ភ្នំពេញ —
ក្នុងខណៈពេលដែលទាហានរដ្ឋាភិបាល និងរថពាសដែកបានដាក់ពង្រាយក្បែរៗជាយក្រុងភ្នំពេញ ព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តមសីហមុនី និងសម្តេចម៉ែ នៅថ្ងៃច័ន្ទនេះ បានយាងចាកចេញពីប្រទេសកម្ពុជាហើយដើម្បីទៅពិនិត្យព្រះរាជសុខភាព។ នេះបើតាមការបញ្ជាក់នៅក្នុងព្រះរាជសាររបស់ព្រះអង្គ។
ដំណើរយាងចាកចេញរបស់ព្រះមហាក្សត្របានកើតឡើងក្រោយពីព្រះអង្គបានចេញព្រះរាជសារមួយ កាលពីសប្តាហ៍មុន ដោយអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំ និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីបន្តពិភាក្សារកដំណោះស្រាយដោយសន្តិវិធី ចំពោះការវិវាទ ឬបញ្ហាទាំងឡាយដែលនៅសេសសល់។
នៅក្នុងព្រះរាជសាររបស់ព្រះអង្គ ដែលបានដែលបានផ្ញើរជូនប្រជាពលរដ្ឋនៅថ្ងៃច័ន្ទនេះ ព្រះអង្គបានបញ្ជាក់ថា ក្រៅពីពិនិត្យព្រះរាជសុខភាព ព្រះអង្គនឹងយាងចូលរួមបើកកីឡាយុវជនអាស៊ីលើកទី២នៅទីក្រុងណាងជីងតាមសំណើរបស់រដ្ឋាភិបាលចិន។
ព្រះមហាក្សត្រមិនបានកំណត់ថា ព្រះអង្គនឹងគង់នៅក្នុងទីក្រុងប៉េកាំងប៉ុន្មានថ្ងៃទេ តែព្រះអង្គបានសន្យាថា នឹងយាងមកកាន់មាតុប្រទេសវិញនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះដើម្បីចូលរួមធ្វើជាអធិបតីសម័យប្រជុំដំបូងនៃរដ្ឋសភានិតិកាលទី៥។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងភរិយារបស់លោក លោកហេង សំរិន ប្រធានរដ្ឋសភា សមាជិករាជវង្ស ព្រមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួនបានជូនព្រះរាជដំណើរយាងចាកចេញរបស់ព្រះអង្គ។
ការយាងចាកចេញរបស់ព្រះមហាក្សត្របានបង្កឲ្យមានការមន្ទិលសង្ស័យអំពីស្ថានភាពទូទៅនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីមានការចល័តកងទ័ព និងរថពាសដែកជាច្រើនគ្រឿងត្រូវបានដាក់ពង្សាយនៅក្បែរជាយក្រុងភ្នំពេញ និងនៅកណ្តាលក្រុង។
លោកជាម យៀប សមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ស្ថានភាពដាក់ពង្រាយកងទ័ពនេះមែនគំរាមកំហែងដល់ប្រជាពលរដ្ឋទេគឺដើម្បីការពារសន្តិសុខ ក្រោយពេលបោះឆ្នោត។
លោកបាននិយាយថា គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវគោលការសន្តិភាព បើទោះបីជាពុំមានវត្តមានព្រះមហាក្សត្រនៅគង់ក្នុងប្រទេសក៏ដោយ។
លោកបាននិយាយថា៖ «សុឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជាគណបក្សទាំងឡាយ បានន័យថា យើងធ្លាប់ធ្វើការបោះឆ្នោតទទួលបានសុខសន្តិភាព អត់មានអំពើឧក្រិដ្ឋកម្មផ្សេងៗនៅទូទាំងប្រទេសទេ។ នេះជាមោនភាពមួយរបស់យើងទាំងអស់គា្ន ក៏ដូចជាគណបក្សនយោបាយទាំងអស់»។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិវិញ បានបញ្ជាក់ថា ការចល័តកងទ័ពមកកាន់ទីក្រុងភ្នំពេញ គណបក្សប្រជាជនកម្ពុជាមិនដែលសួរព្រះរាជតម្រិះរបស់ព្រះមហាក្សត្រទេ។ លោកបានបន្ថែមថា បើមិនទាន់មានការឯកភាពជាតិទេ គណបក្សសង្គ្រោះជាតិមិនចង់ឲ្យព្រះអង្គកោះប្រជុំសម័យប្រជុំសភាលើកដំបូងទេ ពីព្រោះព្រះអង្គតំណាងឲ្យមានការឯកភាពជាតិ។
លោកបានឲ្យដឹងថា៖ «បើគណបក្សពីរដែលមានការគាំទ្រពីប្រជាពលរដ្ឋមិនទាន់មានការឯកភាពគ្នាគឺព្រះអង្គលោកអត់ធ្វើការកោះអញ្ជើញបេក្ខជនសភាដែលជាប់ឆ្នោតចូលប្រជុំទេ។ នេះជាចំណុចល្អ។ បើលោកធ្វើអញ្ចឹងល្អហើយ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាពឯករាជ្យ បានមានប្រសាសន៍ថា ការយាងទៅកាន់ទីក្រុងប៉េកាំងរបស់ព្រះមហាក្សត្រក្នុងបរិបទសង្គមបែបនេះគឺមិនសមរម្យទេ ហើយព្រះអង្គគួរតែគង់ក្នុងប្រទេសដើម្បីដោះស្រាយវិបត្តិ។
លោកបានបញ្ជាក់ថា៖ «សំខាន់គឺនៅពេលដែលប្រជារាស្រ្តកំពុងជួបការលំបាក ខ្ញុំថា មេដឹកនាំត្រូវតែនៅជាមួយប្រជារាស្ត្រ»។
បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះលើគណបក្សសង្គ្រោះជាតិ។ វិបត្តិនយោបាយបានកើតមានឡើងដោយសារតែមិនមានការចុះសម្រុងគ្នាក្នុងការបង្កើតគណៈកម្មការពិសេសដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត៕