ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ការ​តស៊ូ​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តំបន់​ក្រីក្រ​សង្កាត់ Bronx នៅ​ទីក្រុង​ញូវយ៉ក ក្នុង​អំឡុង​ទសវត្ស​១៩៨០ និង​១៩៩០

សៀវភៅ‍​«មិន​មាន​ទីលំនៅ​ច្បាស់លាស់៖​ជន​ភៀស​ខ្លួន​ខ្មែរនៅ​តំបន់​ក្រីក្រ​ក្នុង​ទីក្រុង​ញូវយ៉ក»​រៀបរាប់​ពី​ជីវិត​របស់​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​តាំង​ទី​លំនៅ​នៅ​សង្កាត់ Bronx នៃ​ទីក្រុង​ញូវយ៉ក ដោយ​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ក្នុង​អំឡុង​ទសវត្ស​១៩៨០ និង​១៩៩០។

សៀវភៅ​​ដែល​មាន​ចំណង​ជើង​ថា​«‍មិន​មាន​លំនៅ​ច្បាស់លាស់៖​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តំបន់​ក្រីក្រ​នៃទីក្រុង​ញូវយ៉ក»បង្ហាញ​ពី​ជីវិត​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ និង​គោល​នយោបាយ​តាំង​ទី​លំនៅ​ដល់​ជន​ភៀស​ខ្លួន​របស់​រដ្ឋាភិបាល​អាមេរិក។

កំណត់​និពន្ធ៖ មនុស្ស​ជា​ច្រើន​នាក់​មិន​បាន​ស្វែង​យល់​អំពីជីវិត​របស់​ជន​ភៀស​ខ្លួន​ដែល​បាន​មក​តាំង​ទី​លំនៅ​នៅ​សហរដ្ឋ​អាមេរិកនោះ​ទេ។ ក៏ប៉ុន្តែ Eric Tang ជា​អតីត​សកម្មជន​ដើម្បី​ជន​ភៀស​ខ្លួន និង​ជា​សាស្ត្រាចារ្យនៅ​សកលវិទ្យាល័យ Texas បាន​និពន្ធ​សៀវភៅ​ថ្មី​មួយ​ក្បាល​ស្តី​ពី​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​សង្កាត់ Bronx ទីក្រុង​ញូវយ៉ក ក្នុង​អំឡុង​ទសវត្ស​១៩៨០ និង​១៩៩០ ដោយ​បាន​តានដាន​ស្រាវជ្រាវ​ពី​ជីវិត​របស់​អ្នក​ស្រី ប្រុញ រ៉ា ដែល​ជា​ជន​ភៀស​ខ្លួន​ខ្មែរ​ម្នាក់ ដើម្បី​បង្ហាញ​ពី​ជីវិត​ពិត​របស់​អ្នក​ដែល​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក។ សៀវភៅ​នេះ​ដែល​មាន​ចំណង​ជើង​ថា​«‍មិន​មាន​លំនៅ​ច្បាស់លាស់៖​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តំបន់​ក្រីក្រ​នៃទីក្រុង​ញូវយ៉ក»បង្ហាញ​ពី​ជីវិត​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ និង​គោល​នយោបាយ​តាំង​ទី​លំនៅ​ដល់​ជន​ភៀស​ខ្លួន​របស់​រដ្ឋាភិបាល​អាមេរិក។

នាង ទែន សុខស្រីនិត នៃ VOA បាន​សម្ភាសន៍​លោក Eric Tang អំពី​សៀវភៅ​នេះ។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

អ្នក​ស្រី ប្រុញ រ៉ា គឺជា​ជន​ភៀស​ខ្លួន​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ជា​ច្រើន​នាក់​ទៀត ដែល​បាន​រស់នៅ​ជំរុំ​ជន​ភៀស​ខ្លួន​រវាង​ព្រំដែន​ខ្មែរ-ថៃ មុន​ពេល​ដែល​អ្នក​ស្រី​បាន​មក​តាំង​ពី​លំនៅ​នៅ​សង្កាត់ Bronx នៃ​ទីក្រុង​ញូវយ៉ក ក្នុង​អំឡុង​ទសវត្ស​១៩៩០។ (រូបថត​ផ្តល់​ឲ្យ​ដោយ ប្រុញ រ៉ា)

XS
SM
MD
LG