លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ក្រុមអ្នករិះគន់ បានលើកឡើងថា ការបន្ថែមចំនួនអភិបាលរងរាជធានីនេះ ជាការខ្ជះខ្ជាយថវិកាជាតិ។
កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍បានចេញសេចក្តីសម្រេច ដោយព្យួរទោសសាកល្បងសកម្មជនបរិស្ថានទាំង៣នាក់ ប៉ុន្តែសិទ្ធិនិងសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ ដោយការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ការប្រហារជីវិតនេះកើតឡើង បើទោះមានការអំពាវនាវរបស់កម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ ឱ្យរបបសឹកភូមាពិចារណាឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះកាលពីកន្លងទៅក៏ដោយ។
ការអនុម័តសេចក្តីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញនេះត្រូវការសំឡេងពីរភាគបីនៃតំណាងរាស្រ្តសរុបទាំងអស់ចំនួន១២៥រូប។
លោក ថុន រដ្ឋា អាយុ៣០ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃអង្គារថាសកម្មភាពរបស់ក្រុមយុវជនក្នុងការការពារបរិស្ថានគួរតែត្រូវបានលើកទឹកចិត្ត មិនមែនជាការចោទប្រកាន់ថា«ញុះញង់» និង«រួមគំនិតក្បត់»ឡើយ។
នេះជាការសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍ ក្រោយមានបណ្តឹងទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ដែលបានសម្រេចទម្លាក់បទចោទប្រកាន់លើអ្នកកាសែតទាំងពីរ កាលពីចុងឆ្នាំ២០២០។
ដោយសារលោក ឆន ផល្លា នៅជាប់បណ្តឹងមួយទៀត ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ កាលពីសប្តាហ៍មុន សកម្មជនបរិស្ថានរូបនោះត្រូវបន្តជាប់ពន្ធនាគារ និងរង់ចាំនីតិវិធីប្តឹងទាស់បន្តទៀត។
នៅក្នុងសារសំឡេងនោះ លោក ហ៊ុន សែន បានណែនាំឲ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ទម្លាក់ទង់ជាតិពាក់កណ្តាលដង ដើម្បីបង្ហាញការចូលរួមមរណទុក្ខជាមួយប្រជាជន ជប៉ុន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ។ ប៉ុន្តែខ្លឹមសារលម្អិតទាំងឡាយ ដែលពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ នឹងត្រូវបង្ហាញដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
បើតាមលោក ប្រាក់ សុខុន មេដឹកនាំអាស៊ានទាំង ៩ ប្រទេស ដោយមិនមានមីយ៉ាន់ម៉ាបានឯកភាពគ្នាថា ដរាបណាមិនទាន់មានការ «ជឿនលឿនគ្រប់គ្រាន់» នៃកិច្ចព្រមព្រៀងទាំង ៥ ចំណុច ការចូលរួមរបស់មីយ៉ាន់ម៉ា អាចចូលរួមបានតែតំណាងមិនមែននយោបាយតែប៉ុណ្ណោះ។
បើតាមអ្នកស្រី Hirst កង្វះទំនាក់ទំនងនាំឲ្យមេធាវីមិនអាចពិភាក្សាជាមួយជនរងគ្រោះទៅលើបញ្ហាសំខាន់ៗ និងការអាចចូលទៅមើលឯកសាររបស់តុលាការជាសាធារណៈ ដែលរួមទាំងព័ត៌មានលម្អិតរបស់ឯកជនអំពីឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ លោក ប្រាក់ សុខុន បានថ្លែងថាលោកបានជួបអ្នកពាក់ព័ន្ធមួយចំនួន ហើយលោកបានចោទសួរអំពីលទ្ធភាពចរចាជាមួយក្រុមមនុស្ស ដែលរបបសឹកភូមា ចាត់ទុកជាក្រុម«ភេរវជន»។
ក្រុមប្រេសិតរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស៥រូបបានចោទសួររដ្ឋាភិបាលកម្ពុជាអំពីការចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោសសកម្មជនការពារបរិស្ថានក្នុងខេត្តរតនគិរី គឺលោក ឆន ផល្លា ដែលត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១។
ប្រឈមនឹងពាក្យបណ្តឹងចំនួនពីរផ្សេងគ្នា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតុលាការរាជធានីភ្នំពេញកោះហៅជាលើកទីពីរឱ្យចូលខ្លួនបំភ្លឺនៅសប្តាហ៍ក្រោយ។
លោក ហ៊ុន សែន ក៏បានអះអាងថាលោកមិនខ្វល់នឹងការរិះគន់ពីក្រុមសិទ្ធិមនុស្សឬអង្គទូតណាឡើយចំពោះការបញ្ជារបស់លោក។
កាលពីឆ្នាំ២០១៧ មុនការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ និងមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ លោក ហ៊ុន សែន ធ្លាប់អះអាងថា បើគណបក្សប្រជាជនកម្ពុជាមិនបន្តកាន់អំណាច នោះប្រទេសនឹងមានសង្រ្គាម។
ការតវ៉ានៅរសៀលថ្ងៃអង្គារនេះ ត្រូវបានអាជ្ញាធរដាក់បារ៉ាស់ឬរបាំងរារាំងពួកគេមិនឱ្យធ្វើដំណើរទៅកន្លែងដែលពួកគេចង់ទៅ។
បេក្ខជនជាប់ឆ្នោតជាមេឃុំម្នាក់របស់គណបក្សភ្លើងទៀននៅក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានប្តេជ្ញាបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត ហើយសហការជាមួយមន្រ្តីគណបក្សកាន់អំណាច ដែលធ្លាប់ដឹកនាំឃុំ កាលពីកន្លងទៅ។
ព័ត៌មានផ្សេងទៀត