លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
មជ្ឈមណ្ឌលឯកសារកម្ពុជា និងអាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃ៥មករា នឹងរៀបចំពិព័រណ៍មួយមួយស្តីអំពី«ថ្មើរជើងប្រវត្តិសាស្រ្ត»នៅអន្លង់វែងជាតំបន់ដែលសំបូរទៅដោយអតីតខ្មែរក្រហម។
កាលពីសប្តាហ៍មុន អាជ្ញាធរកម្ពុជាបានត្រួតពិនិត្យមើលកុងតឺន័រមួយចំនួនដែលរក្សាទុកជាងមួយឆ្នាំមកហើយ ដោយប្រទះឃើញភ្លុកដំរីជាង៣តោន ដែលត្រូវបាននាំមកពីប្រទេសមូហ្សំប៊ិកចូលមកកម្ពុជាតាមផ្លូវទឹកទន្លេមេគង្គ។ មន្រ្តីកម្ពុជាអះអាងថា អាជ្ញាធរកំពុងបន្តការស៊ើបអង្កេត។
តំបន់មួយចំនួនរបស់ជនជាតិដើមភាគតិចបានលិចលង់ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋរាប់សិបគ្រួសារដែលបដិសេធមិនទទួលសំណងអះអាងថា ពួកគេរស់ទាំងលំបាកដោយសារមិនមានហេដ្ឋារចនាសម័្ពន្ធជាភូមិត្រឹមត្រូវ។
តំបន់ស្រែគររបស់ជនជាតិដើមភាគតិចក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងលិចលង់ ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។
ឃុំសង្កាត់រាប់រយក្នុងចំណោមឃុំជាង១៦០០នៅទូទាំងប្រទេស មិនមានវត្តមានស្រ្តីជាក្រុមប្រឹក្សា ឬមេឃុំនោះទេ។
អ្នកស្រី អុល ធីតា ទើបតែបាត់បង់កូនស្រីពីរនាក់។ ពួកគេត្រូវបានរំលោភសម្លាប់កាលពីថ្ងៃទី១៧ ខែតុលា ក្រោយឪពុកម្តាយបានចាកចេញពីផ្ទះទៅធ្វើការនៅភ្នំពេញ និងនៅប្រទេសថៃ។
អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះរបស់អ្នកស្រីថា៖ «មនុស្សស្រីម្តាយនីមួយៗ គ្មាននរណាចង់បែកពីកូនដែលកំពុងពេញស្រឡាញ់ហ្នឹងទេ។ ចង់តែនៅជិតកូន ប៉ុន្តែដោយលក្ខណៈ វាជីវភាពវាក្រមែនទែន ដល់ថ្នាក់ដល់យើងមិនដឹងរកអីនៅនេះ ដែលអាចសងគេបាន»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា បានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ លោក ស៊ុន ណារិន នៃ VOA បានផ្តិតយករូបភាពមួយចំនួន៕
ខណៈដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉កនៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ និងមានគម្រោងជួបជាមួយអគ្គលខាធិការអង្គការសហប្រជាជាតិផងដែរនោះ ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេស មានគម្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងរូបលោកផងដែរ។
ពលរដ្ឋកម្ពុជាក្រីក្រច្រើនឡើងៗបានជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុដោយត្រូវសងរំលោះភ្លាម ក្រោយពីបានទទួលប្រាក់កម្ចី ខុសពីបំណងកូនបំណុល ដែលចង់ខ្ចីលុយនេះយកទៅប្រើប្រាស់។
កំពង់ស្ពឺសម្បូរទៅដោយជម្លោះដីធ្លី។ នៅមុនការបោះឆ្នោត អាជ្ញាធរបានសន្យាជាមួយអ្នកមានជម្លោះដីធ្លីថា នឹងដោះស្រាយបញ្ហានេះ ប្រសិនបើគណបក្សកាន់អំណាចឈ្នះការបោះឆ្នោត។ រហូតមកដល់ពេលនេះប្រជាជនទាំងនោះកំពុងរង់ចាំដំណោះស្រាយតាមការសន្យា។
នៅក្នុងខេត្តតាកែវ ប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ខណៈសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេមិនដូចពីមុននោះទេ។
លោក ជា ជីវ មានប្រសាសន៍ថា ការរំលាយគណបក្សរបស់លោក គឺអយុត្តិធម៌ ហើយវាជាការរំលាយឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន ត្រូវបានដកស្រង់សម្ដីថា៖ «ខ្ញុំបានប្រាប់លោក ប្រាក់ សុខុន ថាលទ្ធផលបោះឆ្នោត គឺជាការខកចិត្តមួយតាមផ្លូវច្រើនយ៉ាង ខណៈសន្លឹកឆ្នោតជាច្រើនត្រូវបានចាត់ទុកថាមិនបានការ បើទោះជាប្រទេសជប៉ុន បានផ្ដល់ការគាំទ្ររបស់ខ្លួន ដើម្បីធានាថាការបោះឆ្នោតបង្ហាញពីឆន្ទៈរបស់អ្នកបោះឆ្នោតក៏ដោយ»។
នៅមុនការបោះឆ្នោត មានសេចក្តីរាយការណ៍ថា អាជ្ញាធរនៅតាមភូមិឃុំបានបំភិតបំភ័យឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត។ ក៏ប៉ុន្តែរដ្ឋាភិបាលនិយាយថាគណបក្សប្រជាជនមិនមានគោលការណ៍ឲ្យអាជ្ញាធរមូលដ្ឋានដែលជាសមាជិករបស់ខ្លួន ចូលទៅកត់ត្រាឈ្មោះប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោតនោះទេ។
ការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៦ ដ៏ចម្រូងចម្រាស់នៅកម្ពុជា បានប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដាកន្លងទៅនេះ។ អ្នកបោះឆ្នោតប្រមាណជាង៦លាននាក់ ឬប្រហែលជា៨២ភាគរយ បានចេញទៅបោះឆ្នោតនៅតាមការិយាល័យនានា នៅជុំវិញប្រទេសកម្ពុជា។
នៅក្នុងឃុំអរិយក្សត្រ ដែលគណបក្សប្រឆាំងសង្រ្គោះជាតិធ្លាប់ឈ្នះការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋមួួយចំនួនបានលើកឡើងថា ពួកគេមិនទៅបោះឆ្នោត ឬទៅបោះឆ្នោត តែធ្វើឲ្យសន្លឹកឆ្នោតទាំងនោះ មិនបានការ។
កន្លងទៅ មានការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ក្នុងនោះមានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលរិះគន់រដ្ឋាភិបាល។ នៅមុនការបោះឆ្នោត២ថ្ងៃ រដ្ឋាភិបាលបានសម្រេចរាំងខ្ទប់វេបសាយមួយចំនួន ក្នុងនោះមានវេបសាយរបស់ VOA ជាភាសាខ្មែរ វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងកាសែតភ្នំពេញប៉ុស្តិ៍ផងដែរ។
ខណៈមន្រ្តីគណបក្សប្រជាជនកម្ពុជាកំពុងតែសម្រុកធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល ហើយមិនមានវត្តមានក្នុងការបោះឆ្នោត បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ខណៈពួកគេធ្លាប់បានទទួលការគាំទ្រពីប្រជាពលរដ្ឋប្រមាណ៤៤ភាគរយ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។ ពួកគេបានបង្កើតយុទ្ធនាការមួយឈ្មោះថា«ម្រាមដៃស្អាត»។ កាលពីថ្ងៃសុក្រ មន្រ្តីគណបក្សកាន់អំណាចបានប្តឹងមន្រ្តីគណបក្សសង្រ្គោះជាតិទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងយុទ្ធនាការមួយនេះ។
ជម្លោះដីធ្លីដែលកើតឡើងនៅទូទាំងប្រទេស បានក្លាយជាបញ្ហារ៉ាំរៃមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ។ នៅក្នុងវីដេអូបទសម្ភាសន៍ជាមួយផលិតករភាពយន្តអាមេរិកម្នាក់ កាលពីឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកជម្លោះដីធ្លី គឺជារឿងសោកស្តាយធំបំផុតសម្រាប់រូបលោក។
ព័ត៌មានផ្សេងទៀត