លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ក្រុមភរិយារបស់ក្រុមសកម្មជនគណបក្សសង្រ្គោះជាតិយ៉ាងតិច១០នាក់ដែលត្រូវបានចាប់ខ្លួន ចាត់ទុកការចាប់ខ្លួនស្វាមីរបស់ពួកគេថាជាអំពើអយុត្តិធម៌ និងអះអាងថាពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលជួបស្វាមីក្នុងពន្ធនាគារនោះទេ។
នេប៉ាល់ជាប្រទេសទីបួនហើយ ដែលកម្ពុជាបានផ្តល់អំណោយជាម៉ាសនិងបរិក្ខារពេទ្យទាំងនេះ បន្ទាប់ពីឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។
លោក ហ៊ុន សែន ថ្លែងថា៖ «ដាច់ខាតមិនឲ្យមានការលួចឆ្លង ហើយចូលមកផ្ទៃក្នុងប្រទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាក និងធ្វើចត្តាឡីស័កនោះទេ»។
លោក សោម សូរីដា អគ្គលេខាធិការរងនៃ គ.ជ.ប បានថ្លែងថា ករណីទាហានចុះឈ្មោះបោះឆ្នោតជាក្រុមនៅក្នុងឃុំសង្កាត់ណាមួយ មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ក្នុងការស៊ើបអង្កេត និងសួរនាំអំពីមូលហេតុដែលពួកគេផ្លាស់មកចុះឈ្មោះនៅតំបន់នោះទេ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រកាសថា ខ្លួនរកឃើញភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រកាសថា កម្ពុជាទទួលបានតំណក់ប្រេងដំបូងនៅថ្ងៃនេះ បន្ទាប់ពីការទន្ទឹងរង់ចាំ និងការពន្យារពេលជាច្រើនឆ្នាំមកហើយ។
លោក សម រង្ស៊ី បានប្រើពាក្យថា«ស្តេចទីងមោង» ពេលលោករិះគន់លោកនាយករដ្ឋមន្រ្តីលើការបរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងជំងឺកូវីដ១៩។ លោក សម រង្ស៊ី ថា នេះជាសេរីភាពនៃការបញ្ចេញមតិរបស់លោក។
ការចាប់ខ្លួននេះកើតឡើង ស្របពេលដែលថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ អនុប្រធានគណបក្ស គ្រោងនឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
រដូវកាលត្រីប្រហុកបានមកដល់ ប៉ុន្តែអ្នកនេសាទនិងអ្នកធ្វើការលើវិស័យជលផល លើកឡើងថាផលត្រីធ្លាក់ចុះ ដោយសារភាពរាំងស្ងួតនៅបឹងទន្លេសាប និងទឹកហូរពីទន្លេមេគង្គចូលបឹងទន្លេសាបមានភាពយឺតយ៉ាវ។
អ្នកសារព័ត៌មានម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង គឺលោក សុខ ឧត្តម ត្រូវបានតុលាការសម្រេចនៅថ្ងៃអង្គារនេះ ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២០ខែ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកបានរាយការណ៍ព័ត៌មានបែបញុះញង់អំពីជម្លោះដីធ្លីមួយដែលប្តឹងដោយមន្ត្រីយោធាជាន់ខ្ពស់ម្នាក់។
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថាការសម្រេចបិទស្ថានទូតនៅកម្ពុជានេះ នឹងនាំឲ្យទំនាក់ទំនងរវាងស៊ុយអែត និងកម្ពុជា កាន់តែបាត់បង់បន្តិចម្តងៗ។
អ្នកច្រៀងចម្រៀងរ៉េបខ្មែរ២នាក់ នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសពួកគេពីបទ«ញុះញង់» រឿងនិពន្ធបទចម្រៀង ដែលក្រសួងវប្បធម៌យល់ថាមានអត្ថន័យរិះគន់។
ឯកអគ្គរាជទូតអង់គ្លេស លោកស្រី Tina Redshaw បានប្រាប់ទៅភាគីកម្ពុជានៅក្នុងកិច្ចប្រជុំថា កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេស ដោយមិនមានការកាត់ចំណែកណាមួយនោះទេ តែ មិនបានបញ្ជាក់មូលហេតុនៃការមិនកាត់ផ្តាច់តាមចំណាត់ការរបស់សហភាពអឺរ៉ុប ដែលបានកាត់ EBA ២០% ពីកម្ពុជានោះទេ។
របាយការណ៍បានលើកឡើងថា អាជ្ញាធរកម្ពុជាបានប្រើប្រាស់ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ហើយតាមដានដោយឥតឈប់ឈរលើក្រុមយុវជន សិស្សនិស្សិត និងសកម្មជនបរិស្ថាន ដែលព្យាយាមរៀបចំយុទ្ធនាការសង្គមដោយអហិង្សា។
ក្នុងលិខិតនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ទៅក្រុមអង្គការសិទ្ធិមនុស្សថា ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកដំបូងទាក់ទងនឹងព្រឹត្តិការណ៍២៨ ខែវិច្ឆិកា មិនទាន់ត្រូវបិទបញ្ចប់នៅឡើយទេ។ សាលាក្រុងឲ្យដឹងថា ការណ៍នេះ «មិនអំណោយផលដល់ការជួបជុំ និងរៀបចំពិធីផ្សេងៗ»។
នៅក្នុងលិខិតដែលចុះថ្ងៃទី១៥ ខែធ្នូ លោក ហ៊ុន សែន លើកឡើងថា «បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វាងវៃ»របស់លោក Biden ធ្វើឲ្យលោកទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក»។
អ្នកវិភាគលើកឡើងថា ទោះបីនរណាដែលមកកាន់តំណែងនាយករដ្ឋមន្រ្តីបន្ទាប់ក៏ដោយ ក៏លោក ហ៊ុន សែន នៅតែជាអ្នកទាញខ្សែពីក្រោយវាំងននដដែល។
ព័ត៌មានផ្សេងទៀត