លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
ជំងឺគ្រុនចាញ់ឆ្នាំ២០២០នេះ ដែលមានរាយប៉ាយជាពិសេសនៅតំបន់ព្រៃភ្នំនៅខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ពោធិសាត់ និងស្ទឹងត្រែង បានថយចុះ៧០%។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាថា ការបន្តនីតិវិធីក្នុងសំណុំរឿងរបស់អ្នកទាំងបីប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌ និងជីវភាពរស់នៅរបស់ពួកគេ។
ការប្រកាសផ្តល់ជំនួយបន្ថែមនេះធ្វើឡើង ក្រោយពីរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាជនក្រីក្រី និងជនងាយរងគ្រោះក្នុងគ្រាវិបត្តិកូវីដ១៩ ចំនួន ៥៦ម៉ឺនគ្រួសារ ឬ ស្មើនឹង២លាន ៣សែននាក់ នៅទូទាំងប្រទេស។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលផ្អាកការទារបំណុលពីអ្នកជំពាក់កម្ចីមីក្រូហិរញ្ញវត្ថុក្នុងគ្រាវិបត្តិកូវីដ១៩ ក្រោយពីស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារអេស៊ីលីដា បានបញ្ចេញប្រតិកម្មតបទៅនឹងរបាយការណ៍«ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក»។
ប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ កើនដល់ ១៦៥ នាក់ គិតត្រឹមថ្ងៃអង្គារនេះ ក្រោយពីពលរដ្ឋខ្មែរចំនួន ៩ នាក់ទៀតត្រូវបានរកឃើញថា បានឆ្លងវីរុសកូវីដ១៩ ក្រោយពីពួកគេវិលត្រឡប់ពីប្រទេសអារ៉ាប់ប៊ី សាអូឌីត ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី។
យោងការយល់ឃើញរបស់ក្រសួងសុខាភិបាលកម្ពុជា លិខិតមួយច្បាប់ ដែលមានចំណារឯកភាពពីលោក ហ៊ុន សែន ស្នើថា មន្ត្រីការទូតនិងមន្ត្រីជំនាញរបស់អង្គការអន្តរជាតិនានាគួរតម្រូវឲ្យមានការធ្វើតេស្តកូវីដ ដូចដទៃដែរ ពេលមកដល់កម្ពុជា។
មន្ត្រីរាជការ និងកម្មករនិយោជិតនឹងបានឈប់សម្រាកពីថ្ងៃទី១៧ដល់២១ខែសីហាឆ្នាំ២០២០សម្រាប់ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលត្រូវបានលើកពេលតាំងពីខែមេសាកន្លងមក។
កម្ពុជានិងកូរ៉េខាងត្បូង កាលពីថ្ងៃព្រសហ្បតិ៍ បានសម្រេចចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលទំនងជានឹងធ្វើនៅខែកក្កដា ខណៈកម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសចិននៅក្នុងខែសីហាខាងមុខនេះ។
សហរដ្ឋអាមេរិកអបអរសាទរ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់កម្ចី ២៥០ លានដុល្លារអាមេរិក ដល់កម្ពុជាដើម្បីដោះស្រាយវិបត្តិកូវីដ១៩ ក្រោយពីធនាគារនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ ២០២០ នេះ។
មួយថ្ងៃមុខខួប៤ឆ្នាំនៃឃាតកម្មសម្លាប់លោកកែម ឡី កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៣០ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ(អ.ស.ប.)។
អ្នកភូមិជនជាតិដើមភាគតិចកួយ ៨ នាក់ត្រូវបានតុលាការខេត្តព្រះវិហារទម្លាក់ចោលការចោទប្រកាន់ពីបទ«ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» ដោយគ្រាន់តែអ្នកភូមិរារាំងមិនឲ្យគ្រឿងចក្រក្រុមហ៊ុនចិនឈូសឆាយដីព្រៃសហគមន៍។
ក្រោយពីមានការឃាត់ខ្លួនអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ាមានដីច្រើននៅស្រុកគាស់ក្រឡ ទាក់ទងនឹងការកាន់កាប់ដីមានបញ្ហា លោក ស ខេង នៅថ្ងៃពុធនេះ បានណែនាំឲ្យអភិបាលខេត្តទាំងអស់ចាត់វិធានការច្បាប់ប្រឆាំងមន្ត្រី ដែលបញ្ជាក់ ឬ ចុះហត្ថលេខាលើលិខិតស្នាមខុសច្បាប់ពាក់ព័ន្ធបញ្ហាដីធ្លី។
ប្រារព្ធខួបលើកទី១២នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដានេះ អង្គការយូណេស្កូប្តេជ្ញាចិត្តបន្តជួយអភិរក្សបេតិកភណ្ឌពិភពលោកនៅកម្ពុជា។
បីថ្ងៃមុនខួបបួនឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងសហរដ្ឋអាមេរិក ទទូចឲ្យតុលាការបង្ហាញវីដេអូឃាតកម្មសម្លាប់លោក កែម ឡី។
ប្រទេសកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នៅខែវិច្ឆិកាខាងមុខ បានស្នើលើកពេលកិច្ចប្រជុំនេះទៅឆ្នាំក្រោយវិញ ដោយលើកហេតុផលអំពីផលប៉ះពាល់នៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩។
សហព័ន្ធស្រូវអង្ករសហរដ្ឋអាមេរិក បានស្នើឲ្យអាជ្ញាធរពាណិជ្ជកម្មអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់អង្ករដែលនាំចូលពីប្រទេសជាច្រើន រួមទាំងកម្ពុជាផង ដោយលើកឡើងថា ការធ្វើបែបនេះ នឹងជួយឲ្យអង្ករផលិតនៅអាមេរិក អាចប្រកួតប្រជែងនៅលើទីផ្សារបាន។
សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារអេស៊ីលីដារិះគន់ថា របាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលមានភាព«មិនប្រក្រតី» «មានចរិតញុះញង់ និងមានចេតនាបំផ្លាញបង្ខូចកេរ្តិ៍ឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ»។
គណបក្សសង្គ្រោះជាតិទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់ច្បាប់អន្តរជាតិទាមទារកោះត្រល់មកកម្ពុជាវិញ ដោយប្រើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ខណៈវៀតណាមចង់ប្រើយន្តការនេះដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងជាមួយចិន។
ពលករខ្មែរយ៉ាងហោចណាស់ ២១នាក់ បានជាប់នៅតំបន់មជ្ឈិមបូព៌ា និងគ្មានប្រាក់ចំណូល ៣ខែមកហើយ ក្រោយពីកិច្ចសន្យាការងាររបស់ពួកគេត្រូវបានរោងចក្របញ្ចប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
តុលាការកំពូល នៅថ្ងៃពុធនេះ បានសម្រេចថានឹងប្រកាសសាលដីកាលើសំណុំរឿងអតីតអ្នក កាសែតអាស៊ីសេរីពីរនាក់ នៅថ្ងៃទី១៥ ខែកក្កដា ក្រោយពីបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់ពួកគេ។ នេះបើយោងតាមមេធាវីការពារក្តីនិងក្រុមឃ្លាំមើលដំណើរការសវនាការ។
ព័ត៌មានផ្សេងទៀត