ពលរដ្ឋរាប់រយគ្រួសារនៅតំបន់ដីសណ្ដស្ទឹងព្រែកត្នោត នៅចន្លោះខណ្ឌដង្កោរាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ត្រូវជម្លៀសចេញពីគេហដ្ឋានជាបន្ទាន់រយៈពេលពីរថ្ងៃចុងក្រោយនេះ ចៀសចេញពីជំនន់ទឹកស្ទឹងដែលបន្តឡើងរហូតទប់ទល់លែងបាន។ ក្រុមការងារជួយសង្គ្រោះ កំពុងបន្តជួយពលរដ្ឋជម្លៀសទៅតំបន់ដីទួល បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច។ អាជ្ញាធរកម្ពុជាបានឱ្យដឹងថា ទឹកភ្លៀងដែលធ្លាក់មកជាបន្តបន្ទាប់ ក្រោមឥទ្ធិពលនៃព្យុះត្រូពិកបានបង្កការជន់លិចនៅផ្នែកផ្សេងៗនៃរាជធានីភ្នំពេញ និងខេត្តចំនួន ១៨ ផ្សេងទៀត ហើយថា ខេត្តបន្ទាយមានជ័យ និងតំបន់ដែលស្ទឹងព្រែកត្នោត ហូរកាត់រួមមានខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនឹងរងការជន់លិចខ្លាំង៕
កម្រងរូបភាព៖ ពលរដ្ឋបន្តជម្លៀសទៅតំបន់ដីទួលពីតំបន់ជន់លិចនៅក្បែរស្ទឹងព្រែកត្នោត

១
ក្រុមការងារនៃអ្នកជួយសង្គ្រោះ កំពុងលីរបស់របររបស់ប្រជាពលរដ្ឋដែលផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិច នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

២
ពលរដ្ឋដើរកាត់ទឹកលិចផ្លូវទៅកាន់តំបន់ដីទួល នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៣
ពលរដ្ឋលីបាវខ្សាច់ដើម្បីទប់ទឹកជន់លិចនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៤
អាជ្ញាធរមូលដ្ឋាន និងកងអង្គរក្សនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៥
កម្លាំងទឹកហូរខ្លាំងចូលផ្ទះអ្នកស្រី ធូ ចាន់ណារី អាយុ ៥២ ឆ្នាំ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៦
លោក ថន ហន អាយុ ៦៧ឆ្នាំ ពិនិត្យមើលស្ថានភាពទឹកជន់លិចផ្ទះរបស់លោក នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៧
កុមារមួយក្រុមអង្គុយលើជណ្តើរផ្ទះដែលត្រូវបានទឹកជន់លិច នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៨
ប្រជាពលរដ្ឋនាំគ្នាយកបាវខ្សាច់ទប់ទឹកកុំឲ្យហូរចូលក្នុងគេហដ្ឋានរបស់ពួកគេ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៩
ពលរដ្ឋកំពុងជន្លៀសខ្លួនពីតំបន់ទឹកជន់លិចខ្លាំងនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

១០
បុរសម្នាក់កំពុងបង់សំណាញចាប់ត្រីពីទឹកស្ទឹងព្រែកត្នោត ដែលបានលិចជោរជន់ដោយទឹកភ្លៀង នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

១១
កុមារម្នាក់ចាប់បានក្តាមផ្លូវដែលទឹកជន់លិច នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

១២
ពលរដ្ឋជិះម៉ូតូកាត់ទឹកលិចផ្លូវនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)