លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថាមនុស្សចំនួន១២នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈករណីឆ្លងថ្មីនៅថ្ងៃអង្គារនេះ មានប្រមាណ ៧០០នាក់ដែលនៅតែជាការព្រួយបារម្ភដដែល។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតអាមេរិកក៏បានបង្ហាញនូវ«កង្វល់ជាខ្លាំង»អំពីការកាត់ទោសសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារ។
មន្ត្រីសិទ្ធិមនុស្សបានជំរុញឲ្យមានការស៊ើបអង្កេតនិងធានាថាមិនមានចរាចរណ៍សារជាតិមេតាណុលក្នុងទីផ្សារ ដែលអាចឲ្យពលរដ្ឋប្រើប្រាស់សម្រាប់លាយធ្វើជាស្រាស ឬស្រាថ្នាំបាន ដោយមានជាតិពុលខ្ពស់ហួសកម្រិតបង្កឲ្យប្រជាពលរដ្ឋស្លាប់។
លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាលែងពីតំណែង ក្រោមហេតុផលថាលោកមានភាពចាស់ជរានិងមានជំងឺប្រចាំកាយមិនអាចបំពេញការងារបាន។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់បញ្ជាក់ថាចិននឹងជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានសមុទ្ររាមក្នុងខេត្តព្រះសីហនុ ប៉ុន្តែលោកអះអាងថាកម្ពុជាជាអ្នកប្រើប្រាស់ ដោយបដិសេធការព្រួយបារម្ភរបស់អាមេរិកថាមូលដ្ឋាននេះនឹងក្លាយជាកន្លែងសម្រាប់វត្តមានទ័ពចិន។
ចុងក្រោយនេះ ជំងឺកូវីដ១៩បានបន្តឆ្លងទៅដល់សហគមន៍កម្មកររោងចក្រកាត់ដេរ និងអ្នកជាប់ឃុំក្នុងពន្ធនាគារផងដែរ។
សំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការរាជធានីភ្នំពេញ ក្រោយបងស្រីសកម្មជនថៃរូបនេះបានចូលខ្លួនមកតុលាការកម្ពុជា កាលពីចុងឆ្នាំ២០២០។ មេធាវីលើកឡើងថាតុលាការមិនទាន់បញ្ចប់ការស៊ើបអង្កេតករណីនេះនៅឡើយទេ ដែលពួកគេជំរុញឲ្យពន្លឿនបន្ថែម។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថានេះជាការលើកចំៗរបស់មន្រ្តីអាមេរិក ហើយលោកថាកម្ពុជាគួរពិចារណា ដើម្បីធានាថាកុំឲ្យមានសម្ពាធពីអាមេរិកនៅថ្ងៃណាមួយ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «តម្រូវការរបស់កុមារមិនគួរត្រូវបានមើលរំលងទៀតទេ។ សិទ្ធិសុខុមាលភាពនិងសំឡេងរបស់កុមារ គួរតែជាអាទិភាព។
ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិក ដែលគេដឹងថាជាមន្រ្តីលំដាប់លេខ២នៅក្រសួងការបរទេសអាមេរិក ធ្វើឡើងស្របពេលដែលបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានរិះគន់ថាធ្លាក់ចុះយ៉ាងខ្លាំង។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យខាងការទូត និងកិច្ចការអន្តរជាតិនៃមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ថាដំណើរទស្សនកិច្ចនិងជំនួបនេះ ជា«សញ្ញាល្អមួយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រឡប់មកកម្ពុជាវិញ»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូល តាមបណ្តឹងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថ្លែងថា ការថ្លែងរបស់លោក ហ៊ុន សែន ផ្ទុយពីទង្វើដែលរដ្ឋាភិបាលបានធ្វើ ហើយបណ្តាប្រទេសលោកខាងលិចមើលឃើញច្បាស់ថា មានភាពលម្អៀងទៅរកចិន ហើយបានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រជាពលរដ្ឋដែលស្លាប់នោះមានអាយុពី២៧ឆ្នាំដល់៥៨ឆ្នាំ ហើយរហូតមកដល់ពេលនេះ មនុស្សប្រមាណ១០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងជាអ្នកតាមដានសង្គមមួយរូបនៅកម្ពុជា មានប្រសាសន៍ថាជំហរអព្យាក្រឹតរបស់កម្ពុជានៅតែជាចម្ងល់របស់សហរដ្ឋអាមេរិក។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថាការហៅ«ក្រុមឧទ្ទាមក្បត់ជាតិ»របស់លោក ហ៊ុន សែន ដែលសំដៅលើគណបក្សសង្រ្គោះជាតិ មិនត្រូវបានសហគមន៍អន្តរជាតិយល់ស្របនោះទេ។
មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ម្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តីបានឆ្លងជំងឺកូវីដ១៩ បើទោះលោកស្រីដែលមានអាយុ៧១ឆ្នាំ បានចាក់វ៉ាក់សាំងប្រភេទអាស្រ្តាហ្សេនីកា ឬ Covishield ពីរដងរួចហើយក៏ដោយ។
រឿងរ៉ាវនេះពីដំបូងឡើយត្រូវបានស្វាមីដែលនៅរស់អះអាងថា ជាករណីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះដែលនៅដាច់ដោយឡែកពីគេ។ ប៉ុន្តែក្រោយមកសមត្ថកិច្ចសង្ស័យនិងស្រាវជ្រាវរកឃើញថា ជាឃាតកម្មទៅវិញ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្ស ៦ នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈករណីឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ មានជាង ៤៣០ នាក់។
ក្រសួងសុខាភិបាល នៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី ប្រមាណ៤៧០នាក់ ដែលនាំឲ្យករណីឆ្លងសរុបចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ បានកើនឡើងដល់ប្រមាណ២ម៉ឺននាក់។ ករណីស្លាប់បានកើនឡើងដល់១៣៦នាក់ ដោយមានករណីស្លាប់ថ្មីចំនួន៥នាក់។
ព័ត៌មានផ្សេងទៀត