលទ្ធផលនៃការបោះឆ្នោតគ្រាន់តែជាល្បែងមួយនៃគណបក្សសង្គ្រោះជាតិក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់។ ដោយឡែកការសម្តែងមតិរបស់មហាជនដែលលោកខំប្រឹងប្រែងតស៊ូទាំងយុទ្ធនាការ និងការចេញទៅបោះឆ្នោតរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនេះឯង»។
មកដល់ពេលនេះ មិនទាន់មានសេចក្តីថ្លែងការណ៍ពីបណ្តាប្រទេសអ្នកផ្តល់ជំនួយ សហគមអឺរ៉ុប ជាពិសេសបណ្តាប្រទេសមហាអំណាចមួយចំនួន ដូចជាប្រទេសចិន សហរដ្ឋអាមេរិក បារាំងនិងប្រទេសអង់គ្លេសអំពីលទ្ធផលនៃការបោះឆ្នោតនេះនៅឡើយទេ៕