អ្នកនាង ទែន សុខស្រីនិត គឺជាអ្នករាយការណ៍ព័ត៌មានបែបពណ៌នា និងជាអ្នកផលិតវីដេអូនិងក្រាហ្វិកឲ្យវីអូអេខ្មែរ ប្រចាំទីក្រុង Chicago រដ្ឋ Illinois។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីទ្រង់ទ្រាយតូចជាងធនាគារផ្តល់សេវាបានច្រើនទាំងទីប្រជុំជន និងជនបទ ប៉ុន្តែយកការប្រាក់ខ្ពស់ជាងធនាគារពាណិជ្ជ ពោលគឺការប្រាក់អាចដល់ជាង៣០ភាគរយក្នុងមួយឆ្នាំ បើធៀបនឹងប្រមាណជា១០ភាគរយដោយធនាគារពាណិជ្ជ។
យោងតាមការស្ទង់មតិឆ្នាំ២០១៤របស់អង្គការ Unicef កាលពីកុមារចំនួនប្រមាណ១១.០០០នាក់ កំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួន២២៨កន្លែងនៅទូទាំងប្រទេសកម្ពុជា។
ខ្សែភាពយន្តឯកសារ«ភាពវិលវល់នៃយុត្តិធម៌» បង្ហាញពីរឿងរ៉ាវរបស់ស្ត្រីជនរងគ្រោះនៃរបបខ្មែរក្រហម ដែលរស់នៅសហរដ្ឋអាមេរិក ក្នុងដំណើរស្វែងរកចម្លើយទៅលើអ្វីដែលបានកើតឡើងនៅកម្ពុជា ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម។
យុវតី សុខ សុភ័ក្រ្តបញ្ញា ដែលជានិស្សិតឆ្នាំទី២ នៃដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) ក្រុមហ៊ុនពហុជាតិទទួលបានប្រាក់ចំណេញប្រមាណ១សែន៥ម៉ឺនលានដុល្លារ ពីការធ្វើពាណិជ្ជកម្មលើផលិតផលដែលបានកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករជារៀងរាល់ឆ្នាំ។
សម្រាប់សៀវភៅនេះ ដែលមានចំណងជើងថា «កញ្ឆាថៃ៖ អ្នករងគ្រោះ ឈ្មួញរត់ពន្ធ និងរឿងរ៉ាវពីក្រោយជំនួញកញ្ឆា» លោកទាំងពីរបានសម្ភាសឈ្មួញជួញដូរគ្រឿងញៀនអន្តរជាតិ ទីភ្នាក់ងារអនុវត្តច្បាប់ និងមន្រ្តីប៉ូលិស និងចោរសមុទ្រថៃជាច្រើននាក់។
សម្រាប់ស្ត្រីខ្មែរដែលមានដៃគូជាបុរសជនជាតិបរទេស អ្នកស្រី Hoefing បានឲ្យដឹងថា សេចក្ដីស្រឡាញ់ និងតម្រូវការខាងសេដ្ឋកិច្ចមានភាពប្រទាក់ក្រឡាគ្នាខ្លាំង។
ការស្ទាបស្ទង់មតិថ្នាក់ជាតិឆ្នាំ២០១២មួយ បានបង្ហាញឲ្យដឹងថា បុរសចំនួន៦៣ភាគរយយល់ថា កាលណាកូនប្រុសរបស់ពួកគេជាមនុស្សស្រឡាញ់ភេទដូចគ្នា នោះគ្រួសាររបស់ពួកគេនឹងទទួលភាពអាម៉ាស់មុខ។
គម្រោងដើម្បីការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) បានរកឃើញ ក្នុងអំឡុងចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០១២ ប្រជាពលដ្ឋកម្ពុជាប្រមាណជាង២២,០០០នាក់បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
«សហរដ្ឋអាមេរិកកំពុងតែធ្វើកិច្ចការជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន ដោយលើកកម្ពស់ការច្នៃប្រឌិត និងការបង្កើតសហគ្រាស»។
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អាស៊ានទាំង១០ និងតំណាងក្រុមហ៊ុនធំៗរបស់អាមេរិកនឹងជួបគ្នា នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីឱកាសពង្រីកការបណ្តាក់ទុន និងការធ្វើពាណិជ្ជកម្មនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន។
អាស៊ានត្រូវការឆន្ទៈរួមខ្ពស់ និងភាពជាអ្នកដឹកនាំក្នុងការធ្វើកំណែទម្រង់ស្ថាប័នសម្រាប់ប្រទេសមានការអភិវឌ្ឍយឺត ដើម្បីជួយឲ្យអាស៊ានសម្រេចគោលដៅសហគមន៍សេដ្ឋកិច្ចអាស៊ានរបស់ខ្លួន។
លោក ញ៉យ ចំរើន និងលោក គង់ សភា តំណាងរាស្ត្រគណបក្សប្រឆាំង បានបើកវេទិកាពិភាក្សាសាធារណៈមួយជាមួយនឹងយុវជនអាមេរិកាំងនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធទី៣ ខែកុម្ភៈ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រាប់ពលរដ្ឋអាមេរិកាំងវ័យក្មេងថា សហរដ្ឋអាមេរិកត្រូវធានាថា ការគោរពសិទ្ធិមនុស្សគឺជាផ្នែកស្នូលនៃទំនាក់ទំនងរបស់អាមេរិក ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងសម្រេចជាការសរសេរផែនការស្តីពីទិសដៅនយោបាយ និងអនុសាសន៍សម្រាប់អាស៊ាន ដើម្បីឲ្យអាស៊ានមានតួនាទីកាន់តែសំខាន់ក្នុងសកលលោក និងអំពីគោលជំហររបស់អាស៊ាននៅចំពោះការប្រកួតប្រជែងខាងឥទ្ធិពលពីប្រទេសមហាអំណាចសហរដ្ឋអាមេរិក និងចិន។
បរិបថគោលនយោបាយអន្តោប្រវេសន៍របស់កោះតៃវ៉ាន់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ បន្ទាប់ពីស្ត្រីខ្មែរសញ្ជាតិតៃវ៉ាន់ម្នាក់បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅសភាកោះតៃវ៉ាន។
របាយការណ៍របស់ធានាគារពិភពលោក (World Bank) បានបង្ហាញឲ្យដឹងថា អត្រាអតិផរណាទាប ស្ថិរភាពហិរញ្ញវត្ថុ កំណើនឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងថ្លែប្រេងធ្លាក់ចុះ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាដើររលូនទៅមុខ។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់បានសហការជាមួយនឹងអ្នកនិពន្ធអាមេរិកាំងពីរនាក់ ដើម្បីនិពន្ធសៀវភៅមួយក្បាល ដែលទទួលបានការពេញនិយមមួយនៅសហរដ្ឋអាមេរិក។
សៀវភៅដែលមានចំណងជើងថា«មិនមានលំនៅច្បាស់លាស់៖ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រនៃទីក្រុងញូវយ៉ក»បង្ហាញពីជីវិតរបស់ជនភៀសខ្លួនខ្មែរ និងគោលនយោបាយតាំងទីលំនៅដល់ជនភៀសខ្លួនរបស់រដ្ឋាភិបាលអាមេរិក។
ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រ Bronx ទទួលបានការឧបត្ថម្ភតិចតួច ដោយពួកគេត្រូវប្រឈមនឹងភាពក្រីក្រ ទីលំនៅមិនអំណោយផល និងការតស៊ូរស់នៅដោយពឹងផ្អែកលើប្រាក់ចូលនិវត្តន៍ពីរដ្ឋាភិបាលអាមេរិក។
ព័ត៌មានផ្សេងទៀត