កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនិងសមាជិកអតីតគណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មមួយនៅទីក្រុង Lowell ស.រ.អ.ដោយប្រកាសមិនគាំទ្រការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ហើយបានឱ្យដឹងពីផែនការនៃការតវ៉ាប្រឆាំងនឹងវត្តមានរបស់មេដឹកនាំរដ្ឋាភិបាលខ្មែរវ័យក្មេងរូបនោះនៅបុរីញូវយ៉ក។
នៅមុនការសម្រេចជាផ្លូវការនៃការតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត សមាជិកនិងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន និងរងបទក្តីក្តាំផ្សេងៗផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។
នៅក្នុងដំណាក់កាលដែលមានការផ្លាស់ប្តូរមេដឹកនាំពីអ្នកជំនាន់ចាស់ទៅអ្នកជំនាន់ក្រោយ យុវជនមួយចំនួនដែលបានចូលរួមក្នុងវេទិកានោះ បានបង្ហាញជំហរលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងការចូលរួមក្នុងសកម្មភាពសង្គម។
បើតាមសារព័ត៌មាន Freshnews ក្រុមខ្មាន់កាំភ្លើងបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពាក់ផ្លាកលេខភ្នំពេញ2AA-4315 ហើយគេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចបានប្រទះឃើញរថយន្ត និងអាវុធដែលក្រុមឧក្រិដ្ឋជនយកទៅប្លុងចោល។
អ្នកវិភាគខ្លះរំពឹងថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនឹងមានការវិវឌ្ឍទៅមុខជាវិជ្ជមាន ប្រសិនបើប្រទេសទាំងពីរធ្វើសម្បទាននយោបាយណាមួយឱ្យគ្នាទៅវិញទៅមកនោះ។
លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោល បានរិះគន់ជាបន្តបន្ទាប់ថា ការរៀបចំបង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសកម្ពុជា គឺជាផ្នែកមួយនៃការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ។
អ្នកវិភាគថា ដំណើររបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនជាផ្នែកមួយនៃការស្វែងរកការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលទីក្រុងភ្នំពេញដែលនៅស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោក ស៊ី ជិនពីង (Xi Jinping)។
លោក Wang Yi បានក្លាយជាអ្នកការទូតជាន់ខ្ពស់បរទេសដំបូងគេបង្អស់ដែលបានជួបលោក ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងជានាយករដ្ឋមន្រ្តីកម្ពុជាដោយនឹងកាន់អំណាចចាប់ពីថ្ងៃទី ២២ ខែសីហា។
លោក វ៉ាង យី បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ដំណើរមកកាន់កម្ពុជារបស់រដ្ឋមន្ត្រីការបរទេសចិននាពេលនេះ គឺដើម្បីមើលពីជំហររបស់រដ្ឋាបាលភិបាលអាណត្តិថ្មី និងដើម្បីអន្ទងអ្នកនយោបាយកម្ពុជាឱ្យស្ថិតក្នុងគន្លងនៃនយោបាយចាស់ដដែល។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅកម្ពុជាក្នុងឆ្នាំនេះ នៅតែមានចំនួនច្រើនដដែល។
ឧទ្យានជាតិបទុមសាគរក្នុងខេត្តកោះកុងដែលជាតំបន់ការពារធម្មជាតិ ដែលមានជម្លោះដីធ្លី និងកំពុងអភិវឌ្ឍពីសំណាក់ក្រុមហ៊ុនឯកជន ត្រូវបានកាត់បន្ថយផ្ទៃដីទំហំផ្ទៃដីជាង ២៧.០០០ ហិកតា។ នេះបើយោងតាមអនុក្រឹត្យមួយចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលវីអូអេទទួលបាន។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា វត្តមានរបស់អតីតនាយករដ្ឋមន្ត្រីថៃទាំងពីរ ដែលជាបងប្អូនបង្កើតនឹងគ្នា គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នៅក្នុងថ្ងៃខួបកំណើតរបស់មេដឹកនាំកម្ពុជា បង្ហាញពីទំនាក់ទំនងឯកជន ដែលមិនពាក់ព័ន្ធនឹងបញ្ហានយោបាយអ្វីឡើយ។
វត្ថុបុរាណទាំង ៣ នោះ មានអាយុកាលតាំងពីសតវត្សរ៍ទី ៩ និងទី ១០ ហើយមានដើមកំណើតពីអាណាចក្រចម្ប៉ា ដែលកាលនោះគ្របដណ្តប់ប្រទេសវៀតណាម និងផ្នែកខ្លះនៃប្រទេសកម្ពុជា។
ក្រុមអ្នកជំនាញក៏បានអះអាងបន្ថែមថា ចាប់តាំងពីសន្តិភាពត្រូវបានធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជានៅតែបរាជ័យក្នុងការការពារសិទ្ធិមនុស្ស និងនៅតែមានការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យជាប្រព័ន្ធ។
លោក គឹម ស៊ីសំណា មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកការចាប់ខ្លួនខ្មែរកម្ពុជាក្រោមនេះថាជាការរំលោភច្បាប់អន្តរជាតិស្តីសិទ្ធិមនុស្ស ព្រមទាំងថាជាការធ្វើទុក្ខបុកម្នេញមកលើខ្មែរកម្ពុជាក្រោម។
បណ្តាប្រទេសលោកខាងលិចមួយចំនួនបានរិះគន់ការបោះឆ្នោតជាតិអាណត្តិទី ៧ នៅកម្ពុជា ដោយលើកឡើងថា ការបោះឆ្នោតមួយនេះធ្វើឡើងក្នុងពេលដែលសិទ្ធិនិងសេរីភាពនយោបាយរងការរឹតបន្តឹង ខណៈប្រជាពលរដ្ឋមិនមានជម្រើសពិតប្រាកដ ដោយសារអវត្តមានគណបក្សភ្លើងទៀន។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មតាមរយៈការរឹតត្បិតទិដ្ឋាការមកលើបុគ្គលមួយចំនួនដែលអាមេរិកចាត់ទុកថាបានចូលរួមក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងនឹងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួន។
ព័ត៌មានផ្សេងទៀត