លោក ហ៊ុន សែន ថ្លែងថា ការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA លែងជាបញ្ហាសម្រាប់កម្ពុជាទៀតហើយ។ លោកថ្លែងបែបនេះ ដោយប្រតិកម្មទៅនឹងមតិខ្លះ ដែលថាលោកមិនហ៊ានចុះជួបកម្មករ ព្រោះខ្លាចកម្មករស្រែករឿង EBA។
មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះបណ្តឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា ដែលទាមទារឱ្យបដិសេធដីកាឃុំខ្លួន និងដោះលែងឱ្យលោកមានសេរីភាព។
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះព័ត៌មាន ពី ប្រទេសថៃ ដែលបញ្ជាក់ថានឹងគ្មានការបណ្តេញពលករខ្មែរចេញពីការងារនៅទីនោះ ខណៈប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលនៃការរៀបចំរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតមួយកាលពីខែឧសភា។
លោក ហ៊ុន សែន ថា លោកបានទទួលដំណឹងថា មេដឹកនាំនយោបាយជំទាស់រូបនោះមានផែនការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងនាមជាអ្នកទេសចរ។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភអំពីគោលនយោបាយថៃ ក្រោមរដ្ឋាភិបាលថ្មីដែលលោកថា ចង់បណ្តេញពលករបរទេសចេញពីប្រទេស ដែលក្នុងនោះមានពលករកម្ពុជាផងដែរ។ អ្នកនាំពាក្យក្រសួងការងារកម្ពុជាបញ្ជាក់ថា ក្រសួងការងារកំពុងធ្វើការជាមួយភាគីថៃលើបញ្ហានេះ។
ពួកគេព្រួយបារម្ភថា បញ្ហាប្រឈមរបស់ពលរដ្ឋមិនត្រូវបានដោះស្រាយ ការរំលោភសិទ្ធិមនុស្សកើនឡើង និងលទ្ធិប្រជាធិបតេយ្យបន្តធ្លាក់ចុះ។
ចៅក្រមតុលាការកំពូលបានចាត់ទុកការចោទប្រកាន់របស់តុលាការជាន់ទាបទៅលើសកម្មជនសង្គមចំនួន៩នាក់ជាការត្រឹមត្រូវ និងបានតម្កល់សាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ទុកជាបានការ។
គណបក្សភ្លើងទៀនបានចេញផ្សាយសេចក្តីពន្យល់មួយទៅកាន់សាធារណជនថា គណបក្សបានព្យាយាមស្វែងរកដំណោះស្រាយ ដោយស្នើសុំច្បាប់ចម្លងពីក្រសួងមហាផ្ទៃ ប៉ុន្តែគណបក្សមិនទទួលបានដូចបំណង។ គណបក្សបញ្ជាក់ថា ខ្លួនមិនមានបំណងមិនចូលរួមការបោះឆ្នោតនាខែកក្កដា ដូចការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ។
គណបក្សភ្លើងទៀនគ្រោងជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណមួយម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនាចុងសប្តាហ៍នេះ ដើម្បីតស៊ូដោយសន្តិវិធី ជំទាស់នឹងសេចក្តីសម្រេចមិនឱ្យគណបក្សនេះចូលរួមការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃថា ក្រសួងនឹងមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងប្រមូលផ្តុំឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតិះតៀនគណបក្សភ្លើងទៀនថា ការខ្វះខាតឯកសារចុះបញ្ជីឈ្មោះរបស់គណបក្សភ្លើងទៀន មិនមែនជារឿងចៃដន្យទេ ហើយលោកយល់ថា វាជាឧបាយកលនយោបាយរបស់មេដឹកនំាគណបក្សជំទាស់មួយនេះ។
អាជ្ញាធរក្រុងក្រចេះ បានឃាត់ខ្លួនសកម្មជន៤នាក់ ដែលបានផ្សាយផ្ទាល់តាមបណ្តាញសង្គមកាលពីរសៀលថ្ងៃពុធ អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្រចេះ អស់រយៈពេលប្រមាណ២ម៉ោង តែត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យា។
បញ្ហាកាត់ដីឧទ្យានជាតិ និងដីព្រៃអភិរក្សសម្រាប់ការអភិវឌ្ឍឯកជនកំពុងក្លាយជាក្តីបារម្ភរបស់យុវជនមួយក្រុមដែលពួកគេបានស្នើឱ្យរដ្ឋាភិបាលដកហូតដីដែលបានកាត់រួច ដូចជាដីនៅឧទ្យានជាតិគិរីរម្យជាដើម យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។
ការដោះលែងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិនេះ កើតមានឡើង បន្ទាប់ពីក្រុមគ្រួសាររបស់ពួកគេ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខភាពទ្រុឌទ្រោមនិងបានស្នើសុំអាជ្ញាធរពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីពួកគេបានទទួលការព្យាបាលជំងឺនៅក្រៅពន្ធនាគារ។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង រួមមានលោក ស៊ុន ធន់ លោក យឹម សារ៉េត លោក ជុំ ចាន់ លោក កែវ ថៃ លោក ឡុង ផារី លោក ពៀត ម៉ាប់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹក លោក ញ៉ែម វ៉ាន លោក ថៃ គន្ធា និង លោក ងិន ឃាន។
គណបក្សភ្លើងទៀន នៅថ្ងៃអង្គារនេះ បានប្រកាសថា គណបក្សមិនអាចទទួលយកបានឡើយចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនចុះបញ្ជីគណបក្សជំទាស់ដ៏ធំមួយនេះ ដើម្បីអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្រ្តបាន។
ក្រោយស្ថាប័នរៀបចំការបោះឆ្នោតបដិសេធនូវការចុះបញ្ជីរបស់គណបក្សភ្លើងទៀនដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ គណបក្សជំទាស់ដ៏ធំមួយនៅថ្ងៃអង្គារនេះបានធ្វើសន្និសីទសារព័ត៌មានដោយលើកឡើងថា គណបក្សបានខិតខំអស់លទ្ធភាពហើយនឹងថាគណបក្សមិនអាចទទួលយកបានឡើយចំពោះសេចក្តីសម្រេចរបស់គ.ជ.ប។
គណបក្សភ្លើងទៀនជាគណបក្សជំទាស់ដ៏ធំមួយ និងធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន ៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនា ឆ្នាំ២០២២។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល ចោទជាសំណួរថា កាលពីឆ្នាំ ២០២២ គណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បាន តើហេតុអ្វីបានជាស្ថាប័ន គ.ជ.ប សួររកឯកសារនាពេលនេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានមន្ត្រីថ្នាក់ក្រោមថាប្រយ័ត្នអស់តំណែង ប្រសិនបើបំពេញការងារមិនបានល្អទាក់ទងនឹងការជ្រើសរើសនគរបាលប៉ុស្តិ៍ តាមរយៈការសូកប៉ាន់និងបក្ខពួក។
ភរិយារបស់លោក ថាច់ សេដ្ឋា បានចាត់ទុកការចោទប្រកាន់ផ្សេងទៀតលើស្វាមី ជារឿងអយុត្តិធម៌ និងជាការបិទសិទ្ធិសេរីភាពនយោបាយរបស់លោក។
ព័ត៌មានផ្សេងទៀត