លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ចាត់ទុកថា វិធានការរដ្ឋាភិបាលចាប់ខ្លួនលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរជាការ«ចុកមាត់កុំឲ្យឮសំឡេងប្រឆាំង» ហើយបានទាមទារឲ្យដោះលែងអ្នកកាសែតរូបនេះ។
ប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលត្រូវបានរកឃើញថា បានរំលោភសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ប្រទេសកម្ពុជា បានរកឃើញការឆ្លងវីរុសកូរ៉ូណាថ្មី២ករណីទៀតកាលពីចុងសប្តាហ៍ ដោយធ្វើឲ្យចំនួនអ្នកឆ្លងមេរោគនេះ សរុបកើនដល់១៤១នាក់ គិតត្រឹមថ្ងៃច័ន្ទនេះ ហើយអ្នកឆ្លងចំនួន១៣០នាក់ បានជាសះស្បើយឡើងវិញហើយ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះបានបញ្ជាក់ថា ការចែកស្បៀងទាំងនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដាខាងមុខនេះ នៅខេត្តសៀមរាប ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង និងឧត្តរមានជ័យ។
អ្នកស្រាវជ្រាវអឺរ៉ុបចេញរបាយការណ៍អំពីការបាត់បង់ព្រៃឈើរបស់កម្ពុជា ដោយសង្ឃឹមថា ឯកសារនេះ នឹងជួយក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងការការពារព្រៃឡង់ តែមន្ត្រីក្រសួងបរិស្ថានថា ក្រសួងគ្មានភាពចាំបាច់ឆ្លើយតបនឹងជនទីបីក្រៅក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងអភិរក្សព្រៃឡង់នោះទេ។
ថ្នាក់ដឹកនាំសាសនាឥស្លាមនៅកម្ពុជាឲ្យដឹងថា ការចូលរួមបុណ្យហាជ្ជីប្រចាំឆ្នាំនៅអារ៉ាប៊ីសាអូឌីត ត្រូវលើកពេល ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ក្រុមអង្គការអភិវឌ្ឍន៍ខាងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលជំនាញអក្ខរកម្មឌីជីថលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩។
ជាថ្មីម្តងទៀត ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអង្គារ បានស្នើជាថ្មីទៀតឲ្យវៀតណាមរុះរើតង់ដែលបោះនៅតាមព្រំដែនរវាងប្រទេសទាំងពីរ«ឲ្យបានឆាប់» ប៉ុន្តែមិនបានបញ្ជាក់ឱសានវាទជាក់លាក់ទេ ខណៈវៀតណាមបោះតង់កាន់តែច្រើន។
កម្មកររោងចក្រ HANA តវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ គឺមួយថ្ងៃក្រោយពីសហជីព និងសហព័ន្ធការងារជាង១០ ស្នើឲ្យក្រសួងការងារជំរុញឲ្យថៅកែរោងចក្រ និងក្រុមហ៊ុន បើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០ ដល់កម្មករ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបាននិយាយកាលពីថ្ងៃច័ន្ទថា គណបក្សប្រជាជនកម្ពុជាដែលបាននិងកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាអស់រយៈពេលរាប់ទសវត្សរ៍មកហើយនេះ នឹងបន្តគ្រប់គ្រងនយោបាយរហូតដល់ ១ សតវត្សរ៍។
ប្រទេសកម្ពុជា និងចិននឹងធ្វើកិច្ចព្រមព្រៀងថ្មីស្តីពី«មូលនិធិពិសេស»សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០ ក្រោយមានការរិះគន់ថា ទប់ទំនប់វារីអគ្គិសនីចិនសង់លើទន្លេមេគង្គ បានធ្វើឲ្យទន្លេមេគង្គនៅខ្សែទឹកខាងក្រោមមានកម្រិតទឹកចុះទាបខុសធម្មតា។
សហជីពសហភាពនិងសហព័ន្ធការងារជាង១០ដែលតំណាងឲ្យកម្មករនយោជិតបានទាមទារឲ្យក្រសួងការងារជំរុញឲ្យថៅកែរោងចក្រនិងក្រុមហ៊ុនបើករំឭកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០ដល់កម្មករ។
ភរិយារបស់លោកគង់ រ៉ៃយ៉ា ថាការសម្រេចរបស់តុលាការក្រុងភ្នំពេញកាត់ទោសស្វាមីរបស់ស្រីកំបាំងមុខយ៉ាងអយុត្តិធម៌ ដោយកាត់ទោសតម្រឹមតាមរយៈពេលដែលលោកជាប់ពន្ធនាគារ ដោយអយុត្តិធម៌ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»
ក្រោយពីតុលាការបារាំងចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍តាមបណ្តឹងរបស់លោក ហ៊ុន សែន និងកូនប្រសារ លោក សម រង្ស៊ី និយាយថា នេះជាឱកាសមាសដ៏កម្រឲ្យលោកលាតត្រដាងអំពើឧក្រិដ្ឋរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារ។
របាយការណ៍ស្ថានទូតស.រ.អា.នៅកម្ពុជាឲ្យដឹងថា ជនជាតិម៉ុងតាញ៉ាកាន់សាសនាគ្រិស្ ត២៧នាក់ នៅជាប់ក្នុងប្រទេសកម្ពុជាឆ្នាំមុន ព្រោះរដ្ឋាភិបាលកម្ពុជាមិនព្រមអនុញ្ញាតឲ្យជនជាតិម៉ុងតាញ៉ាទាំងនេះទៅតាំងទីលំនៅនៅប្រទេសទី៣ទេ ទាល់តែមានការយល់ព្រមពីរដ្ឋាភិបាលវៀតណាម។
តុលាការអាមេរិកកាត់ទោសបុរសនៅរដ្ឋ Kentucky ម្នាក់ឲ្យជាប់គុក២១ឆ្នាំ ពីបទបំពានផ្លូវភេទក្មេងស្រីនៅកម្ពុជាឲ្យស្ថិតក្រោមការពិនិត្យរបស់តុលាការរយៈពេល ២០ឆ្នាំ ថែមទៀតពីបទបំពានផ្លូវភេទក្មេងស្រីនៅកម្ពុជា។
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបក្នុងប្រទេសកម្ពុជាកើនដល់១២៩នាក់គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះក្រោយពីពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមជាង២០០នាក់ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ត្រូវបានរកឃើញថា មានផ្ទុកវីរុសនេះ។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនដឹកនាំរួមគ្នាដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិននោះ កម្ពុជាបញ្ជាក់ជំហរជាថ្មីគាំទ្រការអនុវត្តច្បាប់សន្តិសុខជាតិរបស់ចិន។
នៅពេលសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរូមតូច ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩នោះ អង្គការសិទ្ធិមនុស្ស និងអង្គការការពារសេរីភាពសារព័ត៌មានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ឈប់ប្រើ«លេស»កូវីដបង្ក្រាបក្រុមប្រឆាំងនិងសិទ្ធិបញ្ចេញមតិ។
ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះជាង៥០%ក្នុងពេល៤ខែដើមឆ្នាំ២០២០ ក៏ប៉ុន្តែបើប្រៀបធៀបតែតួលេខក្នុងខែមេសាឆ្នាំនេះនិងឆ្នាំមុន ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះរហូតដល់៩៩ភាគរយ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
ព័ត៌មានផ្សេងទៀត