អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
ខណៈពេលកម្ពុជាកំពុងប្រឈមនឹងកំណើនអ្នកឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ វត្តអារាមនៅកម្ពុជាមានការធ្វើពិធីសូត្រមន្ត ដើម្បីជំរុញស្មារតី ក៏ដូចជា រំសាយការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋ។
ពុទ្ធសាសនិកនៅកម្ពុជាមួយចំនួនងាកទៅរកការទូន្មានផ្នែកផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា ស្របពេលពួកគេ មានការព្រួយបារម្ភ និងភាពមិនស្ងប់ក្នុងចិត្ត ខណៈរោគរាតត្បាតកូវីដ១៩ បានបន្តឆ្លងចូលមកដល់ប្រទេសកម្ពុជាជាច្រើនករណី។
អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់វីអូអេថា ឥឡូវនេះ នាវា២គ្រឿងដែលស្ថិតក្រោមការពិនិត្យនេះគឺនាវា Viking Cruise Journey ដែលនៅកំពង់ចាម និងនាវា Avalon Siem Reap ដែលស្ថិតនៅភ្នំពេញ។
នៅកម្ពុជាវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា បានរកឃើញករណីកូវីដ១៩ ចំនួន២ទៀតដែលពេលនេះនៅកម្ពុជាមានអ្នកឆ្លងសរុបចំនួន៥ករណី។
មន្ត្រីសុខាភិបាលថា ពួកគេកំពុងបន្តអង្កេតតាមដានសុខភាពរបស់អ្នកដំណើរនិងបុគ្គលិកលើនាវា Viking Cruise Journey ដែលចតនៅខេត្តកំពង់ចាម។ សំណាកចំនួន៥៩ ត្រូវបានប្រមូលទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ស្ត្រីជនជាតិអង់គ្លេសដែលមានវ័យ ៦៥ឆ្នាំរូបនេះ ស្ថិតនៅក្នុងក្រុមអ្នកទេសចរតាមនាវា Viking Cruise Journey ចំនួន៣០នាក់ ដែលធ្វើដំណើរតាមទន្លេមេគង្គចូលក្នុងប្រទេសកម្ពុជា ពីទីក្រុងហូជីមិញប្រទេសវៀតណាម។
អាជ្ញាធរជប៉ុន និងវៀតណាម បានបញ្ជាក់នៅថ្ងៃពុធម្សិលមិញថា ជនជាតិជប៉ុនម្នាក់ដែលបានចេញពី ខេត្តសៀមរាបតាមជើងហោះហើរកាត់តាមទីក្រុងហូជីមិញនៃប្រទេសវៀតណាម ទៅកាន់ទីក្រុងណាហ្កូយ៉ានៃប្រទេសជប៉ុន មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩។
មនុស្ស៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ រួមដំណើរជាមួយបុរសជនជាតិជប៉ុននោះពីសៀមរាបទៅវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម ដាក់អោយស្ថិតដោយឡែកនៅទីក្រុងហូជីមីញ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម។
លោក ហ៊ុន សែន ស្នើឲ្យក្រសួងសុខាភិបាលដាក់ចេញនូវវិធានការលម្អិតដើម្បីទប់ទល់ជំងឺCOVID-19 ដែលអាចនឹងកើតមាននៅកម្ពុជានៅពេលខាងមុខ។
ខណៈមេរោគកូរ៉ូណាវីរុសថ្មីបានឆ្លងដល់មនុស្សសរុបចំនួនច្រើនជាង៩ម៉ឺននាក់ នៅជាង៧០ប្រទេសនិងបានសម្លាប់មនុស្សជាង៣០០០នាក់ក្រសួងសុខាភិបាលកម្ពុជាថា គ្មានអ្នកឆ្លងមេរោគនេះបន្ថែមទៀតនៅកម្ពុជាក្រៅតែពីមួយករណីដែលកើតទៅលើជនជាតិចិនកាលពីខែមករានោះទេ។
ខណៈពេលកម្ពុជារងការប៉ះពាល់នឹងជំងឺឆ្លង COVID-19 និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុបលើផលិតផលខ្លះ ក្រសួងការងារបានបញ្ជាក់ថា កម្មករ១៦ម៉ឺននាក់ប្រឈមនឹងការប៉ះពាល់ នៅពេលរោងចក្រព្យួរផ្នែកខ្លះនៃសង្វាក់ផលិតកម្ម។
វិទ្យាស្ថានបានធ្វើតេស្តវត្ថុវិភាគសរុបលើមនុស្សយ៉ាងហោចណាស់ចំនួន១.៦០០នាក់នៅកម្ពុជា ដែលលទ្ធផលបង្ហាញថា រហូតមកដល់ពេលនេះមានតែមួយករណីទេ ដែលឆ្លងវីរុសកូវីដ១៩ ហើយកើតទៅលើជនជាតិចិន ដែលត្រូវបានប្រកាសថា បានជាសះស្បើយទៅហើយ។។
ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការរងផលប៉ះពាល់ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធឬEBAមួយផ្នែកពីសហភាពអឺរ៉ុប និងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ COVID-19 ពីប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីវិធានការទប់ទល់នឹងបញ្ហាប្រឈមដោយសារបញ្ហាទាំងពីរនេះ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅពេលនេះមាននៅសល់តែនាវិក និងបុគ្គលិកនាវាទេ ដែលនៅក្នុងនាវា Westerdam ហើយលោកបន្ថែមថា បើតាមក្រសួងសុខាភិបាលគឺពួកគេគ្មានវីរុសកូរ៉ូណាទេ បន្ទាប់ពីពិនិត្យច្បាស់លាស់អស់ហើយ។
ខណៈការព្រួយបារម្ភអំពីការឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅតាមនាវាកើតមានឡើងជាសាកលរដ្ឋាភិបាលកម្ពុជាថា ខ្លួនកំពុងពនិត្យមើលអ្នកនៅលើកប៉ាល់ Westerdamទាំងអស់ ថាតើពួកគេមានវីរុសកូរ៉ូណាថ្មីឬយ៉ាងណា។
នាវាកម្សាន្តរបស់ក្រុមហ៊ុនអង់គ្លេស និងសហរដ្ឋអាមេរិកដែលមានប្រវែង ២៨០ម៉ែត្រ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន អនុញ្ញាតឲ្យចូលចតនៅចម្ងាយប្រមាណពីរគីឡូម៉ែត្រកន្លះពីកំពង់ផែស្វយ័តក្រុងព្រះសីហនុមុនម៉ោង ៧ព្រឹកបន្តិចនៅថ្ងៃនេះ។
ខណៈមានការផ្ទុះមេរោគកូរ៉ូណាវីរុសថ្មីនៅប្រទេសចិន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាព្រួយបារម្ភពីកង្វះការផ្គត់ផ្គង់វត្ថុធាតុដើមពីចិនសម្រាប់វិស័យវាយនភណ្ឌនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត