កញ្ញា ទុំ ម្លិះ គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហាសង្គម បរិស្ថាន អប់រំ និងវប្បធម៌។
ពលរដ្ឋរាប់រយគ្រួសារនៅតំបន់ដីសណ្ដស្ទឹងព្រែកត្នោត នៅចន្លោះខណ្ឌដង្កោរាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ត្រូវជម្លៀសចេញពីគេហដ្ឋានជាបន្ទាន់រយៈពេលពីរថ្ងៃចុងក្រោយនេះ។
ភ្លៀងធ្លាក់បន្តបន្ទាប់គ្នាបណ្ដាលមកពីការបក់បោកមកឥតល្ហែនៃព្យុះត្រូពិក បាននាំឱ្យមានការជន់ជោរលិចលង់ផ្នែកផ្សេងៗនៃប្រទេសកម្ពុជា។
ក្រុមសហជីព និងអ្នកធ្វើការលើវិស័យការងារផ្សេងៗបន្តជំរុញការលើកកម្ពស់សិទ្ធិការងាររបស់កម្មករ និងអ្នកធ្វើការផ្សេងទៀតដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ១៩។
ប្រសិនបើយុទ្ធនាការ និងគោលការណ៍តឹងរ៉ឹងដើម្បីកាត់បន្ថយប្លាស្ទិកនេះធ្វើឡើងនៅតាមផ្សារនានាដែលពលរដ្ឋកម្ពុជាទូទៅនិយមទៅទិញម្ហូបជាប្រចាំថ្ងៃ នោះទំនងជាមានប្រសិទ្ធភាពខ្ពស់៕
គ្រឹះស្ថានសិក្សាមួយចំនួនបានចាប់ផ្តើមរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល សម្រាប់សិស្សានុសិស្សនិងនិស្សិត ប៉ុន្តែអ្នកជំនាញបង្ហាញការព្រួយបារម្ភអំពីគុណភាព និងកង្វះឧបករណ៍ទំនើប ដែលសិស្សមិនមាន។
ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំ ពុទ្ធបរិស័ទតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម។ ប៉ុន្តែពិធីបុណ្យចូលឆ្នាំនាឆ្នាំនេះ វត្តអារាមដែលជាទីកន្លែងធ្លាប់មានមនុស្សកុះករ ប្រែជាស្ទើរតែគ្មានមនុស្សទៅ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនធ្វើការសែនព្រេននៅតាមគេហដ្ឋាន
ប្រជាជនត្រូវបានណែនាំឲ្យថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ប្រើប្រាស់សម្ភារៈការពារ ដូចជាម៉ាស់ អាល់កុលជាដើម។ សម្រាប់សហគមន៍ក្រីក្រវិញ ពួកគេប្រឈមនឹងការឆ្លងខ្ពស់ ខណៈមិនមានលទ្ធភាពក្នុងការទិញសម្ភារៈទាំងនោះ។
មន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះក្រសួងបានធ្វើតេស្តរកវីរុសក្នុងស្រុកជាង៤ពាន់នាក់ ដោយមិនរាប់បញ្ចូលអ្នកធ្វើដំណើរតាមនាវាអន្តរជាតិ ដែលសុំចតនៅកម្ពុជា។ ចំនួនអ្នកឆ្លងវីរុសនេះបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងសប្តាហ៍ចុងក្រោយនេះដល់ ១០៩នាក់
នៅថ្ងៃអង្គារនេះ មន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពលរដ្ឋខ្មែរដែលវិលត្រឡប់ចំនួន៣៥នាក់ត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា ប៉ុន្តែមិនទាន់ដឹងលទ្ធផលនោះទេ។
រដ្ឋាភិបាលប្រទេសថៃចាប់ផ្តើមបិទច្រកព្រំដែនរបស់ខ្លួននៅថ្ងៃទី២៣ ខែមីនា នេះ ជាការទប់ស្កាត់នឹងការរីករាលដាលនៃវីរុសកូរ៉ូណា។
នៅថ្ងៃនេះ មន្រ្តីសុខាភិបាលអះអាងថា ស្ថានភាពសុខភាពរបស់ពួកគេធម្មតា មិនមានបញ្ហាគួរឲ្យកត់សម្គាល់នោះទេ។ មន្រ្តីអះអាងថា បុរសម្នាក់ដែលឆ្លងដំបូងនៅខេត្តសៀមរាបមានមេរោគថយនៅក្នុងខ្លួនផងដែរ។
អ្នកឆ្លងវីរុសកូរ៉ូណាកូវីដ១៩ចំនួន១២ករណីថ្មីទៀតត្រូវបានរកឃើញ និងប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ដោយធ្វើឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាន់តែព្រួយបារម្ភ
នគរបាលខេត្តកំពតបង្ហោះវីដេអូឲ្យកុមារីក្រោមអាយុសុំទោសនិងសារភាពកំហុសជាសាធារណៈពាក់ព័ន្ធនឹងការចែកចាយព័ត៌មានវីរុសកូវីដ-១៩នៅខេត្តកំពត។ អ្នកការពារសិទ្ធិ និងអ្នកជំនាញផ្នែកផ្លូវចិត្តថា វិធានការនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផ្លូវចិត្តរបស់កុមារ។
អាជ្ញាធរជប៉ុន និងវៀតណាម បានបញ្ជាក់នៅថ្ងៃពុធម្សិលមិញថា ជនជាតិជប៉ុនម្នាក់ដែលបានចេញពី ខេត្តសៀមរាបតាមជើងហោះហើរកាត់តាមទីក្រុងហូជីមិញនៃប្រទេសវៀតណាម ទៅកាន់ទីក្រុងណាហ្កូយ៉ានៃប្រទេសជប៉ុន មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩។
មនុស្ស៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ រួមដំណើរជាមួយបុរសជនជាតិជប៉ុននោះពីសៀមរាបទៅវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម ដាក់អោយស្ថិតដោយឡែកនៅទីក្រុងហូជីមីញ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម។
កម្ពុជាបានផ្តល់ជំនួយជាម៉ាសនិងឈុតការពារជំងឺដែលបង្កដោយវីរុស Covid-19 ទៅឲ្យប្រទេសចិនតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាកាលពីថ្ងៃច័ន្ទម្សិលមិញ ដើម្បីបង្ហាញពីសណ្ដានចិត្តក្នុងការចែករំលែក។
មន្ត្រីក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានបញ្ជាក់ថា យន្តហោះមកដល់អាកាសយានដ្ឋានអន្តរជាតិទាំងបីក្នុងរយៈពេលបីខែក្នុងឆ្នាំ២០១៩មានការធ្លាក់ចុះ៣,១ភាគរយ ហើយជើងយន្តហោះនៅខេត្តព្រះសីហនុមានការធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីមានការផ្ទុះឆ្លងវីរុស Covid-19។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បន្ទោសប្រទេសម៉ាឡេស៊ីដែលបានធ្វើឲ្យការចាកចេញរបស់ភ្ញៀវទេសចរនៃនាវាកម្សាន្ត Westerdam ទៅកាន់ប្រទេសរបស់ខ្លួនវិញមានភាពយឺតយ៉ាវនិងត្រូវបានជាតិសាសន៍ផ្សេងទៀតរើសអើង។
រដ្ឋាភិបាលកម្ពុជាជូនដំណើរអ្នកដំណើរជាង២០០នាក់ទៀតរបស់នាវាកម្សាន្ត Westerdam ចេញពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
ព័ត៌មានផ្សេងទៀត