លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ពួកគេប្រមាណ ២០ នាក់ បានប្រមូលផ្តុំនៅមុខស្ថានទូតមីយ៉ាន់ម៉ា ហើយលើកសញ្ញាមួយចំនួន ដែលសរសេរថា «We Stand With the People of Myanmar» ដែលមានន័យថា «យើងឈរជាមួយប្រជាជនមីយ៉ាន់ម៉ា»។
សម្រាប់អ្នកមានបំណងចាក់វ៉ាក់សាំង ក្រសួងសុខាភិបាលស្នើឲ្យប្រាប់អំពីកត្តាសុខភាពមួយចំនួន ដែលក្នុងនោះរួមមានអាការៈក្តៅខ្លួន មានជំងឺផ្លូវដង្ហើម ហឺត ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ជំងឺថ្លើម តម្រងនោម ជំងឺប្រកាច់ អាឡាក់ស៊ី ស្រ្តីមានផ្ទៃពោះ អ្នកមានប្រវត្តិប្រតិកម្មជាមួយវ៉ាក់សាំង
អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់VOAនៅថ្ងៃពុធនេះថា ការអភិវឌ្ឍនៅតាមតំបន់ឆ្នេរក្នុងខេត្តកំពត ជាគម្រោងដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយថាអាជ្ញាធរខេត្តគ្រាន់តែចូលរួមពិនិត្យមើល ដោយមិនមានការសម្រេចចិត្តធំដុំអ្វីនោះទេ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ភាគីពាក់ព័ន្ធរបស់កម្ពុជាកំពុងពិភាក្សាគ្នា ហើយមិនទាន់ដឹងថា តើនឹងឆ្លើយតបយ៉ាងដូចម្តេចទៅភាគីវៀតណាមនៅឡើយទេ។
លោក ធុយ ចាន់ធួន អ្នកស្រាវជ្រាវវត្ថុបុរាណកម្ពុជាជិត៣០ឆ្នាំមកហើយ មានប្រសាសន៍ថាវត្ថុបុរាណដែលរក្សាទុកដោយលោក Douglas គឺ«សុទ្ធតែរូបល្អៗទាំងអស់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានថ្លែងថា កម្ពុជាមិនអាចរង់ចាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO បានទេ ដូច្នេះលោកថា វ៉ាក់សាំងរបស់ចិនឈ្មោះស៊ីណូហ្វាម (Sinopharm) នឹងត្រូវបញ្ជូនមកកម្ពុជាក្នុងខែកុម្ភៈខាងមុខនេះ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្ឃឹមថាសហរដ្ឋអាមេរិកនឹងជួយគាំទ្រ និងជំរុញឲ្យប្រទេសផ្សេងៗដើរតាមគោលការណ៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យផងដែរ។
តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលើកឡើងថាការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនអាចធ្វើបានឡើយ ប្រសិនបើមិនមានការផ្តល់ថវិកាគាំទ្រទេនោះ។
តុលាការបន្តចោទប្រកាន់ព្រះអង្គពីបទរំលោភសេពសន្ថវៈ និងបរិហារកេរ្តិ៍ជាសាធារណៈ ប៉ុន្តែព្រះអង្គ លួន សុវ៉ាត លើកឡើងថានេះជារឿងនយោបាយ ដើម្បីធ្វើបាបព្រះអង្គ។
មន្ត្រីឃ្លាំមើលសិទ្ធិការងារលើកឡើងថាវាពិបាកក្នុងការហាមឃាត់ពលករមិនឲ្យត្រឡប់មកកម្ពុជាវិញ ខណៈពួកគេបាត់បង់ការងារ ហើយមិនមានការជួយពីអាជ្ញាធរ។
មេធាវីរបស់ជនរងគ្រោះនិយាយថាការផ្តន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំនិង៧ឆ្នាំនេះ «ស្រាលពេក» ដោយលោកថាទោសគួរតែធ្ងន់ជាងនេះ ដោយសារជនជាប់ចោទដែលជាមន្ត្រីប៉េអឹមយុត្តិធម៌ផងនោះ បានប្រព្រឹត្តអំពើ«ធ្ងន់ធ្ងរ»។
មន្ត្រីបសុព្យាបាលខេត្តបាត់ដំបង ឲ្យដឹងថាតំបន់ដែលមានសត្វមាន់ងាប់ និងតំបន់ក្បែរនោះ ត្រូវដាក់ក្នុងការតាមដាន។
របាយការណ៍ដែលចេញផ្សាយដោយក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ ឲ្យដឹងថាពលរដ្ឋខ្មែររស់នៅប្រទេសថៃយ៉ាងតិច១៥៧នាក់ ត្រូវបានរកឃើញថាផ្ទុកវីរុសជំងឺកូវីដ១៩ គិតមកត្រឹមថ្ងៃពុធនេះ។
តុលាការអះអាងថាអាទិភាពត្រូវផ្តល់ដល់សវនាការលើអ្នកដែលកំពុងជាប់ឃុំជាងអ្នកដែលនៅក្រៅឃុំ។
កសិករចិញ្ចឹមត្រីនៅកម្ពុជានិយាយថាវៀតណាមនាំត្រីស្ទើរគ្រប់ប្រភេទចូលទីផ្សារកម្ពុជា ក្នុងនោះក៏មានត្រីដែលប្រជាពលរដ្ឋខ្មែរចិញ្ចឹមផងដែរ។ ការណ៍នេះនាំឲ្យតម្លៃត្រីក្នុងស្រុកធ្លាក់ចុះ។
មន្រ្តីកម្ពុជាអះអាងថា អាជ្ញាធរខ្មែរកំពុងផ្ទៀងផ្ទាត់ទិន្នន័យនេះជាមួយភាគីថៃ ដោយអះអាងថាថៃនឹងព្យាបាលពលករខ្មែរ និងបរទេសផ្សេងទៀត ដោយឥតគិតថ្លៃ។
ក្នុងចំណោមពលករទាំងពីរនាក់ចុងក្រោយដែលឆ្លងជំងឺនេះ ម្នាក់មានអាយុ ២៦ ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង បានចូលមកកម្ពុជាកាលពីថ្ងៃទី២ ខែមករា។ ចំណែកម្នាក់ទៀត អាយុ ២៥ ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា កាលពីថ្ងៃទី៤ ខែមករា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ទៅសមាជិករបស់ខ្លួនថាប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិកបានផុតសុពលភាពកាលពីចុងឆ្នាំ២០២០ ដោយសារសភាអាមេរិកមានភាពយឺតយ៉ាវក្នុងការផ្តល់ឲ្យឡើងវិញសម្រាប់ប្រទេសផ្សេងៗ ក្នុងនោះមានកម្ពុជាផងដែរ។
ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថាគិតត្រឹមដើមសប្តាហ៍នេះ ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចំនួន១៧នាក់មានវីរុសកូវីដ១៩។
ព័ត៌មានផ្សេងទៀត