ក្រសួងកសិកម្ម៖ កម្ពុជានាំចេញអាហារសមុទ្រ និងផលិតផលកសិកម្មជាង១០តោនទៅចិន តាមកិច្ចព្រមព្រៀង RCEP
ក្រោយចុះកិច្ចព្រមព្រៀង RCEP ដែលជាគំនិតផ្តួចផ្តើមរបស់ចិន កម្ពុជាកាលពីពេលថ្មីៗនេះបាននាំចេញផលិតផលនេសាទមួយចំនួនទៅកាន់ប្រទេសចិន។ អាហារសមុទ្រ និងផលិតផលជលផលផ្សេងទៀតដែលត្រូវបាននាំចេញទៅប្រទេសចិន រួមមានបង្កងប៉ាក ត្រីប៉្រា កំពិស និងអន្ទង់។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មឱ្យដឹងទៀតថា កម្ពុជាក៏កំពុងសម្លឹងមើលទីផ្សារសហភាពអឺរ៉ុបដើម្បីនាំចេញផលិតផលកសិកម្មរបស់ខ្លួនផងដែរ។