កញ្ញា ទុំ ម្លិះ គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហាសង្គម បរិស្ថាន អប់រំ និងវប្បធម៌។
ទារកដែលមានអាយុ៥ខែនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខ្មែរសូវៀត កាលពីថ្ងៃទី១៨ ខែមករា ហើយត្រូវបានរកឃើញថា បាក់ឆ្អឹងភ្លៅ នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ បន្ទាប់ពីមន្ទីរពេទ្យខ្មែរសូវៀតបដិសេធមិនទទួលព្យាបាល។
ស្ត្រីជាម្តាយរបស់ទារកត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថាមានកាន់កញ្ចប់ថ្នាំញៀនមេតាហ្វេតាមីនដែលមានតម្លៃ១ម៉ឺនរៀល ហើយត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងដើម្បីរង់ចាំសវនាការតាំងពីពាក់កណ្តាលឆ្នាំ២០១៩ ដែលពេលនោះអ្នកស្រីមានផ្ទៃពោះ៨ខែ។
ក្រុមសហជីពកម្មករកម្មការនីរោងចក្រព្រួយបារម្ភ បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» លើកម្ពុជា។ ប៉ុន្តែពួកគេនៅមិនទាន់អាចទស្សន៍ទាយដឹងពីទំហំនៃផលប៉ះពាល់នោះទេ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដូចគ្នានេះទៅកាន់ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន អំឡុងទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍មុន។ លោកបានបន្តថាការចម្លងអ្នកដំណើរតាមទូកដរឬសាឡាងនៅក្នុងរាជធានីភ្នំពេញគួរតែបញ្ចប់។
បន្ទាប់ពីការធ្វើតេស្តរកមេរោគកូរ៉ូណាវីរុសបីលើក ហើយលទ្ធផលបង្ហាញថាមិនមានផ្ទុកវីរុសនោះតទៅទៀត លោក ចា ជិនហួរ (Jia Jianhua) ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
បន្ទាប់ពីប្រទេសឡាវបានស្នើទៅកាន់គណៈកម្មាធិការទន្លេមេគង្គឲ្យមានការពិគ្រោះយោបល់លើគម្រោងទំនប់វារីអគ្គិសនីលួងប្រាបាង បណ្តាប្រទេសទន្លេមេគង្គក្រោមស្នើឲ្យប្រទេសនេះសិក្សាបន្ថែម និងរិះរកវិធានការកាត់បន្ថយហានិភ័យនានា។
ក្រសួងសុខាភិបាលស្នើឲ្យពលរដ្ឋតាមដានព័ត៌មានដែលក្រសួងបានផ្សព្វផ្សាយ ជាជាងព័ត៌មានលើបណ្តាញសង្គមដែលមិនមានប្រភពត្រឹមត្រូវ ខណៈពលរដ្ឋខ្មែរបានបង្ហាញក្តីបារម្ភចំពោះការវិវឌ្ឍនៃស្ថានភាពក្នុងការឆ្លងវីរុសកូរ៉ូណាថ្មីនេះ។
លោកកឹម សុខាបញ្ជាក់សាជាថ្មីថា ភស្តុតាងដាក់បន្ទុកទាញសេចក្ដីសន្និដ្ឋានដើម្បីចោទប្រកាន់រូបលោក មិនគ្រប់គ្រាន់នឹងយកមកដាក់ទោសរូបលោក។ លោកក៏បានអះអាងសាជាថ្មីថា លោកគ្មានទោសនោះទេ។
លោក កឹម សុខា កាលពីថ្ងៃពុធបានប្រាប់ទៅអង្គជំនុំជម្រះថា វីដេអូដែលតុលាការយកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់លោកថា «ក្បត់ជាតិ» ជាវីដេអូកាត់ត ហើយលោកបានប្រគល់វីដេអូពេញជាងមួយម៉ោង ដោយស្នើឲ្យមានការបញ្ចាំងក្នុងបន្ទប់សវនាការ។
មតិគាំទ្រគំនិតនេះគិតថាគំនិតផ្តួចផ្តើម«ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត»នេះនឹងបន្ថែមចំណូលដល់រដ្ឋ ខណៈអ្នកមិនគាំទ្របារម្ភថាគំនិតផ្តួចផ្តើមថ្មីនេះនឹងជំរុញឲ្យមានសម្ភារៈនិយមកាន់តែខ្លាំង។
ប្រជានេសាទបង្ហាញការព្រួយបារម្ភថា ទន្លេសាបដែលបានផ្តល់ប្រូតេអ៊ីនជាង៧៥ភាគរយដល់ប្រជាជនកម្ពុជា កំពុងប្រឈមនឹងវិបត្តិខ្វះត្រី ដោយសារផលនេសាទរបស់ខ្លួនក្នុងរដូវនេសាទឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានច្រានចោលមតិរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកដែលបានលើកឡើងថា ក្រសួងមិនមានមន្ត្រីបច្ចេកទេសដើម្បីចុះជួយស្វែងរកទីផ្សារ ដែលបណ្តាលឲ្យតម្លៃស្រូវអង្ករធ្លាក់ចុះទាប មិនស្របទៅនឹងតម្លៃនៃវត្ថុធាតុដើម
ប្រជាពលរដ្ឋខ្មែរនៅតាមដងទន្លេ បានរូតរះធ្វើការនេសាទត្រីក្នុងរដូវប្រហុក ផ្អកនិងត្រីឆ្អើរ នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ នៅពេលដែលទឹកទន្លេសាបកំពុងហូរស្រកចេញទៅទន្លេមេគង្គវិញ។
ប្រជាពលរដ្ឋនៅតាមដងទន្លេសាប បានចាប់ផ្តើមការនេសាទនៅតាមគន្លងដាយត្រីអំឡុងដើមរដូវប្រហុក ផ្អកកាលពីថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩ នេះ។
រដ្ឋាភិបាលកម្ពុជាបានផ្តល់ដើមទុនដល់ធនាគារអភិវឌ្ឍន៍ជនបទចំនួន២៥ភាគរយ ធៀបនឹងសំណើប្រាក់កម្ចីបន្ទាន់២០០លានដុល្លាររបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងការប្រមូលទិញស្រូវពីកសិករដើម្បីស្តុកទុកក្នុងរដូវច្រូតកាត់ និងសម្រាប់ការនាំចេញ។
នៅដើមរដូវធ្វើប្រហុក ផ្អកឆ្នាំនេះ រដ្ឋបាលជលផលស្នើឲ្យពលរដ្ឋរួសរាន់ទិញត្រីធ្វើប្រហុកក្នុងរយៈពេលប្រាំថ្ងៃទៅមុខនេះ ខណៈដែលទឹកទន្លេសាបមានការហូរស្រកយ៉ាងលឿននៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល
អាជ្ញាធរកម្ពុជា កាលពីខែមុន បានបញ្ជាឲ្យប្រជាជនខ្មែរឥស្លាមរុះរើសំណងរោងរបស់ខ្លួននៅតាមបណ្តោយច្រាំងទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ដោយមិនបានផ្តល់ទីតាំងថ្មីសមស្របសម្រាប់ពួកគេឡើយ។
រដ្ឋបាលខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី២១ វិច្ឆិកា បានចេញ សេចក្តីជូនដំណឺងតម្រូវឲ្យប្រជាពលរដ្ឋខ្មែរឥស្លាមជាង៧០គ្រួសារដែលកំពុងរស់នៅក្នុងរោងនៅលើដីច្រាំងទន្លេទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររុះរើសំណង់របស់ខ្លួនចេញ
ព័ត៌មានផ្សេងទៀត