ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​៩​នាក់​ទៀត​ដែល​ធ្វើ​ដំណើរ​មក​ពី​អារ៉ាប៊ីសាអ៊ូឌីតបានឆ្លង​ជំងឺកូវីដ​១៩


រូបឯកសារ៖ ទេសចរ​ម្នាក់​ពាក់ម៉ាស់​ដើរ​ចូល​កន្លែង​វាស់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។
រូបឯកសារ៖ ទេសចរ​ម្នាក់​ពាក់ម៉ាស់​ដើរ​ចូល​កន្លែង​វាស់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។

បុរស​ជា​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៩ ​នាក់ទៀត​ អាយុ​ចន្លោះ​ពី​ ២៤ ដល់ ​៣០​ឆ្នាំ​ ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ឆ្លង​វីរុស​កូវីដ១៩​ ដោយ​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​ ១៦៥ ​នាក់ ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។ ​នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​នេះ ​រៀបរាប់​ថា បុរស​ទាំង ​៩​នាក់ គឺ​ជា​អ្នក​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត​ ដោយ​ឆ្លង​កាត់​ប្រទេស​ម៉ាឡេស៊ី​ មុន​ចូល​មក​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២០។​

ក្នុង​ចំណោម​អ្នក​ទាំង​ ៩ ​នាក់​នេះ ម្នាក់​មាន​ទី​លំនៅក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ ម្នាក់នៅ​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង និង​ម្នាក់​ទៀត​នៅឃុំ​កំពង់លួង ស្រុក​ពញ្ញាឮ​ ខេត្ត​កណ្តាល ហើយ​ ៦ ​នាក់​ទៀត​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ។​

បច្ចុប្បន្ន​បុរស​ទាំង​ ៩ ​នាក់​នេះ ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល ​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែរាជធានីភ្នំពេញ។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​រក​ឃើញ​អ្នក​ធ្វើ​ដំណើរ ១៥ ​នាក់ផ្សេង​ទៀត​ ដែល​ជា​ជនជាតិ​ខ្មែរ​ នៅ​ក្នុង​ក្រុម​អ្នក​ដំណើរ​មក​ពី​ប្រទេស ​អារ៉ាប់ប៊ី សាអូឌីត ជាមួយ​គ្នាមាន​ផ្ទុក​វីរុស​កូរ៉ូណា។​

ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ទាំង​ ១៦៥​ នាក់​នៅ​ទូទាំង​ប្រទេស​ ១៣៣ ​នាក់​បាន​ជា​សះស្បើយ ​និង ​៣២​ នាក់​ទៀត ​រួម​ទាំង​បុរស​ទាំង​ ៩ ​នាក់​ចុង​ក្រោយ​នេះ​ផង​ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ៕

XS
SM
MD
LG